Thursday, October 19, 2017

11 ចំណុច ជួយសម្រស់ឲ្យមានហុងស៊ុយ


ដើម្បី​បង្កើន​លាភ​សំណាង​ ចូរ​អ្នកសាកល្បង​​តុបតែង​ខ្លួន​បង្កើន​សម្រស់​ឱ្យ​ត្រូវ​តាម​ក្បួន​​ហុងស៊ុយដូចខាងក្រោម ៖
១- ស្បែក​ដែល​គ្មាន​ស្នាម​អុជ​ខ្មៅ​ជួយ​ជម្នះ​ឧបសគ្គ​
មុននឹង​គិតដល់​ពណ៌​និង​ផ្ទៃមុខ ចំណុចសំខាន់បំផុត​ដែល​គួរ​មាន​មុនគេគឺ​ស្បែ​កមុខ​ដែល​រាបស្មើ​។​ នៅពេលណាផ្ទៃមុខ​មាន​ចំណុច​ខ្មៅ ឬ​ស្រអាប់ ប្រការ​ទាំងនេះ​អាច​ប្រាប់​ពី​ឧបសគ្គ​ក្នុង​ជីវិត ។ អ្នក​គួរប្រើ​ម្សៅ​ទ្រនាប់​ប្រភេទ​ទឹក​គុណ​ភាពល្អ នៅពេល​លាប​ត្រូវ​ប្រើ​អេ​ប៉ុង​ថ្មីៗ ឬ​ជក់​ផាត់​ថ្ពាល់ រាង​មូល​ខ្នាត​សមរម្យ ដើម្បីឱ្យ​ម្សៅទ្រនាប់​រាបស្មើ​ល្អ ពេញ​ផ្ទៃមុខ ។​
២- ភាព​ផូ​រផង់​ជួយ​បញ្ចេញ​រស្មី​ពី​ខាងក្នុង​
ដើម្បី​ទាក់ទាញ​អ្វី​ៗដែលល្អ​មក​ក្នុង​ជីវិត និងអាច​ឆក់​ឱកាស​មាសយកមក​ទុក​ក្នុង​ដៃ​បាន​ដោយ​ងាយ​ស្រូល អ្នកត្រូវធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​ស្អាត​ផូរផង់​ដោយ​រស្មី​ពី​ខាងក្នុង ។ ដើម្បី​ទាញ​ជោគ​លាភ​ឲ្យចូលមក ​ស្បែក​របស់អ្នកមិនត្រូវ​មើលទៅឃើញ​ហត់នឿយ គ្មាន​ជីវិត​ជីវ៉ា​នោះទេ អ្នក​គួរ​គេង​សម្រាក​ឱ្យ​គ្រប់គ្រាន់ ហើយ​ក្នុង​ថ្ងៃ​ដែល​ផ្ទៃមុខ​របស់​អ្នកចាំបាច់​ត្រូវ​លើក​សម្រស់ អ្នក​ត្រូវ​ប្រើ​ក្រែ​ម​ទៅតាម​សភាព​ស្បែក ហើយ​លាប​ផលិតផល​នោះ​មុន​ម្សៅ​ទ្រនាប់ និង ម្សៅ​ផាត់ ។​
៣- រៀបចំ​ពណ៌​របស់​អ្នក​
នៅពេល​តុបតែង​មុខ​ត្រូវ​គិតថា គ្រឿងសម្អាង​ប្រៀបបាន​នឹង​ចាន​ពណ៌ ដែល​ត្រូវ​រៀបចំ​ឱ្យ​ល្អ ។ ត្រូវ​ចាំ​ថា គួរ​ត្រៀម​ម្សៅ​ទ្រនាប់​សាច់​ម៉ដ្ឋ ឆ្លុះ​ពន្លឺ​និង​សមស្រប​ជាមួយ​សភាព​ស្បែក ហើយ​គួរប្រើ​ជក់​ខ្នាត​ធំ​សម្រាប់​ផាត់ថ្ពាល់​ដោយឡែក ។ គួរ​ចៀសវាង​ប្រើ​ម្សៅ​ដែលមាន​ភាព​ផ្លេកៗ ព្រោះ​អាចធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​ស្លេក​បាន ។​
៤- កែវភ្នែក​ភ្លឺ​ថ្លា ជួយ​ស្រូបយក​ថាមពល​
