Monday, October 9, 2017

វិធីធ្វើ Sauces ប៉េងប៉ោះ​ខ្ទិះដូង​



+ គ្រឿងផ្សំ​
– ប៉េងប៉ោះ 2 ផ្លែ​
– ទឹកខ្ទិះ​ដូង 3 ស្លាបព្រា​បាយ​
– គល់​ស្លឹកគ្រៃ​ហាន់ 2 ស្លាបព្រា​បាយ​
– ខ្ទឹមក្រហម កន្លះ​មើម​
– កម្ទេច​សាច់ដូង​ដុត 2 ស្លាបព្រា​បាយ (​អា​ចរក​ទិញ​ក្នុង​ផ្សារ​ទំនើប​)
– សណ្ដែកដី​លីង ម៉ដ្ឋ 2 ស្លាបព្រា​បាយ​កន្លះ​
– ម្ទេស​ខាប់ (Chili Paste) 1 ស្លាបព្រា​បាយ​
– ទឹកត្រី 1 ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មារ 2-3 ស្លាបព្រា​បាយ​
– ខ្ទឹម 1 កំពឹស​
– ស្ករស កន្លះ​ស្លាបព្រា​កាហ្វេ​
– ជី​វ៉ាន់ស៊ុយ
+ វិធី​ធ្វើ​
– ប៉េងប៉ោះ​ហាន់​វា​ល្អិតៗ​តូចៗ រួច​ដាក់​ក្នុង​កន្ត្រង​មួយ​ដើម្បី​ឲ្យ​ស្រក់​ទឹក​ឲ្យ​ស្ងួត ទុក​មួយអន្លើ
– បើកភ្លើង​ចង្ក្រាន​រួច​ដាក់​ទឹក​ខ្ទិះដូង​ចូលក្នុង​ឆ្នាំង ចម្អិន​ឲ្យ​វា​ឡើង​ខាប់ រួច​លើក​ចេញ​ទុក​មួយអន្លើ​
– យក​ប៉េងប៉ោះ​ដាក់​ក្នុង​ចាន​មួយ រួច​យក​គល់​ស្លឹកគ្រៃ​ចិញ្ច្រាំ​វា​ឲ្យ​ម៉ដ្ឋ​ថែមទៀត ហាន់​ខ្ទឹមក្រហម​ល្អិត កម្ទេច​សាច់ដូង​ដុត សណ្ដែកដី ដាក់​ច្របល់​ជាមួយគ្នា
– ដាក់​ម្ទេស​ខាប់​ចូលក្នុង​ខ្ទិះដូង​ដែល​រម្ងាស់​ហើយ កូរ​វា​ឲ្យ​សព្វ រួច​ដាក់​ទឹកត្រី ទឹកក្រូច​ឆ្មារ​ចូល ឈូស​ខ្ទឹមស ដាក់​ក្នុង​ខ្ទិះដូង​ច្របល់​ឲ្យ​សព្វ រួច​ចាក់​ចូល​ចាន​ប៉េងប៉ោះ បន្ថែម​ស្ករស ជី​វ៉ាន់ស៊ុយ​ហាន់​ល្អិត ច្របល់​វា​ឲ្យ​ចូលគ្នា​ម្ដងទៀត​ឲ្យ​ចូលជាតិ រួច​ជាការ​ស្រេច (​បើ​ចង់​ហិ​រអា​ច​ហាន់​ម្ទេស​ដាក់​តាម ការចូល​ចិត្ត និង​បើ​ចូលចិត្ត​ជូរ​អាច​បន្ថែម​ក្រូចឆ្មារ​)
– អាច​ផ្ទាប់​ញ៉ាំ​ជាមួយ tortilla chips ត្រី បង្គា ឬ សាច់មាន់ ៕
ប្រភព​: Hot Thai Kitchen

No comments:

Post a Comment