Thursday, October 19, 2017

ហេតុផល ៧ យ៉ាងដែលបុរសចូលចិត្តនារីសក់វែង


តាមការស្ទង់មតិលើបុរសភាគច្រើនបានបញ្ជាក់ថា ការប្រៀបធៀបគ្នារវាងនារីដែលមានសក់ខ្លី និងសក់វែង គឺនារីដែលមានសក់វែងមានភាពទាក់ទាញជាង។
អ្នកជំនាញផ្នែកសម្រស់បានអះអាងថា ចំពោះនារីដេលមានសក់វែងគឺមានចំនុចសំខាន់មួយដែលជួយឲ្យនារីម្នាក់នោះកាន់តែមានភាពទាក់ទាញពីមនុស្សភេទផ្ទុយ។ ទាំងអស់នេះហើយដែលមនុស្សស្រីចូលចិត្តទុកសក់វែង។ មិនតែប៉ុណ្ណោះមានមូលហេតុសំខាន់ៗចំនួន ៧ យ៉ាងដែលកាន់តែច្បាស់ថានារីដែលមានសក់វែងអាចធ្វើឲ្យបុរសចាប់ចិត្តស្រលាញ់បានៈ
1. សក់វែងលើកសម្រស់នារីកាន់តែស្រស់ស្អាត
មនុស្សស្រីដែលមានសក់វែងមើលទៅហាក់បីដូចទាក់ទាញ និងមានភាពទន់ភ្លន់ជាងមនុស្សស្រីដែលមានសក់ខ្លី។ លើសពីនេះទៅទៀតវាតំណាងឲ្យភាពជាមនុស្សស្រីដែលពោរពេញទៅដោយមន្តស្នេហ៍។

2.សក់វែងតំណាងឲ្យសុខភាពបន្តពូជ
សក់វែងតំណាងឲ្យស្រ្តីមានសុខភាពល្អ និងកាយសម្បទាល្អ។ យោងតាមការស្រាវជ្រាវថា ស្រី្តដែលមានសក់វែងត្រូវបានចាត់ទុកថាមានសុខភាពបន្តពូជល្អជាងស្រី្តសក់ខ្លី។
3. និមិត្តរូបរបស់សុខភាពស្រី្ត
ស្រ្តីដែលមានសក់វែងត្រូវបានចាត់ទុកថា ជាមនុស្សស្រីដែលមានសុខភាពមាំមួនល្អ ដោយសារតែពួកគេចេះថែរក្សាសុខភាព ញាំអាហារសម្បូរជីវជាតិ និងមិនបណ្តោយឲ្យអារម្មណ៍មានភាពតានតឹង និងរាងកាយហត់នឿយឡើយ។
4.បុរសចូលចិត្តលេងសក់របស់ស្រ្តី
នៅពេលដែលមានការរួមភេទ បុរសចូលចិត្តលេងសក់វែងរបស់ស្រី្តណាស់ដែលធ្វើឲ្យពួកគេកាន់តែមានអារម្មណ៍ស្រើបស្រាល និងដល់ចំនុចកំពូល។

5.សក់វែងអាចតុបតែងបានច្រើនម៉ូត
ខណៈពេលមនុស្សស្រីដែលមិនអាចលេងម៉ូតសក់បាន ដែលផ្ទុយពីមនុស្សស្រីដែលមានសក់វែងអាចតុបតែងសក់របស់ខ្លួន បានច្រើនម៉ូត ច្រើនសណ្ឋាន។ ជាពិសេសវាធ្វើឲ្យស្រ្តីដែលមានសក់វែងបត់បែនតាមកាលៈទេសៈ និងទាន់សម័យគ្រប់កម្មវិធី។
6.សក់វែងធ្វើឲ្យមនុស្សស្រីកាន់តែស៊ិចស៊ី
មិនថាសក់ត្រង់ ឬរួញទេ ស្រី្តដែលមានសក់វែងបានបញ្ចេញភាពទាក់ទាញពិសេសទៅកាន់បុរស។ បន្ថែមពីនេះ ពួកគេកំពុងតែឆក់ទាញបេះដូងបុរសឲ្យលង់ស្រលាញ់ភ្លេចមិនបាន។

7.សក់វែងអាច “ទាក់ទាញ” ការយកចិត្តទុកដាក់ពីបុរស
90% នៃបុរសដែលមានអារម្មណ៍ភ័យ ឬខ្លាចអ្វីមួយ ពេលគេបាននៅក្បែងមនុស្សស្រីដែលមានសក់វែងអាចធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្តៅ។ ទាំងនេះហើយដែលមនុស្សកាន់តែស្រលាញ់មនុស្សស្រីដែលមានសក់វែង។

ប្រភព៖ an2day.co

No comments:

Post a Comment