Thursday, October 19, 2017

សំណួរ​​ជីវិត​ផ្លូវភេទ​ និងជំងឺថ្លើម


វា​គឺជា​រឿង​មួយ​ធំ​ដែល​ថា​វី​រ៉ុ​ស​បង្ក​ អោយ​មាន​ជំងឺ​រលាក​ថ្លើម​អាច​ចម្លង​ទៅ​អ្នក​ដទៃ​បាន​តាម​រយៈ​ការ​បរិភោគ​ ចំនីអាហារ​ ឬ​ការ​ប្រើ​ម្ជុល​រួម​គ្នា​ដែល​ផ្ទុក​ទៅ​ដោយ​វី​រ៉ុ​ស​នោះ​ ។​
ប៉ុន្តែ​ជំងឺ​ដែល​បំផ្លាញ​ថ្លើម​មួយ​ ប្រភេទ​នេះ​ក៏​អាច​ចម្លង​តាម​រយៈ​ការ​រួម​ភេទ​ដែរ​ ។​ នេះ​គឺជា​អ្វី​ដែល​អ្នក​ត្រូវការ​ដឹង​ដើម្បី​ការពារ​ខ្លួន​អ្នក​ផ្ទាល់​ ។
តើ​វី​រ៉ុ​ស​បង្ក​ជំងឺ​រលាក​ថ្លើម​មាន​ប៉ុន្មាន​ប្រភេទ​?
អ្នក ​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​កំណត់​ថា​វី​រ៉ុ​ស​បង្ក​ជំងឺ​រលា​ថ្លើម​នេះ​ មាន​ ៨​ប្រភេទ​ ។​ នៅ​ក្នុង​សហរដ្ឋអាមេរិក​ក៏​ដូច​ជា​នៅ​កម្ពុជា​យើង​ វី​រ៉ុ​ស​ដែល​គំរាម​គំ​ហែក​ជា​ចម្បង​នោះ​គឺ​វី​រ៉ុ​សរ​លាក​ថ្លើម​ប្រភេទ​ A​ B​ និង​ C​ ។​
តើ​គ្រប់​ប្រភេទ​នៃ​ជំងឺ​រលាក​ថ្លើម​ទាំងអស់​អាច​ចម្លង​តាម​រយៈ​ការ​រួម​ភេទ​ដែរ​ទេ​?
ជំងឺ ​រលាក​ថ្លើម​ប្រភេទ​ A​ B​ និង​ C​ សុទ្ធតែ​អាច​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​បាន​ទាំងអស់​ ប៉ុន្តែ​ចំពោះ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C​ វិញ​មិនសូវ​ជា​ឆ្លង​ខ្លាំង​នោះ​ទេ​ ។​
ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​ ឆ្លង​តាម​រយៈ​ការ​បរិភោគ​អាហារ​ដែល​មាន​វីរុស​រលាក​ថ្លើម​ប្រភេទ​ A​ ចេញ​មក​ពី​អ្នកជំងឺ​ដែល​វា​អាច​កើតឡើង​បាន​ប្រ​សិន​មានការ​ប៉ះពាល់​ផ្ទាល់​ រវាង​មាត់​នឹង​រន្ធ​គូថ​ ឬ​ប្រើ​ម្រាមដៃ​ ឬ​របស់​អ្វីមួយ​ទៅ​ប៉ះ​ជិត​នឹង​រន្ធ​គូថ​របស់​អ្នកជំងឺ​ ។​ ប្រសិនបើ​លាមក​របស់​អ្នកជំងឺ​ចូល​ទៅ​ក្នុង​មាត់​របស់​អ្នក​ដោយ​ចៃដន្យ​ នោះ​ការ​ឆ្លង​ជំងឺ​នឹង​កើត​មាន​ ។​
ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B​ ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ឈាម​ ទឹកកាម​ ទឹករំអិល​របស់​ទ្វារមាស​ និង​ទឹក​សរីរៈ​របស់​អ្នកជំងឺ​ដែល​មាន​មេរោគ​នេះ​នៅ​ក្នុង​ខ្លួន​ ។​ ក្នុង​ពេល​រួម​ភេទ​ វីរុស​រលាក​ថ្លើម​ប្រភេទ​ B​ មានការ​ចម្លង​បាន​ខ្លាំង​ជាង​វី​រ៉ុ​ស​អេ​ដស៍​ពី​ ៥០​ ទៅ​ ១០០​ដង​ ។​
ជំងឺ ​រលាក​ថ្លើម​ប្រភេទ​ C​ ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ឈាម​របស់​អ្នក​ឆ្លង​ជំងឺ​ ដែល​អាច​មាននៅ​តាម​ប្រដាប់បន្តពូជ​ដែល​មានការ​ឈឺចាប់​ ការ​ដាច់​រលាតស្បែក​ ឬ​ឈាម​មក​រដូវ​ ។​
តើ​ទាំង​មនុស្ស​ប្រុស​ និង​ស្រី​មានការ​ប្រឈម​ស្មើគ្នា​ដែរ​ឬទេ​ក្នុង​ការ​ចម្លងជំងឺ​រលាក​ថ្លើម​នៅ​ពេល​រួម​ភេទ​?
