Thursday, October 19, 2017

ចង់បានស្បែកមុខភ្លឺថ្លាសស្អាត សាកល្បងវិធីទាំង ៤ នេះ


ស្បែកមុខពិតជាមានសារៈសំខាន់ណាស់សម្រាប់មិត្តនារីៗ ប្រសិនបើអ្នកមិនចេះថែទាំស្បែកមុខរបស់អ្នកទេ នោះវានឹងធ្វើឲ្យស្បែកមុខអ្នកកើតមុន ចាស់ជ្រីវជ្រួញ ខ្មៅស្រអាប់ជាមិនខាន។ នៅពេលនេះ យើងនឹងណែនាំអ្នកពីវិធីងាយៗដែលធ្វើឲ្យស្បែកមុខសស្អាត និងភ្លឺរលោងគួរឲ្យចង់នែបនិត្យ ។ កុំរង់ចាំយូរ តោះសាកល្បងធ្វើវាទាំងអស់គ្នា៖

1. ម៉ាសសម្រាប់បករោមមុខ


សមាសធាតុផ្សំៈ
  • ទឹកក្រូចឆ្មារ 10 ក្រាម
  • ទឹក 1 ពែក
  • ម្សៅ 30 ក្រាម (ម្សៅសណ្តែក)
វិធីធ្វើ និងលាប៖
ច្របល់សមាសធាតុខាងលើនេះឲ្យសព្វ រួចលាបវានៅលើផ្ទៃមុខរបស់អ្នក បន្ទាប់ទុកវាចោលឲ្យស្ងួតរយៈពេល 15 នាទី រួចយកកន្សែងស្ងួតផ្តិតទឹកសើមៗជូតលើកន្លែងដែលមានរោមច្រើន នោះរោមមុខអ្នកប្រាកដជាជ្រុះអស់ជាក់ជាមិនខាន។

2. ម៉ាសការពារស្នាមជ្រីវជ្រួញដោយថ្នាំអាស្ពីរីន និងក្រូចឆ្មារ


សមាសធាតុផ្សំៈ
  • ថ្នាំអាស្ពឺរីន ចំនួន 3 aspirin
  • ទឹកក្រូចឆ្មារចំនួន 3 ស្លាបព្រាបាយ
វិធីធ្វើ និងលាប៖
កិនថ្នាំអាស្ពឺរីនឲ្យម៉ត់រួចច្របល់ជាមួយទឹកក្រូចឆ្មារទាំងអស់បញ្ចូលគ្នា បន្ទាប់មកលាងសម្អាតមុខរបស់អ្នកឲ្យស្អាត រួចលាបល្បាយនោះលើផ្ទៃមុខរយៈពេល 10 នាទីទើបលាងសម្អាតជាមួយទឹកស្អាតចេញ។

3. ម៉ាសជម្រុះកោសិកាចាស់ៗជាមួយទឹកដោះជូរ ទឹកឃ្មុំ និងថ្នាំអាស្ពឺរីន


  • ថ្នាំអាស្ពឺរីន 5 គ្រាប់
  • ទឹកដោះគោជូរ 1 ស្លាបព្រាបាយ
  • ទឹកឃ្មុំ ½ ស្លាបព្រាបាយ
វិធីធ្វើ និងលាប៖
កិនថ្នាំអាស្ពីរីន រួចលាយវាជាមួយទឹកដោះគោជូរ និងទឹកឃ្មុំឲ្យម៉ត់ បន្ទាប់មកយកកន្សែងស្អាតជ្រលក់ទឹកក្តៅអ៊ុនៗ រួចជូតលើផ្ទៃមុខដើម្បីបើករន្ធញើស។ ក្រោយពីទុកឲ្យស្ងួតមុខរបស់អ្នកហើយ លាបល្បាយនេះនៅលើស្បែករបស់អ្នករយៈពេល 30 នាទី រួចលប់លាងសម្អាតមុខដោយប្រើទឹកមិនក្តៅមិនត្រជាក់។

4. ម៉ាសកម្ចាត់ភាពគ្រើមនៃស្បែកមុខ


សមាសធាតុផ្សំៈ
  • ថ្នាំអាស្ពឺរីន 3 គ្រាប់
  • ទឹកស្អាត(មិនក្តៅមិនត្រជាក់) 3 ស្លាបព្រាបាយ
វិធីធ្វើ និងលាប៖
កិនថ្នាំអាស្ពឺរីនឲ្យម៉ត់លាយជាមួយនឹងទឹក រួចលាបវាលើមុខទុកវារយៈពេល 10 នាទី បន្ទាប់មកលាងសម្អាតវាចេញជាការស្រេច៕
ប្រភពៈ Bright Side

No comments:

Post a Comment