
ភ្នំពេញ ៖ កាលពីវេលាម៉ោង ៦និង៤០នាទី ព្រលប់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨ នៅតាម បណ្តោយផ្លូវជាតិលេខ៣ ជិតវត្តស្លែង នៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងក្មេងប្រុសម្នាក់បានរងរបួស ខណៈ ជិះម៉ូតូត្រូវរថយន្តកុងតឺន័របុករួចកិន អ្នកដែលស្លាប់ទាំង៣ រួមនិងក្មេងតូចដែលរបួស នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។ ពួកគេជិះតែ មួយរួមគ្នា ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-8878 ។ រីឯរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3A-9057 អ្នកបើកបររត់បាត់ ។
សាក្សីនិយាយថា ក្រុមរងគ្រោះបានធ្វើដំណើរដោយម៉ូតូតាមផ្លូវជាតិលេខ៣ ចេញពីភ្នំពេញឆ្ពោះទៅលំនៅឋាន ក្នុង ភូមិអន្លង់ឫស្សី ឃុំដើមឫស្សី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ខណៈមក ដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ត កុងតឺន័រ សំដៅចូលមកភ្នំពេញបានវ៉ារថយន្ត១គ្រឿងទៀត ជ្រុលមកបុកម៉ូតូក្រុមរងគ្រោះបណ្តាល ឱ្យស្លាប់ និងរបួសបែបនេះតែម្តង ។
សមត្ថកិច្ចបានធ្វើការវាស់វែងកន្លែងកើតហេតុ និងទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះ ៕
ប្រភព៖ www.khmernews.news






No comments:
Post a Comment