Sunday, October 15, 2017

ដំណោះស្រាយ​សម្រាប់​បញ្ហា​ខ្មៅ​កន្លែង​សម្ងាត់


ថ្វី​ត្បិត​តែ​វា​ជា​កន្លែង ដែល​គ្មាន នរណា​មើលឃើញ ប៉ុន្តែ​ប្រសិនបើ​វា មិន​ស្អាត ឬ​ខ្មៅ​នោះ អ្នក​ក៏​នឹង​មិនសូវ សប្បាយចិត្ត ឬ​មាន​ទំនុកចិត្ត​នោះ​ដែរ ជា​ពិសេស​ពេល​នៅ​លើ​គ្រែ​ជាមួយ នឹង​ដៃគូ​របស់​អ្នក ។
 
កន្លែង​សម្ងាត់​ដែល​ស្បែក​ឡើង ខ្មៅ​ទាំងនោះ មាន​ដូច​ជា​ក្រោម​ក្លៀក និង​តំបន់​ប្រដាប់​ភេទ​ជាដើម ។ ការ​ខ្មៅ បែប​នេះ គឺ​បណ្តាល​មក​ពី​វា​មិន​បាន ត្រូវ​នឹង​ពន្លឺ​ថ្ងៃ ។
 
សម្រាប់​ផ្នែក​ផ្សេង​ៗ​ទៀត នៃ រាង​កាយ ការ​ថែរក្សា ការ​បិទ​ម៉ាស និង​ការ​ប្រើ​ផលិតផល​ជួយ​ឱ្យ​ស​អាច ជួយ​អ្នក​បាន ។ ប៉ុន្តែ​កន្លែង​សម្ងាត់​ខាង លើ​ប្រហែលជា​ពិបាក​ដោះស្រាយ បន្តិច​ហើយ ។ យ៉ាងណាមិញ​ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​បងប្អូន នូវ​វិធីសាស្ត្រ ដ៏​មាន​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព បំផុត​សម្រាប់​អ្នក ដើម្បី​ដោះស្រាយ​បញ្ហា ទាំងនេះ ។
 
ក្រូចឆ្មារ
អ្វី​ដែល​អ្នក​ត្រូវការ គឺ​ទឹកក្រូច ឆ្មារ​ពីរ​ផ្លែ ។

បន្ទាប់​មក​អ្នក​យក​ក្រណាត់​ស្អាត មក​ជ្រលក់​ទឹកក្រូច​ឆ្មារ ហើយ​យក​ទៅ ជូត​លើ​កន្លែង​ដែល​មាន​បញ្ហា (​ប៉ុន្តែ អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​បាន​ងូតទឹក ឬ លាង​សម្អាត​ស្អាត​រួច​ហើយ​) ។
 
យ៉ាងណាមិញ អ្នក​គួរ​ធ្វើតេស្ត បន្តិច​សិន ពីព្រោះ​សម្រាប់​ស្បែក​មួយ ចំនួន​វា​អាច​បង្ក​បញ្ហា​រមាស់ ឬ​ឡើង ក​ន្តួ​ល​ក្រហម​បាន​។ អ្នក​អាច​ទុក​វា​ចោល ៥ ទៅ ១៥ នាទី មុន​នឹង​ជូត​សម្អាត ឬ​លាង​ទឹក​ចេញ​ម្តងទៀត ៕

ប្រភព៖ www.everyday.com.kh

No comments:

Post a Comment