
ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពស្ដ្រីម្នាក់នៅក្នុងអណ្តូងទឹក ដោយសមត្ថកិច្ចដាក់ការសង្ស័យលើប្ដីជាអ្នកសម្លាប់ ។ ការប្រទះឃើញសពស្ត្រីរូបនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិអូគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោកយាយ ម៉ន ឡង អាយុ៥៦ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ រស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា កូនគាត់បានយកខោអាវទៅបោកគួក នៅអណ្តូងក្រោយផ្ទះហើយបានបាត់រហូតរយះពេល២ថ្ងៃ ស្រាប់តែថ្ងៃនេះមានការភ្ញាក់ផ្អើលប្រទះសាកសព ក្នុងអណ្តូងទឹកទើបរាយការណ៏មកសមត្ថកិច្ច ។

ជំហ៊ានដំបូងសមត្ថកិច្ចបានសង្ស័យថា ប្ដីរបស់ជនរងគ្រោះ ជាអ្នកសម្លាប់ ព្រោះរូបគេបានបាត់ខ្លួនពីផ្ទះ៕


ប្រភព៖ www.khmernews.news


No comments:
Post a Comment