Sunday, October 8, 2017

សូមចូលរួមរំលែកទុក្ខផង! អតីតតារាចម្រៀងប្រចាំផលិតកម្ម រ៉ក លោក រតនា បានលាចាកលោកកាលពីយប់មិញនេះ



កាលពីពេលថ្មីៗនេះ អតីតតារាចម្រៀងនៅប្រចាំផលិតកម្ម រ៉ក លោក រតនា បានលាចាកលោក ធ្វើឲ្យមហាជន និងមិត្តភក្តិរួមអាជីបមានការសោកស្តាយយ៉ាងខ្លាំង។ ក្រោយដឹងដំណឹងថាលោក រតនា បានលាចាកលោកភ្លាម លោកសានផានិតក៏បានសរសេរសាររំលឹកអនុស្សាវរីយ៍មួយ ដែលធ្វើឲ្យមហាជនអានហើយរំជួលចិត្តយ៉ាងខ្លាំង។ យោងតាមគណនីហ្វេសប៊ុករបស់លោក សាន ផានិតបានសរសេរឲ្យដឹងថា៖«Rip brother Rathana សុំទោសដែលធ្លាប់ស្តីអោយប្អូនយកស្បែកជើងប្រែនបងម៉ាក Cucci ទិញពី New Collection $45 អត់យកមកអោយបងវិញកាលនៅបន្ទប់ជួលជាមួយគ្នា ហឺ! ទៅហើយ ម្តង១ ៗ !
មានតែអំពើល្អនិងខំថែសុខភាពទេដើម្បីរំងាប់អរម្មណ៍ជីវិតដែលកំពុងបន្តរសំរាប់មនុស្សជាទីស្រលាញ់របស់យើងដែលត្រូវការយើងរស់រានដើម្បីពួកគាត់អោយបានយូបន្តិច។»។ លោក​​ សាន ផានិត មិនបានបញ្ជាក់ច្បាស់ពីមូលហេតុពិតប្រាកដនៃការលាចាករបស់តារាចម្រៀងរូបនេះនៅឡើយទេ។ ប៉ុន្តែយ៉ាងណាក្ដី នេះចាត់ទុកជាដំនឹងមួយដ៏គួរឲ្យសោកស្ដាយបំផុត ចំពោះការបាត់បង់សិល្បករខ្មែរមួយរូបនេះ៕



ប្រភព៖ komsan.khmernotes.com

No comments:

Post a Comment