Thursday, October 19, 2017

វិធី​យក​ទឹកកាម​បុរស​ទៅ​ពិនិត្យ​ ពេល​មាន​បញ្ហា​គ្មាន​កូន


នៅ ​ពេល​ដែល​ប្តី​ប្រ​ព​ន្ឋ​មិន​មានកូន​ ពួក​គេ​ច្រើន​គិត​​ថា ​បញ្ហា​​នេះ​​បណ្តាល​មក​ពី​ស្ត្រី​ច្រើន​ជាង​ ហើយ​ក៏​អោយ​គ្រូពេទ្យ​ពិនិត្យ​តែ​ប្រ​ព​ន្ឋ​។​ វា​មិន​ដូច្នេះ​ទេ​ បញ្ហា​នេះ​ក៏​អាច​បណ្តាល​​មក​ពី​បុរស​​ផង​ដែរ​។
ដូច្នេះ​ពេល​បញ្ហា​នេះ​កើតឡើង​ការ​ចាប់ផ្តើម​ពិនិត្យ​ទាំង​ពីរ​ នាក់​គួរតែ​ធ្វើ​។​

ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា​ចាប់តាំងពី​សតវត្សរ៍​ទី​២០​មក​មេជី​វិត​ ឈ្មោល​របស់​បុរស​បាន​ធ្លាក់​ចុះ​ដោយសារ​តែ​កត្តាបរិស្ថាន​ដូច​ជា​មាន​ជាតិ​ អឺ​ស្ត្រូ​ហ្សែ​ន​ច្រើន ​នៅ​ក្នុង​អាហារ​និង​មាន​ជាតិ​គីមី ​ដែល​ប្រើ​នៅ​​ក្នុង​ឧស្សាហកម្ម​ប៉ា​ស្ទិ​ច​ ដែល​បាន​ចូល​ទៅ​ក្នុង​ខ្សែ​សង្វា​ក់​ផលិត​​អាហារ​។​
បើសិនជា​យើង​ត្រូវ​តែ​យក​ទឹកកាម​ទៅ​ពិនិត្យ​នោះ ​ចូរ​យើង​អនុវត្តន៍​តាម​ការ​​ណែនាំ​ដោយ​ប្រុង​ប្រយ័ត្ន​ ដើម្បី​អោយ​ល​ទ្ធផល​សុ​ក្រិ​ត្យ ​និង​ដើម្បី​​ចៀសវាង​កុំអោយ​ពិបាកធ្វើ​ម្តងទៀត​។​
១- ​ការ​យក​ទឹកកាម​:​បុរស​ត្រូវ​តែ​អត់​បាន​បញ្ចេញ​ទឹកកាម​រយ​:​ពេល​ ៣​ថ្ងៃ មុន​ពេល​ដែល​ការ​យក​ទឹកកាម ​ដើម្បី​​ពិនិត្យ​តាម​រយ​:​ការ​សម្រេច​កាម​ដោយ​ប្រើ​ដៃ​ដាក់​នៅ​ក្នុង​ដប​ ប្ល៉ា​ស្ទិ​​ក​តូច​មួយ ​ដែល​មាន​សរសេរ​ឈ្មោះ​ ថ្ងៃ​ និង ​ពេលវេលា​។ ​ទឹកកាម​នោះ​ត្រូវ​ការពារ​មិន​អោយ​ត្រូវ​កំ​ដៅ​ខ្លាំង​ ហើយ​ត្រូវ​យក​ទៅ​មន្ទីរពិសោធន៍​។​
ចំណែក​មន្ទីរពិសោធន៍​នឹង​គិត​ថា​ទឹក​នោះ​ល្អ​បើ​វា​នឹង​មាន​លក្ខណ​:​ដូច​តទៅ​នេះ​:
-​ បរិមាណ​ពី​កន្លះ​ទៅ​មួយ​ស្លាបព្រា​កាហ្វេ​

-​ ចំនួន​មេជី​វិត​ឈ្មោល​ជាង​២០​លាន​ក្នុង​ទឹកកាម​១​មី​លី​លី​ត្រ​

-​ ភាព​មាន​ចលនា​មាន​មេជី​វិត​ឈ្មោល​ជាង​​ពាក់កណ្តាល​ មាន​​ចលនា​

-​ ធម្ម​តាម​មេជី​វិត​ឈ្មោល​យ៉ាង​ហោច​ណាស់​ជាង​មួយ​ ភាគ​បី​ មាន​សភាព​ធម្មតា​។​

-​ កោសិកា​ឈាមស​មាន​តិច​ជាង​១​លាន​ក្នុង​ទឹកកាម​១​មី​លី​លី​ត្រ​

អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន (health.com.kh)


No comments:

Post a Comment