ស្វាយរៀង ៖ សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនប្រសូត្រ និងអនុវិទ្យាល័យខ្ជាយ បានដួលសន្លប់ជាបន្តបន្ទាប់នៅក្នុងថ្នាក់រៀនជាង១០នាក់ ដោយពុំដឹងមូលហេតុ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។
បន្ទាប់ពីទទួលបានព័ត៌មាននេះ នៅថ្ងៃដដែលនោះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចាត់ឲ្យលោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ចុះពិនិត្យស្ថានភាពផ្ទាល់ និងសួរសុខទុក្ខសិស្សានុសិស្សចំនួន១០នាក់ ដែលវិលមុខ ណែនទ្រូង ពិបាកដកដង្ហើម សន្លប់ និងអស់កម្លាំង ចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្វាយទាប ដើម្បីឲ្យដឹងពីមូលហេតុច្បាស់នៅក្រោយហេតុការណ៍នេះ។
គួរបញ្ជាក់ថា វិទ្យាល័យហ៊ុនសែនប្រសូត្រ និងអនុវិទ្យាល័យខ្ជាយ ស្ថិតនៅក្នុងឃុំប្រសូតិ និងឃុំខ្ជាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង៕
គឹមសេង
គឹមសេង








No comments:
Post a Comment