Monday, October 9, 2017

ទស្សនិកជនលាន់មាត់ថាកូនក្រុម ឱក សុគន្ធកញ្ញា កុមារី សុខ សុជាតា មានមុខមាត់ស្រដៀងទៅនឹង ពេជ្រ សូលីកា


កាលពីយប់ថ្ងៃ០៧ ខែតុលា ឆ្នាំ២០១៧ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក THE VOICE KIDS CAMBODIA រដូវកាលទី 1 វគ្គ LIVE SHOW សប្ដាហ៍ទី ៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត កូនក្រុម ឱក សុគន្ធកញ្ញា កុមារី សុខ សុជាតា បានធ្វើការប្រកួតដោយលើកយកបទ  “Hot And Cold” ជាភាសាបរទេស។

ក្នុងកំឡុងពេលសម្តែងនៅសប្តាហ៍មុននេះ ក្នុងការតុបតែងខ្លួនរបស់ សុខ សុជាតា មានមហាជនជាច្រើនបានបញ្ចេញមតិថា កុមារី សុខ សុជាតា មានមុខមាត់ស្រដៀងទៅនឹង អតីតតារាសម្តែង ពេជ្រ សូលីកា។ យ៉ាងណាមិញនេះគ្រាន់តែជាការលើកឡើងរបស់អ្នកគាំទ្រ ប៉ុណ្ណោះ តើប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ? គួរបញ្ជាក់ផងដែលថាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត កុមារី សុខ សុជាតា បានជាប់ដោយការផ្ញើសារគាំទ្រពីទស្សនិកជន ដោយកុមារី រ៉ន ចាន់ឌីន ត្រូវបាន coach ឱក សុគន្ធកញ្ញា ជ្រើសយកទៅវគ្គផ្តាច់ព្រ័ត្ត៕

ខាងក្រោមនេះជាមតិរបស់ប្រិយមិត្ត៖

ប្រភព៖ komsan.khmernotes.com

No comments:

Post a Comment