Sunday, October 15, 2017

អត្ថប្រយោជន៍របស់​សំបក វា​មាន​ប្រសិទ្ធភាព​ជួយ​បញ្ចុះទម្ងន់​, រក្សា​សម្ផស្ស​


សំបកចេក​ផ្ទុក​បរិមាណ​ប៉ូ​តា​ស្យូ​ម​យ៉ាងច្រើន (៤០%) អាច​ជំរុញ​ដំណើរការ​បំប្លែង​ឲ្យ​ប្រព្រឹត្ត​ទៅ​ខ្លាំងក្លា​ជាង ហេតុនេះ​នឹង​ដុត​បំផ្លាញ​កាឡូរី​បាន​ច្រើន​ដោយ​សរីរាង្គ​នៅ​តែ​គ្រប់​ថាមពល​ធ្វើ​សកម្មភាព ។ ទន្ទឹម​នោះ​វា​នៅ​សម្បូរ​សារជាតិ ប្រឆាំង​អុកស៊ីតកម្ម វីតាមីន​ក្រុម B , វីតាមីន A , ជាតិ​សរសៃ​ក្នុង​សំបកចេក​ច្រើន​ជាង​ក្នុង​សាច់ ជួយ​ឲ្យ​អ្នក​ឆ្អែត​យូរ​ជាង ។

អ្នក​គួរ​បរិភោគ​សំបក​ចេកទុំ ព្រោះ​វា​មាន​លទ្ធភាព​ប្រឆាំង​មហារីក​ខ្ពស់ ក្រៅពី​នេះ​ស្នាម​អុច​ៗ​ខ្មៅ​លើ​សំបកចេក​នៅ​ផលិត​ជា​សារជាតិ TNF ប្រឆាំង​កោសិកា​ជំងឺ​បង្កើន​អង្គ​បដិបក្ខ​។ សំបកចេក​ខ្ចី​ក៏​ជួយ​បំផ្លាញ​ខ្លាញ់​លើស​ក្នុង​រាង​កាយ ហេតុនេះ​អ្នក​អាច​គួប​ផ្សំ​ទាំង​២​តាម​រូបមន្ត​ខាងក្រោម​នេះ ៖

-​វិធី​ទី​១

ដំបូង​លាង​ចេកទុំ​ឲ្យ​ស្អាត ទាំង​សំបក រួច​ចិត​តូច​ៗ​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​កិន​ផ្លែ​ឈើ អាច​បន្ថែម​ផ្លែ​ឈើ​ផ្សេង​ដែល​អ្នក​ចូល​ចិត្ត តែ​មិន​ត្រូវ​ថែម​ស្ករ ឬ​ទឹកដោះគោ ។

ក្រោយ​ពេល​កិន​រួច​បន្ថែម​ទឹក​ក យក​មក​ទទួលទាន​នឹង​ឆ្ងាញ់​ពិសា​ជាង ។

អ្នក​គួរ​ទទួលទាន ២​កែវ ក្នុង​១​ថ្ងៃ នៅ​មុន​ពេលបាយ​ថ្ងៃត្រង់ និង​ឈប់​ប្រមាណ​១​ម៉ោង​។

-​វិធី​ទី​២ ធ្វើ​តែ

លាង​សំអាត​សំបកចេក​ប្រមាណ​១០​ផ្លែ (​មិន​ត្រូវ​កោស​សាច់​ជាប់​ខាងក្នុង​ចេញ​) ។ បន្ទាប់​មក​ដាក់​ស្ងោរ​ក្នុង​ទឹក​ប្រមាណ​១,៥-២​លី​ត្រ ។ ដល់​ពេល​ទឹក​ពុំ​ទុក​បន្ថែម​៥​នាទី​ទៀត ទើប​ដាក់ចុះ​។ ទទួលទាន​ពេល​ទឹក​ត្រជាក់​ជំនួស​ទឹកសាប​រាល់ថ្ងៃ ។

-​វិធី​ទី​៣ ៖ កែ​ច្នៃ​ជា​មុខម្ហូប

អ្នក​អាច​ហាន់​សំបក​កិន​ទៅ​ជា​សរសៃ​រួច​យក​ទៅ​ឆា​បរិភោគ​ដូច​ជា​អាហារ​ផ្សេង​ៗ ។ ក្រៅពី​នេះ​អ្នក​ក៏​អាច​ស្ងោរ​ចេក​ខ្ចី​ទាំង​សំបក​ទទួលទាន ៕

ប្រភព៖ www.everyday.com.kh

No comments:

Post a Comment