ការ​ប្រឈម​មុខ​គឺ​ត្រូវ​បាន​កំណត់​ដោយ​កាយវិការ​របស់​បុគ្គល​ម្នាក់​ មិនមែន​តាម​រយៈ​ភេទ​នោះ​ទេ​ ។​
មនុស្ស​ប្រុស​ដែល​រួម​ភេទ​ជាមួយ​ប្រុស​ដូច​គ្នា​មាន​អត្រា​នៃ​ការ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B​ ពី​ ១០​ ទៅ​១៥​ដង​ ។​
ការ ​ឆ្លង​ជំងឺ​ក៏​អាច​កើតឡើង​ទៅ​លើ​អ្នក​ដែល​បាន​ប្រើ​របស់​ដែល​គេ​ប្រើ​ហើយ​ ដូច​ជា​ថ្នាំ​ហឹ​ត​ ឬ​ថ្នាំ​ចាក់​ ។​ ចំពោះ​អ្នក​ដែល​សាក់​រូប​លើ​ខ្លួន​ ឬ​មុត​របស់​ម្ជុល​ក៏​អាច​បណ្តាល​អោយ​ឆ្លង​ជំងឺ​ដែរ​ ព្រោះ​ម្ជុល​ និង​ម្ជុល​សំរាប់​សាក់​រូប​ទាំងនោះ​ត្រូវ​បាន​គេ​យក​មក​ប្រើ​លើ​អ្នកជំងឺ​ រលាក​ថ្លើម​ម្តង​រួច​មក​ហើយ​ ។​
តើ​ខ្ញុំ​ត្រូវធ្វើ​ដូច​ម្តេច​ទើប​ប្រាកដ​ថា​ដៃគូ​របស់ខ្ញុំ​មិន​មាន​ជំងឺ​រលាក​ថ្លើម​មុន​ពេល​រួម​ភេទ​?
វា ​មិន​មាន​រោគ​សញ្ញា​អ្វី​សំរាប់​បញ្ជាក់​អោយ​ច្បាស់​ ១០០%​ថា​ម្នាក់​នោះ​មាន​ជំងឺ​រលាក​ថ្លើម​នោះ​ទេ​ ។​ ចំពោះ​អ្នក​ដែល​ឆ្លង​ជំងឺ​រលាក​ថ្លើម​ខ្លះ​អាច​មាន​សុខភាព​ល្អ​បរិបូរ​ ទាំងអស់​ទោះបីជា​ស្ថិត​ក្នុង​ដំណាក់កាល​ជំងឺ​ធ្ងន់ធ្ងរ​ហើយ​ក៏​ដោយ​ ។​ អ្នកឯកទេស​បានអោយ​អនុសាសន៍​ថា​ ចូរ​និយាយ​ដោយ​បើកចំហរ​ជាមួយ​ដៃគូរ​រួម​ភេទ​របស់​អ្នក​អំពី​ការ​ប្រឈម​នឹង​ ជំងឺ​រលាក​ថ្លើម​ និង​ជំងឺ​ផ្សេងៗ​ទៀត​ដែល​អាច​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​បាន​ ។​
ពិត​ណាស់ ​ ប្រសិនបើ​អ្នក​កត់សំគាល់​ឃើញ​ថា​ នរណា​ម្នាក់​ដែល​មាន​ស្បែក​ ឬ​ភ្នែក​ចេញ​ពណ៌​លឿង​ ចូរ​ប្រុង​ប្រយ័ត្ន​។​ រោគ​សញ្ញា​ផ្សេង​ទៀត​នៃ​ជំងឺ​រលាក​ថ្លើម​រួម​មាន​ ក្តៅខ្លួន​ អស់កម្លាំង​ អត់ឃ្លាន​អាហារ​ ក្អួតចង្អោរ​ ឈឺសន្លាក់​ ឬ​ពោះ​ និង​លាមក​ប្រែ​ពណ៌​ដូច​ដី​ឥ​ដ្ធ​ ។​ ការ​ធ្វើតេស្ត​ឈាម​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ជួយ​កំណត់​ថា​ម្នាក់​នោះ​មាន​ ជំងឺ​រលាក​ថ្លើម​ ហើយ​អាច​ចម្លង​តាម​រយៈ​ការ​រួម​ភេទ​ដែរ​ឬទេ​ ។​
តើ​ការ​ប្រើ​កាយវិការ​នៃ​ការ​រួម​ភេទ​អាច​ចម្លងជំងឺ​រលាក​ថ្លើម​បាន​ដែរ​ឬទេ​?
