
ភេទរបស់កូននឹងអាស្រ័យទៅលើការដែល
ថាតើមេជីវិតឈ្មោល ឬស្ពែម៉ាតូសូអ៊ីតដែលបង្ករកំណើតនោះមានក្រូម៉ូសូម X ឬ Y។ ចំណែកក្រូម៉ូសូមនៃមេជីវិតញី
ឬអូវុលរបស់ស្ត្រីវិញមានតែក្រូម៉ូសូមX ប៉ុណ្ណោះ។
ដូច្នេះនៅពេលបង្កកំណើតបើសិនជាមានការជួបគ្នារវាងក្រូម៉ូសូមY និងក្រូម៉ូសូមX ពេលនោះវានឹងអាចនាំអោយមានកូនប្រុសហើយ។
ក្រូម៉ូសូមX និងY
មានលក្ខណ:សម្បត្តិមិនដូចគ្នាទេ។ មេជីវិតឈ្មោល
ឬស្ពែរម៉ាតូសូអ៊ីតដែលមានក្រូម៉ូសូមX ធំជាង
ធ្វើដំណើរយឺតជាង និងមានអាយុវែងជាងស្ពែរម៉ាតូសូអ៊ីតដែលមានក្រូម៉ូសូមY។
មនុស្សខ្លះគិតថាគេអាចបង្កើនឪកាស
មានកូនប្រុស ឬស្រី តាមចំណង់តាមរយ:ពេលវេលា
និងភាពញឹកញាប់នៃការរួមភេទ។មានភស្តុតាងវិទ្យាសាស្ត្រតិចតួច ប៉ុណ្ណោះ
ដែលគាំទ្រដល់គំនិតបែបនេះ។ ប៉ុន្តែអ្នកអាចនឹងសាកល្បង
បើសិនជាអ្នកមានបំណងបានកូនប្រុស ឬស្រី តាមចំណង់នោះ។
ដូច្នេះតើអ្នកគួររួមភេទរបៀបណា?
បើសិនជាអ្នកចង់បានកូនស្រីនោះ
ចូរអ្នករួមភេទពីរឬបីថ្ងៃមុនពេលការបញ្ចេញមេជីវិតញីដែលភាសា
អង់គ្លេសហៅថា ovulation (ប្រពន្ឋរបស់អ្នកអាចដឹងអំពីពេលវេលានេះ
បើសិនជាគាត់មានរដូវទៀងទាត់)។
ប៉ុន្តែបើអ្នកចង់បានកូនប្រុសអ្នកគួររួមភេទមួយថ្ងៃបន្ទាប់ឬ
ភ្លាមៗបន្ទាប់ពីការបញ្ចេញមេជីវិតញីពីព្រោះមេជីវិតឈ្មោលដែលមាន
ក្រូម៉សូមY ដែលធ្វើដំណើរក្នុងល្បឿនលឿនជាងមេជីវិតឈ្មោលដែលមានក្រូម៉ូសូមYh
នឹងទៅជួបមេជីវិតញីមុនស្ពែរម៉ាតូសូអ៊ីតដែលមានក្រូម៉ូសូមX
។
តើគួររួមភេទញឹកញាប់ប៉ុណ្ណា?
សម្រាប់កូនស្រី
ចូរធ្វើការរួមភេទចូរអ្នករួមភេទញឹកញាប់បន្តិចពីព្រោះ ការធ្វើដូច្នេះអាច
កាត់បន្ថយបរិមាណស្ពែរម៉ាតូសូអ៊ីតដែលមានក្រូម៉ូសូមYនៅក្នុង ទឹកកាម។សម្រាប់កូនប្រុសវិញ
អ្នកគួរតែរួមភេទអោយរង្វើលបន្តិច
ពីព្រោះវាអាចបង្កើនបរិមាណមេជីវិតឈ្មោលដែល មានក្រូម៉ូសូមYនៅក្នុងទឹកកាម។
ប្រភព: សៀវភៅស្តីពីការបង្កកំណើត ការមានផ្ទៃពោះ
និងការចាប់កំណើត ដែលសរសេរដោយ៖Dr.Miriam Stoppard (health.com.kh)


No comments:
Post a Comment