កែវភ្នែក​គួរ​មើលទៅ​មុត​ថ្លា មាន​ពន្លឺ មានជីវិត​ជីវី បើសិន​ភ្នែក​មូល​ធំ​ពី​កំណើត ហើយ​ត្របកភ្នែក​ពីរ​ជាន់ អ្នក​គួរតែ​លេង​ពណ៌​ភ្នែក​ឱ្យ​លេចធ្លោ​ឡើង ។ បើសិនជា​ត្របកភ្នែក​មួយ​ជាន់ អ្នក​ក៏​អាចធ្វើឱ្យ​កែវភ្នែក​កាន់តែ​ភ្លឺ​ថ្លា​ឡើង ដោយ​ការប្រើ​ម្សៅ​ផាត់​ភ្នែក និង​ខ្មៅ​ដៃ​គូស​ខ្សែ​គែម​ត្រ​កប​ភ្នែក ។ កែវភ្នែក​ជា​បង្អួច​បើក​ទៅកាន់ពិភព​ខាងក្រៅ ដូច្នេះ​គួរតែ​ធ្វើឲ្យកែវភ្នែក​របស់​អ្នក​ស្អាត​ល្មម​អាច​ទាញ​ថាមពល​បាន ។​
៥- ថ្ពាល់​ក្រហមព្រឿងៗ
ថ្ពាល់​គួរតែមាន​ពណ៌​គ្រប់ពេល ​ដែល​ធ្វើឲ្យបុរស​លង់​ស្នេហ៍​លើ​អ្នក​កាន់តែ​ទ្វេដង ។ ថ្ពាល់​ក្រហមព្រឿងៗ​ផូរផង់ អាចជួយ​បង្កើន​លាភ​សំណាង​ផ្នែក​ទ្រព្យសម្បត្តិ និង​ចម្រុងចម្រើន​ដល់​អ្នក​ ។ ស្ត្រី​វ័យ​២០​ឆ្នាំ គូរ​តុបតែង​ថ្ពាល់​ទាំង​គូដោយ​ពណ៌​ស៊ី​ជម្ពូ ។ ឯ​ស្ត្រី​វ័យ​៣០-៤០​ឆ្នាំ គួរ​ផាត់​ថ្ពាល់​ឱ្យទាប​ចុះ​បន្តិច ដោយ​ហាយ​ឡាយពណ៌​ចាស់​បន្តិច ។ ត្រូវ​ចាំ​ថា​នៅពេល​ថ្ពាល់​ក្រហមព្រឿងៗ​ស្អាតដូច​ផ្លែ​ព័រ​នោះ​មិន​ខុសពី​អ្នក​កំពុង សាង​​ផ្កា​ស្នេហ៍ ដោយ​មិនដឹង​ខ្លួន​នោះឡើយ ។​
៦- សក់វែងជួយ​ទាក់ទាញ​លាភ​សំណាង​ស្នេហា​
សក់ត្រង់​វែង​ស្រ​ឡូន ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​យុវវ័យ ប៉ុន្តែ​បើសិន​អ្នក​ចង់ឱ្យ​ផ្ទៃ​មុខ​នាំ​លាភសំណាងមកនោះ ​អ្នក​គួរ​យកចិត្តទុកដាក់​លើ​ម៉ូដ​សក់ដែល​ក្រាស់​ច្រើន​ជាង ។ បើសិន​មិនអាច​ចូល​ហាង​ធ្វើ​សក់​ជាប្រចាំ​បាន អ្នក​គួរ​ហាត់​ធ្វើ​សក់​ដោយ​ខ្លួន​ឯង​​ដោយ​ប្រើ​ក្រាស​មូរ​សក់ សិតសក់​ឱ្យ​ស្អាត កុំ​ឱ្យមាន​ចំពាក់​គ្នា​រញ៉េរញ៉ៃ ឬ​ចង និង​ធ្វើ​ម៉ូដ​ថ្មីៗ​ជានិច្ច ដើម្បី​លើករាសី​ផ្នែក​ស្នេហា ។​
៧- ប្រជ្រុយ​ដែលជា​សម្រស់
ប្រជ្រុយ​នៅលើ​ផ្ទៃមុខ ក៏​ធ្វើឱ្យ​អ្នក​ស្អាត​និង​នាំ​លាភ​សំណាង​ដល់​អ្នក​ដែរ ប៉ុន្តែវា​អាស្រ័យទៅលើ​ទីកន្លែងដែលប្រជ្រុយ​នោះស្ថិតនៅ ។ គេ​ជឿថា​ប្រជ្រុយ​ពណ៌​ក្រហម អាច​នាំ​លាភ​សំណាងល្អ​ចូលមក​ច្រើនជាង​ប្រជ្រុយ​ខ្មៅ បើសិន​វានៅលើ​ផ្ទៃមុខ ។ ដូច្នេះ​បើសិន​អ្នកមាន​ប្រជ្រុយ​ខ្មៅ​លើ​មុខ អ្នក​គួរប្រើ​ម្សៅ​ផាត់​ឬ​ខ្មៅ​ដៃ​ពណ៌ក្រហម​ផាត់​ប្រជ្រុយនោះ​ឱ្យ​ភ្លឺ​ឡើង ។​
