
នោះកម្លាំងអាវុធហត្ថខេត្ត ឃាត់បានវត្ថុតាងមួយចំនួន រួមមាន ៖ ត្រាក់ទ័រ ចំនួន 4 គ្រឿង រឺម៉កផ្ទុកឈើមូល ចំនួន 3 គ្រឿង បច្ចុប្បន្ន មេព្រៃកំពុងវាស់វែង រថយន្តកែច្នៃ ប៉ាកុង ចំនួន 2គ្រឿង គ្មានផ្ទុកឈើ គ្រឿងចក្រ និងអាប៊ុល ចំនួន 4គ្រឿង ឈើមូលចំនួន 100 កំណាត់ មានមុខកាត់ 4តឹក បណ្តាយ 10មែត្រ និងឃាត់ខ្លួនមនុស្សចំនួន 6នាក់ជាជនជាតិវៀតណាម រួចបញ្ជូនមកទីបញ្ជាការអាវុធហត្ថខេត្តក្រចេះ ។
បច្ចុប្បន្នវត្ថុតាង ត្រូវបានការពារដោយ កម្លាំងអាវុធហត្ថ ខេត្តក្រចេះ ចំនួន 30នាក់ ។ ចំណែក ជំនាញរដ្ឋបាលព្រៃឈើ កំពុងសិក្សានីតិវិធីច្បាប់ នៃការបង្ក្រាបនេះ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនវិនិយោគ ៕ ប្រភព៖ www.everyday.com.kh








No comments:
Post a Comment