
ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Coventry និងសកលវិទ្យាល័យ Oxford នៃប្រទេសអង់គ្លេសបានរកឃើញទំនាក់ទំនងរវាងសកម្មភាពរួមភេទញឹកញាប់ទៅនឹងដំណើរការល្អនៃខួរក្បាលសម្រាប់មនុស្សវ័យ៥០ឆ្នាំឡើងទៅ។
ការសិក្សានោះធ្វើឡើងលើមនុស្ស៧៣នាក់ អាយុចន្លោះពី៥០ដល់៨៣ឆ្នាំ គឺអ្នករួមភេទជាញឹកញាប់ក្នុងរយៈពេល១២ខែ។ ក្នុងចំណោមមនុស្សប្រុស២៨នាក់ និងមនុស្សស្រី៤៥នាក់នោះ ក៏ចូលរួមក្នុងការវាស់ស្ទង់សកម្មភាពខួរក្បាលដែរទាក់ទងនឹងការចងចាំ ការយកចិត្តទុកដាក់ ភាពស្ទាត់ជំនាញក្នុងភាសា និងសមត្ថភាពក្នុងការមើល។
ក្រុមអ្នកវិទ្យាសាស្រ្តរកឃើញថាមនុស្សដែលរួមភេទប្រចាំសប្តាហ៍ទទួលបានពិន្ទុខ្ពស់នៅពេលសាកល្បងសមត្ថភាពក្នុងការគិត ការនិយាយ និងការមើលជាងមនុស្សដែលរួមភេទតិចជាង។
ទោះជាក្រុមអ្នកស្រាវជ្រាវមិនអាចនិយាយបានឱ្យច្បាស់អំពីមូលហេតុនៃទំនាក់ទំនងរវាងសកម្មភាពរួមភេទនិងដំណើរការល្អនៃខួរក្បាល ក៏គេបានសង្ស័យមកយូរហើយថាប្រហែលជាវាទាក់ទងនឹងការបញ្ចេញអ័រម៉ូនដែលចាំបាច់សម្រាប់ផ្តល់សញ្ញាឱ្យខួរក្បាល។
លោកស្រី Hayley Wright ប្រធានក្រុមស្រាវជ្រាវថ្មីនេះបាននិយាយថាគ្រប់ពេលដែលយើងស្រាវជ្រាវ យើងខិតទៅកាន់តែជិតការយល់ដឹងមូលហេតុនៃទំនាក់ទំនងនេះ និងទំនាក់ទំនងហេតុនិងផលរវាងសកម្មភាពរួមភេទនិងដំណើរការខួរក្បាល។ ជាទូទៅគេមិនចូលចិត្តគិតអំពីមនុស្សចាស់រួមភេទទេ ប៉ុន្តែយើងត្រូវប្រជែងនឹងការយល់របៀបនេះក្នុងសង្គម ហើយមើលឥទ្ធិពលនៃសកម្មភាពរួមភេទវិញដែលវាជួយដល់ខុសភាពផ្លូវភេទ និងសុខមាលភាពទូទៅរបស់មនុស្សវ័យចំណាស់។
ដោយសារការសិក្សានេះធ្វើឡើងលើមនុស្សវ័យចំណាស់ ពេលនេះគេនៅមិនទាន់ដឹងច្បាស់ថាតើការរួមភេទមានឥទ្ធិពលដូចម្តេចលើខួរក្បាលនៅឡើយទេ។ ប៉ុន្តែយ៉ាងហោចណាស់ វាជាពន្លឺមួយក្នុងការពង្រីកការស្រាវជ្រាវនេះបន្ថែមទៀត៕


No comments:
Post a Comment