៨- កែវភ្នែក​មានអំណាច
ត្រូវ​ហ៊ាន​សាក​ប្រើ​ពណ៌​ចាស់ ក្រោយពី​លាប​ក្រែ​ម​ត្របកភ្នែក​រួច​ត្រូវ​ប្រើ​ក្រែ​ម​នោះ ពណ៌​ខ្មៅ​លាប​ជាខ្សែ​ស្តើងៗ ជិត​រោមភ្នែក​ខាងលើ​ហើយ​កៀរ​ឱ្យរាបស្មើ​ដោយ​ដុំ​សំឡី​តូចៗ ។ ចុងក្រោយ​ត្រូវ​ប្រើ​ពណ៌​រលើប​ផ្លេកៗត្រង់​ទួល​ចិញ្ចើម ។ នៅពេល​កែវភ្នែក​របស់​អ្នក​ភ្លឺ​ចិញ្ចាច​វា​នឹង​ជួយ​បង្កើន​ថាមពល​ទាក់ទាញដ៏​សម្បើម ។​
៩- ពាក់​រោមភ្នែកបន្ថែម​សម្រស់​ភ្នែក
រោមភ្នែក​ក្លែងក្លាយ​ដែលជា​វត្ថុ​ទាន់សម័យ​កំពុង​ត្រូវបាន​ពេញនិយម អ្នក​គួរ​រៀន​ពាក់​វា​ឱ្យ​ស្អាត​ដូចធម្មជាតិ ដោយ​គ្មាន​ស្នាម ។ សម្រាប់​អ្នក​មិន​ធ្លាប់ប្រើ​រោមភ្នែក​ក្លែងក្លាយ​ពី​មុនមក គួរ​ចាប់ផ្តើម​ជាមួយ​រោមភ្នែក​ក្លែងក្លាយ បែប​ខ្សែ​មួយ​ត្រង់​មុំ​ក្រៅ​របស់​ភ្នែក ។ រោមភ្នែក​នឹង​អាចជួយ​ឃុំគ្រង​ថាមពល​ឈី​ខាងក្នុង​ខ្លួនអ្នក​។​
១០- មាត់ជា​ទ្វារ​នៅលើ​ផ្ទៃមុខ​ មាត់ជា​ទ្វារ​នៅលើ​ផ្ទៃមុខ​បរិវេណ​ជុំវិញ​មាត់ មាន​ភាព​សំខាន់​ណាស់​អ្នក​គួរ​ជំរុញ​ឱ្យ​មាត់​ប្រកបដោយ​ថាមពល​ល្អៗ​ដោយ​ឱ្យ​មាត់មាន​សំណើម ធ្មេញ​ស​ស្អាត ហើយ​ជុំវិញ​មាត់​ក៏​មិនគួរ​មាន​ស្នាម​អុជ​ខ្មៅ ។ ត្រូវ​ប្រើ​ខ្មៅ​ដៃគូ​ស​គែម​បបូរមាត់​ពណ៌​ខ្ចី ជាង​ក្រែ​ម​លាប​បបូរមាត់ បន្ទាប់មក​គួរប្រើ​ក្រែ​ម​លាប​បបូរមាត់ និង​ក្រែ​មរ​លោង​តាម​ការចូល​ចិត្ត ។​
១១- គ្រឿងអលង្ការនាំ​ជោគ​លាភ​
ស្ត្រី​ដែល​ធ្វើឱ្យ​ខ្លួនឯង​មាន​មន្ត​ស្នេហ៍ ហើយ​ស្រស់ស្អាត​ជានិច្ច អាច​នាំ​សំណាង​មកឱ្យ​គូស្នេហ៍​ស្វាមី និង​កូនៗ​ព្រោះ​អ្នក​អាច​បញ្ចេ​ញ​រស្មី​មង្គលនៃ​ជោគជ័យ និង​សេចក្តីសុខ​សប្បាយ​ចេញមក​បាន ។ ដូចនេះ​គួរប្រើគ្រឿងអលង្ការ​មាន​ពន្លឺ​ផ្លេកៗ​ដូចជាត្បូងពេជ្រ មាស ដើម្បី​បង្កើន​លាភ​សំណាង ៕ ប្រភព៖ an2day.co

No comments:

Post a Comment