
ខាងក្រោមនេះ ជាការប្រមូលផ្តុំនូវក្បួន របៀប
និងទ្រឹស្តីមួយចំនួនដើម្បីកំណត់ដល់ការកើតមានកូនប្រុស ឬកូនស្រីនាពេលអនាគត
ដែលកំពុងតែពេញនិយម…
តារាងភេទចាប់កំណើតរបស់ជនជាតិចិន
អ្នកអាចជ្រើសរើសដោយខ្លួនអ្នកថាតើអ្នកចង់បានកូនប្រុស
ឬកូនស្រី ? តាមរយៈតារាងចំណងរវាងម្តាយ
និងកូនខាងក្រោមនេះ។ ស្ត្រីមានអាយុចាប់ពី ១៨ ឆ្នាំ រហូតដល់ ៤៥ ឆ្នាំ
(គិតតាមឆ្នាំចិន ឬក្បូនចិន) មានគត៌ (រួមភេទ) នៅក្នុងខែណាមួយទាំង ១២
នឹងអាចប្រាប់ជាមុនថា កូនរបស់អ្នកអាចនឹងជាកូនប្រុស ឬកូនស្រី
បន្ទាប់មកអ្នកអាចរៀបចំផែនការណ៍… (ការគិតតាមឆ្នាំចិន ៖
អ្នកអាចគូសពីខែដែលទារកនឹងត្រូវមានគត៌ សឹមចាប់ផ្តើមរួមភេទ ។)
ជាឧទាហរណ៍ ៖ ប្រសិនបើស្ត្រីអាយុ ២៧
ឆ្នាំ ហើយកូនមានគត៌នៅក្នុងខែមករា (ខែបង្កកំណើត ឬខែរួមរ័ក) បន្ទាប់មក កូនដែលកើតមកនឹងត្រូវជាកូនស្រី។
តារាងនេះពឹងផ្អែកលើខែដែលទារកបង្កកំណើត ឬខែរួមរ័ក
មិនមែនជាថ្ងៃខែកំណើតរបស់ទារកដែលត្រូវកើតចេញមកទេ។

