
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យប្រើច្បាប់ស្ដីពីវិសោធនកម្មមាត្រាថ្មីមួយចំនួននៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងនោះនៅមាត្រា៧៥ ថ្មី ចំពោះជនណាបើកបរយានយន្តដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ត្រូវពិន័យអន្តរការណ៍តាមការកំណត់នៃអនុក្រឹត្យ។
ការពិន័យអន្តរការណ៍ ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ចំនួនទឹកប្រាក់ ១៥០០០រៀល ចំពោះ អ្នកបើកបរយានយន្ត ធុនស្រាលចំនួនទឹកប្រាក់ ២៥ ០០០រៀល និងអ្នកបើកបររថយន្តធុនធ្ងន់ចំនួនទឹកប្រាក់ ៥០ ០០០ រៀល។
អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសបន្ថែមដោយដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០០, ០០០រៀល ទៅ ៤, ០០០, ០០០រៀល ក្នុងករណីជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្ដងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ក្នុងអំឡុងពេល ៦ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន។ ប៉ុន្តែបទប្បញ្ញត្តិនេះ គឺមិន យកមកអនុវត្តចំពោះអ្នកបើកបរទោចក្រយានយន្ត ទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក ឬត្រីចក្រយានយន្តឡើយ៕


No comments:
Post a Comment