Monday, October 9, 2017

អ្នកនាង សុិន ឧត្ដមផល្លា ចេញមុខបកស្រាយ ក្រោយមានការរិះគន់ចំពោះកញ្ញាឯក ទេព ម៉ាយ៉ារ៉ែត ដែលមានមុខស្រដៀងលោកជំទាវ ស្រី តូចចំណាន


ទស្សនិកជនមួយចំនួនពិតជាបានស្គាល់ម្ចាស់ Page Movie star Research ដែលឈ្មោះពិតរបស់គាត់គឺ អ្នកនាង សុិន ឧត្ដមផល្លា ដែលជាអតីតកាលតារាមួយរូបផងដែរ  ហើយក៏ជាអ្នកស្រាវជ្រាវ ប្រវត្តិរបស់តារាជើងចាស់ទាំងអស់មិនថា តារាខ្មែរ ឬតារាបរទេស​ នោះទេ។ ដោយកាលពីថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៧ មុននេះ យើងបានចុះផ្សាយពីរឿង ” កញ្ញាឯក ទេព ម៉ាយ៉ារ៉ែត ដែលមានមុខមាត់ស្រដៀងគ្នា ជាមួយនឹងលោកជំទាវ ស្រី តូចចំណាន ” ។ ក្រោយពីបានចុះផ្សាយមិនទាន់បានប៉ុន្មានផង ក៏ត្រូវបានទស្សនិកជនមួយចំននួនថា៖ ( កញ្ញាឯក ទេព ម៉ាយ៉ារ៉ែត ពិតជាស្រដៀងគ្នាជាមួយលោកជំទាវ ស្រី តូចចំណាន មែន ឯអ្នកខ្លះទៀតក៏ថា មិនដូចទេ ព្រមទាំងមានការរិះគន់មួយចំនួនទៀត ដែលប្រើពាក្យពេជន៍មិនសមគួរចំពោះ កញ្ញាឯក ទេព ម៉ាយ៉ារ៉ែតផងដែរ ) ។
ទើបកាលពិម្សិលមិញនេះ អ្នកនាង សុិន ឧត្ដមផល្លាដែលជាម្ចាស់ Page Movie star Research បានចេញមុខបកស្រាយថា៖ ” ថ្ងៃនេះនាងខ្ញុំ សុិន ឧត្ដមផល្លា និងកញ្ញាឯក ទេព ម៉ាយ៉ារ៉ែត កញ្ញាឯករូបនេះហើយ ដែលកំពុងតែល្បីល្បាញ ក្នុងពិភពសារព័ត៌មាន សូមអរគុណបងប្អូនទាំងអស់ ដែលខមមិនថាកញ្ញាឯករូបនេះ ដូចលោកជំទាវ ស្រី តូចចំណាន និងបងប្អូនខ្លះថាមិនដូច និងបងប្អូនខ្លះទៀត មិនត្រឹមតែថាមិនដូចទេ ថែមទាំងខមមិនពាក្យអាក្រក់ស្តាប់ជាច្រើន នៅក្នុងបណ្ដាសារព័ត៌មាន។ យើងគ្រាន់តែប្រើពាក្យថាស្រដៀងប៉ុណ្ណោះ មិនបានថាដូចលោកជំទាវ ទាំងស្រុងទេ មនុស្សគ្រប់រូបអ្នកណាក៏ចង់ល្អ បើសសើរមួយ កុំបង្អាប់មួយទៀតអី មនុស្សពីរនាក់ ទីទៃពីគ្នា មិនអាចដូចគ្នាទេ សូម្បីវាសនា មិនបានប្រៀបធៀបទេ ហើយក៏ខុសជំនាន់គ្នាដែរ ដូច្នេះចរិតលក្ខណៈ ការស្លៀកពាក់ក៏មិនអាចដូចគ្នាដែរ បើមិនដូចថាមិនដូចទៅ ចាំបាច់ខមមិនអាក្រក់ៗ បូរបាច់អីច្រើនម្លេសទេ លោកអើយលោក ! នាងខ្ញុំ សុិន ឧត្ដមផល្លា នឹងប្អូនស្រី ទេព ម៉ាយ៉ារ៉ែត សូមអរគុណទឹកចិត្តដ៏ប្រពៃ របស់លោកជំទាវណាស់  ដែលសូម្បីលោកជំទាវដែលជាសាមីខ្លួនក៏លាន់មាត់ថា ប្អូនស្រីពិតជាមានមុខមាត់ស្រដៀង លោកជំទាវដែរ​តើ ពិតជាអរគុណលោកជំទាវខ្លាំងណាស់ ” ។ មានរូបភាពនៅខាងក្រោមនេះ៖




ប្រភព៖ (Movie star Research) សុិន ឧត្ដមផល្លា

No comments:

Post a Comment