Sunday, November 26, 2017

កញ្ញា វ៉ាន់ នីឡា បានវិលត្រឡប់ ចូលសិល្បៈវិញ ហើយគ្រងឈុតកូនក្រមុំ ពិតជាស្រស់ស្អាតមែន


កញ្ញា សុខ ចិន្តា ហៅក្រៅថា វ៉ាន់ នីឡា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងស្រីរូបស្រស់ និងមានទឹកដមសម្លេងយ៉ាងពិរោះ មួយរូប​នៅក្នងផលិតកម្មភ្លេងរីខត ប៉ុន្តែអតីតតារាចម្រៀងរូបនេះ បានផ្អាកពីវិស័យសិល្បៈអស់រយៈពេល ដោយសារតែមានរឿងរ៉ាវ ជាមួយអតីតគូរស្នហ៍។ ជាក់ស្ដែងកាលពីម្សិលមិញកញ្ញា វ៉ាន់ នីឡា បានបង្ហាញខ្លួនក្នុងឈុតកូនក្រមុំ និងឈុតសម្លៀកបំពាក់ប្រពៃណី ដែលអតីតតារាចម្រៀងរូបនេះ កំពុងតែថតអោយសម្អាងការមួយ។
ជាពិសេស ពេលមើលទៅរូបសម្រស់របស់កញ្ញា វ៉ាន់ នីឡា គ្រងឈុតទាំងនេះ ពិតជាស្រស់ស្អាតជាខ្លាំង បូករួមជាមួយនឹងស្នាមញញឹម ដ៏ស្រស់ស្អាតរបស់នាង ហើយបានធ្វើអោយអ្នកគាំទ្រជាច្រើន មានការសរសើរពីសម្រស់នាងណាស់។ តោះ មកមើលរូបភាពស្អាតៗ របស់កញ្ញា វ៉ាន់ នីឡា នៅខាងក្រោមនេះ ទាំងអស់គ្នា៖









ប្រភព៖ komsan.khmernotes.com


No comments:

Post a Comment