រាល់​សកម្មភាព​នៃ​ការ​រួម​ភេទ​ទាំងអស់​ដែល​អាច​ធ្វើ​អោយ​មានការ​ដាច់​រហែក​ស្បែក​ ឬ​ដាច់ដោច​សុទ្ធតែ​ជា​ការ​ប្រឈម​មុខ​ហើយ​ ។​
ការ ​រួម​ភេទ​តាម​រន្ធ​គូថ​ត្រូវ​បាន​ចាត់​ទុក​ថា​ប្រឈម​ខ្លាំង​ជាង​រូ​ម​ភេទ​ តាម​ទ្វារមាស​ ។​ ការ​រួម​ភេទ​ទាំ​ពីរ​ប្រភេទ​នេះ​គឺ​មានការ​ប្រឈម​ខ្លាំង​ជាង​ការ​រួម​ភេទ​ តាម​មាត់​ទៅ​ទៀត​ ។​ ការ​ប្រើ​មាត់​ទៅ​ប៉ះពាល់​នឹង​រន្ធ​គូថ​ក៏​ប្រឈម​មុខ​ផង​ដែរ​ ។​ ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​នៃ​ការ​ឆ្លង​វី​រ៉ុ​សរ​លាក​ថ្លើម​នេះ​ ចូរ​ធ្វើការ​ប្រុង​ប្រយ័ត្ន​ដូច​ជា​ ការ​ប្រើ​ស្រោមអនាម័យ​ និង​ការ​ចាក់​វ៉ា​ក់​ស៊ាំ​ង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​ និង​ B​ ។​ ចំពោះ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C​ វិញ​មិន​ទាន់​មាន​វ៉ាក់សាំង​នៅឡើយ​ទេ​ ។​
តើ​យើង​អាច​ឆ្លង​ជំងឺ​រលាក​ថ្លើម​បាន​តាម​រយៈ​ការ​ថើប​គ្នា​ដែរ​ទេ​?
ការ ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​រលាក​ថ្លើម​តាម​រយៈ​ការ​ថើប​អ្នកជំងឺ​គឺ​មាន​ អត្រា​តិចតួច​ណាស់​ ដូច្នេះ​ការ​ដែល​ថើប​ខ្លាំង​ពេក​ដោយ​មានការ​ចូល​រូ​ម​នូវ​ការ​ផ្លាស់​ប្តូរ​ ទឹកមាត់​ច្រើន​ប្រហែលជា​អាច​ឆ្លង​ជំងឺ​បាន​ប្រសិនបើ​អ្នកជំងឺ​នោះ​មានការ​ ដាច់​រហែក​ស្បែក​នៅ​ក្នុង​មាត់​របស់​គេ​ ។​
តើ​ឧបករណ៍​រំ​ញ័រ​សំរាប់​ភ្ញោ​ច​ផ្លូវភេទ​ និង​រូប​តុក្កតា​សំរាប់​រូ​ម​ភេទ​អាច​ចម្លងជំងឺ​រលាក​ថ្លើម​ដែរ​ឬទេ​?
វា ​ប្រហែលជា​អាច​កើតឡើង​បាន​ដែរ​ ព្រោះ​វីរុស​រលាក​ថ្លើម​ប្រភេទ​ B​ អាច​រស់នៅ​ក្នុង​មជ្ឈដ្ឋាន​ខាងក្រៅ​ខ្លួន​មនុស្ស​បាន​ច្រើន​ជាង​មួ​យស​ប្តា​ ហ៍​ឯណោះ​ ។​ ការ​ស្ងោរ​ឧបករណ៍​រំ​ញ័រ​សំរាប់​ភ្ញោ​ច​ផ្លូវភេទ​ សិន​គួរតែ​អាច​កាត់​បន្ថយ​ការ​ប្រឈម​មុខ​ដែរ​ ។​
តើ​ការ​ប្រើ​ស្រោមអនាម័យ​មាន​ប្រសិទ្ធភាព​ដូច​ម្តេច​ដែរ​ក្នុង​ការ​បញ្ឈប់​ការ​ចម្លងជំងឺ​រលាក​ថ្លើម​ក្នុង​ពេល​រួម​ភេទ​?
ស្រោមអនាម័យ ​ត្រូវ​បាន​ជឿជាក់​យ៉ាង​ហោច​ណាស់​ក៏​ ៩៩​ភាគរយ​ដែរ​នៃ​ប្រសិទ្ធភាព​របស់​វា​ ។​ អ្នក​ក៏​មិន​ចាំបាច់​ប្រើ​វា​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​គឺជា​ប្តី​ប្រពន្ធ​ នឹង​គ្នា​ ហើយ​ដឹង​ច្បាស់​ថា​អ្នក​ទាំង​ពីរ​សុទ្ធតែ​មិន​មាន​ជំងឺ​រលាក​ថ្លើម​ទៀត​ ។​ ប៉ុន្តែ​មធ្យោបាយ​ល្អ​បំផុត​គឺ​ត្រូវ​តែ​ប្រើ​ស្រោមអនាម័យ​រាល់ពេល​រួម​ភេទ​ ជាមួយ​អ្នក​ផ្សេង​ ។​ អ្នកឯកទេស​មួយ​ចំនួន​បានអោយ​អនុសាសន៍​ថា​ ត្រូវ​តែ​យក​ស្រោមអនាម័យ​អោយ​នៅ​ជាប់​នឹង​ខ្លួន​ជា​និច្ច​ ។
អត្ថបទនេះត្រួតពិនិត្យដោយ៖ វេជ្ជ.ម៉ែនបញ្ញារតន៍ (health.com.kh)

No comments:

Post a Comment