ការរួមភេទមិនគ្រាន់តែជួយអ្នកអោយ
មានអាយុវែងទេ ប៉ុន្តែវាថែមទាំងធ្វើអោយសម្រស់របស់អ្នកនៅក្មេងទៀតផង។
នេះបើតាមសៀវភៅអប់រំផ្លូវភេទមួយ។
លោកដាវីដវីក
អ្នកនិពន្ឋសៀវភៅដែលមានចំណងជើងថា
“អាថ៌កំបាំងកំពូលក្មេង”បានសួរមនុស្សប្រុស និងស្រី ចំនួន៩៥នាក់
ដែលមានអាយុចន្លោះពី៣០ ទៅ១០១ឆ្នាំ អំពីជីវិតស្នេហារបស់ពួកគេ។
ក្រោយមកគាត់បានយករូបថតរបស់អ្នកទាំងនោះ
ទៅអោយគណកម្មាការវាយតម្លៃមួយដែលត្រូវបានស្នើអោយស្មានអំពីអាយុ
មនុស្សទាំងនោះ។ជាមធ្យមមនុស្សប្រុស និងស្រី ដែលរួមភេទទៀងទាត់
ត្រូវបានគេវាយតម្លៃមានថាក្មេងជាងអាយុពិតចំនួន៤ ទៅ៧ឆ្នាំ។
ហេតុផលនោះប្រហែលជាការរួមភេទបង្កើនការផលិតអ័រម៉ូន
សម្រាប់ការលូតលាស់ខ្លួនមនុស្សដែលធ្វើអោយសាច់ដុំមាំល្អ
និងមិនអោយមានការយារ ឬជ្រួញ។
អត្ថបទនេះត្រួតពិនិត្យដោយ៖ វេជ្ជ.ងួនសេរ័ត្ន (health.com.kh)



No comments:
Post a Comment