Monday, October 9, 2017

វិធីធ្វើ ឆា​ការី​សាច់ជ្រូក​ចិញ្ច្រាំ​



+ គ្រឿងផ្សំ​
– សាច់ជ្រូក​ចិញ្ច្រាំ 4 ខាំ​កន្លះ​
– ម្ទេស​ក្រៀម 8 គ្រាប់​
– ម្រេចខ្មៅ 1 ស្លាបព្រា​កាហ្វេ​
– គល់​ស្លឹកគ្រៃ 1 គល់​
– រំដេង កន្លះ​មើម​តូច​ល្មម​
– រមៀត កន្លះ​មើម​តូច​ល្មម​
– ខ្ទឹមស 5 កំពឹស​
– ខ្ទឹមក្រហម 1 មើម​តូច​ល្មម​
– ស្លឹក​ក្រូចសើច 6-7 សន្លឹក​
– ម្ទេសដៃនាង 3 គ្រាប់​
– អំបិល 1/2 ស្លាបព្រា​កាហ្វេ​
– កាពិ 2 ស្លាបព្រា​កាហ្វេ​
– ទឹកត្រី 1-2 ស្លាបព្រា​កាហ្វេ​
– ស្ករស 2 ស្លាបព្រា​កាហ្វេ​
+ វិធី​ធ្វើ​
– កាត់​ម្ទេស​ក្រៀម​យក​សំបក​ចេញ រួច​យកទៅ​ក្រឡុក​ឲ្យ​ម៉ដ្ឋ រួច​ដាក់​ម្រេចខ្មៅ​ក្រឡុក​ជាមួយ​ឲ្យ​ម៉ដ្ឋ និង​ហាន់​ស្លឹក​ក្រូចសើច​ឆ្មារៗ ទុក​មួយអន្លើ​
– ហាន់​គល់​ស្លឹកគ្រៃ (​គល់​ស្លឹកគ្រៃ ដាក់​ក្រឡុក​ពាក់កណ្ដាល​ទុក​ពាក់កណ្ដាល​) រមៀត និង​ហាន់​រំដេង​ឲ្យ​តូចៗ ខ្ទឹមស ខ្ទឹមក្រហម រួច​យកទៅ​បុក បន្ទាប់​មកចាក់​ម្ទេស និង​ម្រេច​ក្រឡុក ដាក់ចូល​ត្បាល់ បុក​ចូលគ្នា​ឲ្យ​ម៉ដ្ឋ រួច​ដាក់​អំបិល កាពិ បុក​ជ្រុំៗ​ឲ្យ​ចូលគ្នា​
– ដាក់​ខ្ទះ​បើកភ្លើង​ចង្ក្រាន ដាក់​ប្រេងឆា​ចូល​រួច​ដាក់​ឆា​គ្រឿងការី​បុក បន្ថែម​ទឹក​ធម្មតា​បន្តិច​ឆា​កូរ​វា​ឲ្យ​ឈ្ងុយ​បន្តិច ដាក់​សាច់ជ្រូក​ចូល រួច​បន្ថែម​ទឹក​បន្តិច​កុំ​ឲ្យ​ខ្លោច ដាក់​ទឹកត្រី ស្ករស ឆា​វា​ចុះឡើងៗ​ឲ្យ​ឆ្អិន​បន្តិច​ដាក់ ស្លឹក​ក្រូចសើច​ចូល ម្ទេសដៃនាង​ហាន់​បញ្ឆិតៗ និង​ដាក់​គល់​ស្លឹកគ្រៃ​នៅសល់ ចូល​ឆា​កូរ​ត្រឡប់​ឲ្យ​សព្វ រួច​បិទ​ភ្លើងចង្ក្រាន​រួច​ជាការ​ស្រេច ៕ 
ប្រភព​: Hot Thai Kitchen

No comments:

Post a Comment