តារាងទស្សទាយការកំណត់ភេទរបស់ជនជាតិចិនបូរាណ
ដោយផ្អែកលើចំណងទាក់ទងរវាងម្តាយ និងកូន
តារាងទស្សទាយមួយនេះ
ត្រូវបានសន្មត់ថារកឃើញនៅក្នុងផ្នូរមួយ ហើយមានពាក្យចចាមអារ៉ាមថា មានអាយុ ៧
សតវត្ស៍មកហើយ…
ប្រភពដើមត្រូវបានគេដាក់បង្ហាញនៅវិទ្យាសា្ថនវិទ្យាសាស្ត្រប៉ៃជីងនៅក្នុងប្រទេសចិន
(the Beijing Institute of Science in China.) ។
ទោះបីជាមិនមានអំណៈអំណាងអំពីភាពពិតប្រាកដនៃក្បួនបូរាណមួយនេះយ៉ាងណា
តែវាត្រូវបានគេយកមកប្រើប្រាស់ជាការកំសាន្តមួយដែលពេញនិយមផងដែរ…
ចំណាំ ៖ តារាងមួយនេះ
គឺត្រូវបានប្រើប្រាស់សម្រាប់គោលបំណងកំសាន្តប៉ុណ្ណោះ។ វាមិនអាចធានាបានទាំងស្រុងថា
តើវាមានភាពពិតប្រាកដកម្រិតណាទេ ប៉ុន្តែតារាងដើម ត្រូវបានរាយការណ៍ត្រឡប់មកវិញថា មានភាពពិតប្រាកដច្រើនជាង
៥០ %។
វិធីសាស្រ្តព្រះចន្ទ័
ជនជាតិអេហ្ស៊ីប
ជំនាន់ដើម មានជំនឿថា ព្រះចន្ទ័មានឥទ្ធិពលកំណត់ដល់ការកើតកូនប្រុស ឬកូនស្រី
នាពេលអនាគត។
១«កូនប្រុស ៖
«ចង់បានកូនប្រុស… ត្រូវរួមរក័គ្នាពេលខ្យល់ធ្លាក់ពីទិសខាងជើង… [អារីស្តូត
: Aristote]
«មានផ្ទៃពោះនៅថ្ងៃខែពេញបូរណ៌មី… [អេហ្ស៊ីបបូរាណ]
«ចង់បានកូនប្រុស… ត្រូវឲ្យប្រពន្ធដេកផ្អៀងមកស្តាំក្នុងពេលរួមរក័…
ព្រោះដៃស្បូនខាងស្តាំសម្រាប់បង្កើតកូនប្រុស… [អត្ថបទមួយ
សរសេរដោយ ហ្ស.អា.មិល្លូត (J.A.Millot) បោះពុម្ភផ្សាយនៅក្នុងឆ្នាំ
១៨០១ នៅទីក្រុងបារីស]
២«កូនស្រី ៖
«ចង់បានកូនស្រី…ត្រូវរួមរក័គ្នាពេលខ្យល់ធ្លាក់ពីទិសខាងត្បូង… [អារីស្តូត
: Aristote]
«ត្រូវរួមរក័គ្នាភ្លាមពេលអស់រដូវ… [ប្រភព
៖ គ្រូពេទ្យ អេមប៉េដុគ្លឺ (Empedocle) នៅកោះ Sicile]
«ចង់បានកូនស្រី… ត្រូវឲ្យប្រពន្ធផ្អៀងមកឆ្វេងក្នុងពេលរួមរក័…
ព្រោះដៃស្បូនខាងឆ្វេងសម្រាប់កើតកូនស្រី… [អត្ថបទមួយ
សរសេរដោយ ហ្ស.អា.មិល្លូត (J.A.Millot) បោះពុម្ភផ្សាយនៅក្នុងឆ្នាំ
១៨០១ នៅទីក្រុងបារីស]
វិធីសាស្រ្តគ្រប់គ្រងចំណីអាហារ
១«កូនប្រុស ៖
«ម្ហូបកាន់តែប្រៃកាន់តែមានប្រសិទ្ធិភាព
«បរិភោគ ៖ តែ កាហ្វេ សាច់ជ្រូក ត្រី បាយ ដំឡូងបារាំង ចេក ត្រសក់ស្រូវ…
«អាហារត្រូវតម ៖ ទឹកដោះគោ ភេសជ្ជៈមានជាតិទឹកដោះ ស៊ុតគ្រប់ប្រភេទ នំផ្អែម
ពងទា បន្លែស្រស់…
២«កូនស្រី ៖
«ម្ហូបកាន់តែផ្អែមមានឥទ្ធិពលដល់ការបង្ហើតកូនស្រី
«ត្រូវបរិភោគ ៖ ទឹកដោះគោ សាច់ត្រី សត្វដែលមានខ្លួនទន់ ស៊ុត យ៉ាអួរ
បន្លែស្រស់ ស្ករ ទឹកឃ្មុំ ប៊័រ…
«អាហារត្រូវតម ៖ កាហ្វេ តែ សាច់ជ្រូក ត្រីក្លាស្សេត្រជាក់ ភ្លៅកង្កែប ចេក
ត្រសក់ស្រូវ…
កុមារទេពទស្សទាយអំពីភេទ ៖
«ប្រសិនបើស្តី្រមានផ្ទៃពោះ យកកុមារ (អាយុក្រោម ៣ ឆ្នាំ)
ដាក់ជើងឈរជាន់លើពោះរបស់ស្រ្តីមានគត៌ គឺត្រូវសម្គាល់ទៅលើភេទរបស់កុមារ
បើវាជាន់ជើងទាំងពីរ មានន័យថា គត៌ក្នុងផ្ទៃជាភេទដូចគ្នា តែបើកុមារនោះជាន់ជើងតែម្ខាង
មានន័យថា គត៌ក្នុងផ្ទៃជាភេទផ្សេងគ្នា។
ឧទាហរណ៍ ៖ ប្រសិនបើយកកូនស្រី
មកឈរពើបលើផ្ទៃពោះស្ត្រីមានគត៌ បើវាឈរជើងទាំងពីរពើបលើផ្ទៃពោះ មានន័យថា
ទារកនៅក្នុងផ្ទៃរបស់ស្ត្រី អាចនឹងមានភេទស្រីដែរ
(ភេទដូចគ្នានឹងកូនស្រីដែលឈរពើបពីលើពោះ)។
វិធីមួយទៀត អាចរួមភេទឲ្យចំថ្ងៃដែលអ៉ូវ៉ុលធ្លាក់ ៖
សូមមើលរូបបង្ហាញខាងក្រោម… ប្រសិនបើរួមភេទចំថ្ងៃទីដប់មួយ
ដល់ ថ្ងៃទីដប់បី (ថ្ងៃបង្កកំណើត)
ទារកអាចនឹងបង្កកំណើតជាកូនប្រុស តែបើរួមភេទចំថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ អាចនឹងបង្កកំណើតជាកូនស្រី ។ អាចមានប្រសិទ្ធិភាពចំពោះតែស្ត្រីដែលមានរដូវទៀង គឺ ២៨ ថ្ងៃប៉ុណ្ណោះ។

វដ្តរដូវរបស់ស្ត្រី និងការបង្កកំណើត
មានព័ត៌មានរអេចរអួចជាច្រើន
អំពីរបៀបកំណត់ដល់ការកើតបានកូនប្រុស ឬកូនស្រី នាពេលអនាគត… មនុស្សជំនាន់បូរាណ
និងអ្នកទ្រឹស្តីវិទូជាច្រើន បានសិក្សានូវរបៀប
និងទ្រឹស្តីជាច្រើនទៀតដែលអាចឈានដល់ការកំណត់ភេទរបស់ទារកដែលនឹងកើតមកបានផងដែរ…
ជាលទ្ធផលនៃទម្លាប់ និងការកត់ចំណាំ នាំឲ្យរបៀប នឹងទ្រឹស្តីទាំងនេះ អាចនឹងទស្សទាយបាន
អំពីភេទទារកដែលនឹងកើតមកមានលក្ខណៈវិទ្យាសាស្រ្តដូចពិនិត្យអេកូអីចឹង… តែទ្រឹស្តីនេះត្រូវបានគេប្រើ មុនពេលពិនិត្យមើលអេកូ
ដើម្បីឲ្យឃើញច្បាស់លាស់ថា ទារកដែលនឹងកើតមកមានភេទប្រុស ឬភេទស្រី ទៅទៀត ?
(តាមធម្មតា… ការពិនិត្យមើលអេកូ អាយុនៃគត៌ត្រូវមានអាយុចាប់ពី
៤ ខែឡើងទៅ… ទើបអាចមើលឃើញអវយវភេទរបស់ទារក តែក៏អាចនឹងមើលច្រឡំខ្លះ
ព្រោះមិនទាន់ច្បាស់ ប្រសិនបើទារកក្នុងគត៌យកជើងបាំង…)


No comments:
Post a Comment