ការស្រាវជ្រាវមួយបានរកឃើញថា ទំហំរបស់សុដន់អាចប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នកបាន ជាពិសេសនៅពេល ដែលសុដន់ធំពេកអាចធ្វើឲ្យស្ត្រីមិនសូវជាពេញចិត្តខ្លួនឯង និងញ៉ាំអាហារច្រើនៗខុសធម្មតាទៀត។
ការសិក្សានេះបានធ្វើទៅលើស្ត្រីវ័យក្មេងអាយុពី ១២ ទៅ២១ឆ្នាំ ដែលមានសុដន់មិនស៊ីមេទ្រីគ្នា ឬធំខុសធម្មតា និងមានបំណងចង់ទៅមន្ទីរពេទ្យដើម្បីព្យាបាល ឬកែប្រែមកធម្មតាវិញ។
អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលស្ថិតក្នុងករណីទាំងអស់ខាងលើទំនងជាប្រាប់ថា ពួកគេមិនពេញ ចិត្តនឹងខ្លួនឯង ប៉ុន្តែបែរជាមិនមានអំណះអំណាងថា ពួកគេមានបញ្ហានៃការញ៉ាំអាហារដោយសារ តែសុដន់នោះទេ។ សម្រាប់ស្ត្រីដែលមានសុដន់ធំខុសធម្មតាគឺមានបញ្ហារាងកាយកាន់តែខ្លាំង ព្រមទាំងមាន ការឈឺចាប់ច្រើនដូចជា ឈឺនៅកញ្ចឹងករជាដើម។
បើសិនជាសុដន់ដែលធំៗពេកកំពុងតែបង្កបញ្ហាដល់អ្នក អ្នកអាចនឹងជ្រើសរើសការព្យាបាលកែរ សម្ផស្សឡើងវិញបាន។ បើសិនជាអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់កំពុងតែបារម្ភអំពីរូបរាង មិនស៊ីមេទ្រី គ្នារបស់សុដន់ យកល្អគួរតែចាំថា សុដន់ស្ត្រីភាគច្រើននឹងមានលក្ខណៈស៊ីមេទ្រីគ្នាវិញនៅពេលគេឆ្លងកាត់ភាព ពេញវ័យហើយ៕
ប្រភព៖ www.everyday.com.kh



No comments:
Post a Comment