
យោងតាមការសិក្សាថ្មីមួយ បានរក ឃើញថា ៤៨ភាគរយ នៃស្ត្រីដែលនៅតែបន្តទទួលទានអាហារដូចធម្មតា ខណៈមានផ្ទៃពោះ បានឡើង ទម្ងន់ច្រើនជាងកម្រិត ដែលអ្នកជំនាញណែនាំ។ ទោះបីយ៉ាងណា មានតែ ៣៨ភាគរយ នៃស្ត្រីដែលប្តូរទៅទទួលទានអាហារគ្លីសេមិក (Glycemic កម្រិតជាតិស្ករក្នុងឈាម) ប៉ុណ្ណោះ ដែលឡើងទម្ងន់ខ្លាំង។
ទោះបីវាមើលទៅដូចជាមិនច្រើន ប៉ុន្តែ ការឡើងទម្ងន់ អំឡុងមានផ្ទៃពោះ មានការពាក់ព័ន្ធជាមួយ កំណើននៃការសម្រាលដោយវះកាត់ ទំនោរខ្ពស់នៃការសល់ទម្ងន់ច្រើន ក្រោយសម្រាល និងទំនោរខ្ពស់ ទៅរកភាពធាត់ជ្រុល នៅពេលក្រោយបាន”។
ការសិក្សានេះ បានមកពីស្ត្រីជាង៨០០នាក់ ដែលទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ការជ្រើសអាហារមានជាតិស្ករទាប មានន័យ ថា ចៀសវាងការកើនឡើងនូវជាតិស្ករក្នុងឈាម ដូចជា ការទទួលទានបាយស បង្អែម ឬអាហារផ្អែមៗ និងនំប៉័ងធ្វើពីម្សៅស្រិតឱ្យស រួចងាកមកជ្រើស ទទួលទានអាហារស្រស់ៗ ដូចជា បន្លែ ផ្លែឈើ និង សាច់៕ ប្រភព៖ an2day.co


No comments:
Post a Comment