Thursday, October 19, 2017

ស្ត្រី​គ្រប់​រូប​មានការ​យល់​ដឹង​​អ្វី​ខ្លះ​​អំ​ពី​​ការ​​មិន​​មក​​រដូវ​?


អ្វី​ទៅ​ជា​ការ​មិន​មក​រដូវ​?
អ្នក ​អាច​មានការ​មិន​មក​រដូវ​ជា​លក្ខណៈ​ Primary​ ឬ​ Secondary​ ។​ ការ​មិន​មក​រដូវ​លក្ខណៈ​ Primary​ គឺជា​ពេល​ដែល​អ្នក​មិន​ធ្លាប់​មក​រដូវ​ម្តង​សោះ​ ហើយ​ពេល​នោះ​អ្នកមាន​អាយុ​ ១៦​ឆ្នាំ​ ឬ​ច្រើន​ជាង​នេះ​ ។​
ចំពោះ​ការ​មិន​មក​រដូវ​លក្ខណៈ​ Secondary​ វិញ​ គឺជា​ពេល​ដែល​អ្នក​មក​រដូវ​ធម្មតា​ ប៉ុន្តែ​បន្ទាប់​មក​អ្នក​បែរជា​មិន​មក​រដូវ​ធម្មតា​អស់​រយៈពេល​ ៣​ខែ​ជាប់​គ្នា​ ។​ អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នក​គិត​ថា​ អ្នក​មិន​មាន​មក​រដូវ​ទេ​ ។
តើ​មូលហេតុ​អ្វីខ្លះ​ដែល​ធ្វើ​អោយ​មិន​មក​រដូវ​?
ការ​មិន​មក​រដូវ​លក្ខណៈ​ Primary​ អាច​ត្រូវ​បាន​បង្ក​ឡើ​ដោយ​បញ្ហា​ដូច​ខាងក្រោម​៖
- ​មាន​បញ្ហា​ទៅ​លើ​តំបន់​ Hypothalamus​ ដែល​ជា​កន្លែង​មួយ​ស្ថិត​នៅ​ក្នុង​ខួរក្បាល​ដែល​មានការ​សហការ​គ្នា​ជាមួយ​ ក្រពេញ​ Pituitary​ Gland​ ក្នុង​ការ​រក្សា​នូវ​វដ្ត​រដូវ​ ។​
- ​ក្រូម៉ូសូម​មិនធម្មតា​
- ​ជំងឺ​នៅ​លើ​ក្រពេញ​ Pituitary​ ។​ ក្រពេញ​ Pituitary​ មា​នទី​តាំងនៅ​ខាងក្រោម​ខួរក្បាល​ និង​មាន​នាទី​ជួយ​រក្សា​វដ្ត​រដូវ​របស់​អ្នក​ ។​
- ​មាន​អ្វីមួយ​ស្ទះ​នៅ​ក្នុង​ទ្វារមាស​ដូច​ជា​ ភ្នាស​ដែល​កំពុង​តែ​ស្ទះ​លំហូរ​របស់​ឈាមរដូវ​អ្នក​ប្រហែលជា​វិវត្តន៍​ទៅ​ជា​ ការ​មិន​មក​រដូវ​លក្ខណៈ​ Secondary​ ដោយសារ​តែ​៖
- ​មាន​ផ្ទៃពោះ​
- ​ប្រើ​ថ្នាំលេប​ ឬ​ថ្នាំ​ចាក់​ពន្យា​កំណើត​
- ​Stress
- ​កំពុង​ប្រើ​ថ្នាំ​អ្វីមួយ​ដូច​ជា​ ថ្នាំ​ Antidepressants,​ ថ្នាំ​មហារីក​ និង​ថ្នាំ​ Antipsychotics​
- ​ស្រក​ទម្ងន់​ខ្លាំ​ពេក​
- ​មាន​បញ្ហា​លើ​ក្រពេញ​ Thyroid​ ដែល​ជា​ក្រពេញ​មួយ​មាន​នាទី​ផលិត​អ័រម៉ូន​ជា​ច្រើន​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ការ​មក​រដូវ​
- ​ខំ​ហាត់ប្រាណ​ពេក​ដូច​ជា​ការ​រត់​ចំងាយ​ដែល​ឆ្ងាយ​ ជា​ពិសេស​នៅ​ពេល​ដែល​ខ្លួន​របស់​មិនសូវ​មាន​ខ្លាញ់​
តើ​ការ​មិន​មក​រដូវ​ព្យាបាល​យ៉ាងដូច​ម្តេចទៅ​?
ការ ​ព្យាបាល​គឺ​យោង​ទៅ​តាម​មូលហេតុ​របស់​វា​ដែល​ធ្វើ​អោយ​មិន​មក​រដូវ​ ។​ វា​ប្រហែលជា​រឿង​ធម្មតាៗ​ទេ​ប្រ​សិន​មានកា​រៀប​គំរោង​ផ្លាស់​ប្តូរ​របប​ អាហារ​ និង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ ។​ អ្នក​ប្រហែលជា​ត្រូវការ​ ថ្នាំ​ថែម​ទៀត​ផង​ ។​ ចំពោះ​ការ​វះកាត់​គឺ​កម្រ​នឹង​ធ្វើ​ណាស់​ ។​
តើ​ខ្ញុំ​អាច​ការពារ​ខ្លួន​ខ្ញុំ​ដោយ​របៀប​ណា​?
- ​ ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នក​មិន​មក​រដូវ​ ៣​ ឬ​ច្រើន​ដង​ហើយ​ ។​ ប្រសិនបើ​អ្នក​អាច​មាន​ផ្ទៃពោះ​ ចូរ​ធ្វើការ​ពិនិត្យ​ទឹកនោម​ដើម្បី​រក​មើល​ការ​មាន​ផ្ទៃពោះ​ ។​
- ​ប្រសិនបើ​រដូវ​របស់​អ្នក​មក​មិន​ដូច​រាល់​ខែ​ទេ​ ចូរ​សរសេរ​នៅ​ពេល​ដែល​វា​ចាប់ផ្តើម​ និង​រយៈពេល​យូរ​ប៉ុណ្ណា​ទើប​វា​ចប់​ ។​ បន្ទាប់​មក​យក​ព័ត៌មាន​ទាំងនេះ​ទៅ​ប្រាប់​គ្រូពេទ្យ​ ។​
- ​ចូរ​ថែរក្សា​នូវ​ទំងន់​ដែល​មាន​សុខភាព​តាម​រយៈ​របប​អាហារ​ និង​ហាត់ប្រាណ​
- ​ចូរ​ក​អោយ​ឃើញ​ប្រសិនបើ​អ្នកមាន​សមាជិកគ្រួសារ​ណា​ម្នាក់​ដែល​មាន​បញ្ហា​ក្នុង​ការ​មក​រដូវ​ស្រ​ដៀង​គ្នា​ ។​
- ​ចូរ​ចង​ចាំ​ថា​ វា​នៅ​តែ​អាច​ធ្វើ​អោយ​អ្នកមាន​ផ្ទៃពោះ​បាន​ លុះត្រាតែ​អ្នក​មិន​ដែល​មានការ​មក​រដូវ​ម្តងណា​ដែល​ទៀងទាត់​សោះ​ ។
អត្ថបទនេះត្រួតពិនិត្យដោយ៖ វេជ្ជ.លឹមវណ្ណនិត (health.com.kh)

No comments:

Post a Comment