Friday, October 20, 2017

តើនិងមានអ្វីប្លែកនៅក្នុង​ពិធីបុណ្យ​អ៊ុំ​ទូក​ឆ្នាំនេះ​?





ភ្នំពេញ​៖ ពិធីបុណ្យ​អ៊ុំ​ទូក អកអំបុក សំពះ​ព្រះ​ខែ នឹង​ឈាន​មក​ដល់​ហើយ​នៅ​ថ្ងៃ​ទី​២ ទី​៣ និង​ទី​៤ ខែវិច្ឆិកា​ខាង​មុខ​នេះ​។ ជា​ពិធីបុណ្យ​ប្រពៃណី​មួយ​របស់​កម្ពុជា ដែល​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ នៃ​ការ​ធ្វើសង្គ្រាម​ជើង​ទឹក​។ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ពី​ធី​បុណ្យ​នេះ តែងតែ​មានការ​ប្រែប្រួល​ចំនួន​ទូក​រហូត​។ ជាមួយ​គ្នា​នេះ ក្រៅពី​ការ​ប្រកួត​ទូក​ធម្មតា​នោះ ក៏​មានការ​ប្រកួត​ទូក​គូ​ពិសេស ដែល​ជា​ប្រភេទ​ទូក​ដែល​មាន​ល្បឿន​លឿន​ជាងគេ​។

លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អាប់​រំ​យុវជន និង កីឡា និង​ជា​អនុប្រធាន​គណៈកម្មការ​បច្ចេកទេស និង​ជា​ប្រធាន​គណៈកម្មកា​មេ​ប្រយោគ នៃ​ពិធីបុណ្យ​អ៊ុំ​ទូក​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គិត​ត្រឹម​ពេល​នេះ ចំនួន​ទូក​ដែល​បាន ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​មាន​ចំនួន​១៧០​ហើយ តែ​ចំនួន​នេះ​នៅ​មិន​ទាន់​ពិតប្រាកដ​ទេ​។ កាលពី​ឆ្នាំទៅ​ទូក​មាន​ចំនួន​១៥៧ តែ​ឆ្នាំ​នេះ​ហាក់ដូចជា​កើនឡើង​បន្តិច​។

អ្វី​ដែល​ថ្មី​សម្រាប់​ពិធីបុណ្យ​អ៊ុំ​ទូក​ឆ្នាំ​នេះ គឺ​ពិធី​កាត់​ព្រ័ត្រ​នឹង​ត្រូវ​ពន្យារពេល​១៥​នាទី ដើម្បី​ទុក​ឲ្យ​មេឃងងឹត​បន្តិច​សិន ព្រោះ​សម្ដេចចៅហ្វា​វាំង គង់ សំ​អុល នឹង​ឲ្យ​គ្រប់​ទូក​ទាំងអស់​មាន​ពិលអគ្គីសនី ហើយ​នៅ​ពេល​កាត់​ព្រ័ត្រ​ពិល​នោះ នឹង​ត្រូវ​បើក​ដើម្បី​ឲ្យ​ផ្ទៃ​ទឹកទន្លេ​លំអ​ដោយ​ពន្លឺភ្លើង​ពិល​។ ហេតុនេះ​ហើយ ទើប​ពិធី​កាត់​ព្រ័ត្រ​នឹង​ត្រូវ​ពន្យារពេល​១៥​នាទី​នោះ​។

ទី​ចេញដំណើរ​ត្រូវ​បាន​រៀបចំ​ជា​ពោង ដើម្បី​កុំ​ឲ្យ​មាន​ទូក​ខ្លះ​ចេញ​មុន​ទាំង​បំពាន ឯ​ទូក​ខ្លះ​ចេញ​ក្រោយ​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​អ្វី​ៗ​វា​មាន​ភាព​សុក្រឹត​ជាង​មុន​។ គណៈកម្មការ​បច្ចេកទេស​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា​មាន​ចំនួន​ជាង​២០០​នាក់​ក្រៅពី​នេះ​នៅ​មាន​ផ្នែក​សង្គ្រោះ​របស់​ក្រសួងសុខាភិបាល ក្រុម​សង្គ្រោះ​លើ​ផ្ទៃ​ទឹក​របស់​បញ្ចា​ការដ្ឋាន​កងទ័ពជើងទឹក នគរ​បាន​ជើង​ទឹក ។

ក្នុង​ការ​ប្រកួត​រយៈពេល​៣​ថ្ងៃនេះ គឺ​កំណត់​ការ​ចេញដំណើរ​នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់​។ ចំពោះ​ចម្ងាយ​ប្រកួត​គឺ​១.៧០០​ម៉ែត្រ គឺ​ពី​ទី​ចេញដំណើរ​មក​ដល់​កងព័ន្ធ​ទី​១​ចម្ងាយ​១.០០០​ម៉ែត្រ ពី​កងព័ន្ធ​ទី​១​ដល់​កងព័ន្ធ​ទី ២​ចម្ងាយ​៥០០​ម៉ែត្រ និង​ពី​កងព័ន្ធ​ទី​២​ដល់ទី​ផ្ដាច់ព្រ័ត្រ​ចម្ងាយ ២០០​ម៉ែត្រ​។

ចំពោះ​របៀប​ចាត់​ចំណាត់ថ្នាក់​គឺ​ទូក​ដែល​ឈ្នះ​៣​ថ្ងៃ​ជាប់​គ្នា បាន​ចំណាត់​ក្នុង​ផែន​លេខ​២ ទូក​ដែល​ឈ្នះ​បាន​២​ថ្ងៃ ផែន​ចំណាត់ថ្នាក់​លេខ​២ ទូក​ឈ្នះ​បាន​មួយ​ថ្ងៃ​ចំណាត់ថ្នាក់​លេខ​៣ ឯ​ទូក​ដែល​ចាញ់​៣​ថ្ងៃ​ជាប់​គ្នា​បាន​ចំណាត់ថ្នាក់​លេខ​៤​។

ចំពោះ​ទូក​គូ​ពិសេស​កាលពី​ឆ្នាំ​មុន​មាន​ចំនួន​៨០​ទូក​តែ​ឆ្នាំ​នេះ នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​។ ទូក​គូ​ពិសេស​ការ​ចាត់​ចំណាត់ថ្នាក់​គឺ​គិត​ពី​ថិរវេលា​។ ទូក​គូ​ពិសេស​នេះ ចំណាត់ថ្នាក់​ពី​លេខ​១ ដល់​លេខ​៣ នឹង​ត្រូវ​ព្រះមហាក្សត្រ​ជា​អ្នក​ប្រទាន​រង្វាន់​ជូន​៕ ប្រភព៖ www.everyday.com.kh






No comments:

Post a Comment