
ភ្នំពេញ៖នៅអំឡុងខែធ្នូ ឆ្នាំ២០១៧ កញ្ញសុគន្ធនីសាតារាចម្រៀងហង្សមាសនឹងលែងជាស្រីនៅលីវទៀតហើយ។នេះបើតាមនាងទទួលស្គាល់។តើអ្នកណាជាកូនកម្លោះរបស់កញ្ញសុគន្ធនីសា? កញ្ញសុគន្ធនីសាមិនប្រាប់ថាប្តីនាងជាអ្នកណានោះទេគ្រាន់តែបដិសេធថាមិនមែនមន្ត្រីប៉ូនលិសដេលអ្នកខ្លះថាជាប៉ាៗរបស់កុមារាឡុងលីគ័ងកូនក្រុមប្រឡងចម្រៀងនោះទេ។
ប៉ុន្តែ ទោះជាសុគន្ធ និសា មិនបានប្រាប់ថា អនាគតស្វាមីនាងជាប្រុសមួយណាក៏ដោយ ក៏អ្នកដែលស្និទ្ធនឹងអ្នកចម្រៀងល្បីឈ្មោះព្រោះរូបស្អាតរូបនេះ បង្ហយើបថាច្បាស់ណាស់ថា បណ្តូលចិត្តរបស់នាង គឺ១០០ភាគរយ គ្មានអ្នកណាក្រៅពីលោកសាំបា ជាអាណិកជនខ្មែរ នៅរដ្ឋឡូវែល សហរដ្ឋអាមេរិក នោះឡើយហើយជាអ្នកមានភាគហ៊ុននៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife។
ប្រភពបានឱ្យដឹងថា ពេលនេះ សុគន្ធ និសា បានសម្រិតសម្រាំងឈ្មោះតារាសិល្បករល្បីឈ្មោះទាំងអស់នៅក្នុងស្រុក ដើម្បីទៅចូលរួមកម្មវិធីពិសេសរបស់នាង ដែលក្នុង១ជីវិតមានតែម្តងនោះ ហើយសម្រាប់តារាដែលនាងត្រូវអញ្ជើញនោះ គឺសឹងតែគ្រប់រូបគ្មានចន្លោះអ្នកណាឡើយ គឺឱ្យតែល្បីឈ្មោះនាងហៅទាំងអស់។
ភ្ញៀវរបស់ប្តីសុគន្ធ និសា វិញភាគច្រើនលោកសាំបា បានហៅអ្នកជំនួញធំដែលរកស៊ីជាមួយលោកនៅក្រុមហ៊ុន Manulife និងអាណិកជនខ្មែរ-អាមេរិក មួយចំនួនផងដែរ ហេតុនេះហើយមង្គលការរបស់និសា និងលោកសាំបា មានការចំណាយទឹកប្រាក់មិនក្រោម១០ម៉ឺនដុល្លារឡើយ ហើយមង្គលការរបស់ និសា នឹងរៀបចំឡើងនៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែលភ្នំពេញ។
សុគន្ធ និសា បានស្វែងយល់ចិត្តថ្លើមអាណិកជនខ្មែរ នៅអាមេរិក លោកសាំបា ដោយពួកគេបានរួមរស់ជាមួយគ្នាក្នុងនាមគូដណ្តឹង រយៈពេលជាង៦ឆ្នាំ ទម្រាំសម្រេចចិត្តជ្រើសរើសស្នេហ៍ “ជួញឆ្ងាយប្រសើរជាងជួញជិត” នេះ។
ការលាភាពនៅលីវរបស់សុគន្ធ និសា នេះដែរ គឺស្របពេលដែលអតីតសង្សារ៧ឆ្នាំរបស់នាង លោកសុខ ជំនោរ បានដឹកដៃសង្សារថ្មី ស្រី សុរង្សី ភ្ជាប់ពាក្យជាចំហ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ ហើយពួកគេនឹងចូលរោងការនៅខែវិច្ឆិកា ឆ្នាំ២០១៧នេះ។







No comments:
Post a Comment