Monday, April 30, 2018

មាន​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨​ បណ្ដាលអោយស្លាប់៨នាក់ និង​របួស១៩នាក់


(ភ្នំពេញ)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន១៦លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៨នាក់ និង​របួសធ្ងន់​ស្រាល១៩នាក់។
ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង១៦លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន១១គ្រឿង រថយន្ត​តូច១១គ្រឿង រថយន្ដ​ធុន​ធំ៤គ្រឿង និង​ថ្មើ​ជើង៤នាក់ ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​មិន​គោរព​សិទ្ធិ, ល្មើស​ល្បឿន, មិន​ប្រកាន់​ស្ដាំ, ប្រជែង, និង​ស្រវឹង។

សូមបញ្ជាក់ថា​រយៈពេល២៩ថ្ងៃ ខែមេសា ឆ្នាំ២០១៨នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ចំនួន៣១២លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់១៧៤នាក់ របួសធ្ងន់​ចំនួន២៩៥នាក់ និង​របួសស្រាល​ចំនួន១៧៦នាក់៕​ ប្រភព៖www.khmernews.news


No comments:

Post a Comment