Sunday, October 15, 2017

តើ​ស្នេហា​មាន​អ្វី​សំខាន់​ទៅ​?


​ស្នេហា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​ដើម្បី​អាច​ទទួលបាន​ទំនាក់ទំនង​ដ៏​រ៉ូ​ម៉ែន​ទិច​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​កត្តា​ផ្សេងៗ​ទៀត​ច្រើន​ណាស់​ដែល​អាច​ជួយ​អោយ​ទំនាក់ទំនង​ស្នេហា​ទទួលបាន​ភាពសប្បាយ​រីករាយ​រយៈពេល​យូរ​។ អ្នកជំនាញ​បានបញ្ជាក់​អោយដឹងថា វា​គឺជា​រឿង​សំខាន់​ត្រង់​ថា ដៃគូ​អ្នក​មាន​សមត្ថភាព​ក្នុង​ការភ្ញោ​ច​អោយ​អ្នក​មាន​ភាព​ភ្លាស់​វ៉ៃ​, បង្ហាញ​ផ្លូវ​ចិត្ត​, ផ្លូវ​វិញ្ញាណ និង​រាងកាយ​។ ខាងក្រោម​នេះ​គឺជា​ទស្សនៈ​សំខាន់ៗ​មួយចំនួន​របស់​ស្នេហា​៖
  • ភាពស្មោះត្រង់ និង​ការជឿជាក់​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ទំនាក់ទំនង​ដ៏​រឹងមាំ​មួយ​។​
  • សមាសធាតុ​ដ៏​សំខាន់​មួយ​នៃ​ទំនាក់ទំនង​ដ៏​យូរអង្វែង​គឺ​សេចក្តីស្រឡាញ់​តែម្តង​។ អ្នកជំនាញ​បាន​ប្រាប់អោយដឹង​ថា អ្នក​ដែល​ឈាន​ជើង​ចូលទៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​មួយ​ហើយ​គឺ​គ្រាន់តែ​អោយ​មានៗ​តែប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​ធ្វើអោយ​ខ្លួនឯង​សប្បាយចិត្ត​បានយូរ​ទេ​។
  • ទំនាក់ទំនង​ស្នេហា​មួយ​ត្រូវតែ​មាន​ការជឿជាក់​គ្នា ឧទាហរណ៍ អារម្មណ៍​ថា​មាន​ផាសុខភាព និង​សុវត្ថិភាព​ជាមួយ​ដៃគូ​។ ចូរ​ជឿជាក់​លើ​ការបង្កើត​នូវ​ពេលវេលា​មួយ​នៅ​ពេល​មនុស្ស​ពី​នាក់​បើក​ចិត្ត​ទៅ​រក​គ្នា​ទៅវិញទៅមក​។
  • គ្មាន​ទំនាក់ទំនង​ស្នេហា​ណាមួយ​ដែល​មិន​ប្រែប្រួល​នោះទេ ដូច្នេះ​ចូរ​ព្យាយាម​ថែរក្សា​អោយបាន​នូវ​ភាពបត់បែន​កាន់តែច្រើន​ចំពោះ​រឿង​នេះ​។ នៅពេល​ដែល​ទំនាក់ទំនង​មាន​ការលូតលាស់​ហើយ ដៃគូ​ទាំង​ពីរ​នាក់​ត្រូវតែ​មាន​ការផ្លាស់ប្តូរ​ទៅ​តាម​គ្នា​។ អ្នកជំនាញ​បាន​ណែនាំ​ថា គូសង្សារ​អាច​នឹង​បញ្ចប់​ស្នេហា​របស់​ពួកគេ​ដោយសារ​តែ​ពួកកេ​មិន​អាច​ផ្លាស់ប្តូរ​នូវ​អ្វី​ដែល​ជា​តម្រូវការ និង​ការទាមទារ​ថ្មីៗ​ក្នុង​រង្វង់​ស្នេហា​បាន​។
  • ការទំនាក់ទំនង​គឺជា​កត្តា​ដ៏​សំខាន់​មួយទៀត​សម្រាប់​ទំនាក់ទំនង​ស្នេហា​ដ៏​រឹងមាំ​។ ចូរ​ប្រាកដថា អ្នក​បាន​ថែរក្សា​ច្រកទ្វារ​ទំនាក់ទំនង និង​បង្ហាញ​នូវ​អ្វី​ដែល​ជា​អារម្មណ៍​របស់​អ្នក​អោយ​គេ​បានដឹង​។ ការ​ចៀសវាង​នូវ​បញ្ហា​ជាច្រើន​ដែល​កើតមាន​ក្នុង​ទំនាក់ទំនង​មិន​គ្រាន់តែ​ជា​ដំណោះស្រាយ​ដ៏​ល្អ​មួ​ួ​ទេ តែ​វា​ក៏​ជួយ​កុំអោយ​មាន​ការឈ្លោះគ្នា​កើត​មាន​ដែរ​។
  • គន្លឹះ​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត​នៃ​ទំនាក់ទំនង​ដ៏​ល្អ​គឺ​ការទុកចិត្ត​គ្នា​។ ដៃគូ​ដែល​ទុកចិត្ត​គ្នា​អាច​មាន​ភាព​កាន់តែ​ងាយស្រួល​ក្នុង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ខណៈពេល​កំពុង​តែ​ដោះស្រាយ​នូវ​ពេលវេលា​ដែល​ពិបាកៗ​ជាមួយគ្នា​។
  • ការ​រួមភេទ​ត្រូវតែ​ជា​រឿង​មួយ​មិន​អាច​មើល​រំលង​បាន​ទេ​នៅពេល​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​ហើយ​។ ទំនាក់ទំនង​ផ្លូវភេទ​ដ៏​ល្អ​មួយ​អាច​ជួយ​អោយ​អ្នក​ទាំង​ពីរ​សប្បាយចិត្ត​ខណៈពេល​ដែល​កំពុងតែ​ពង្រឹង​ដល់​ចំណងស្នេហា​៕
ប្រភព៖ health.com.kh

No comments:

Post a Comment