តើអ្វីទៅជាការបាញ់ទឹកកាមលឿនពេក?
ការ បាញ់ទឹកកាមលឿនពេកកើតឡើង នៅពេលដែលបុរសម្នាក់ទទួលបាននូវចំនុចកំពូលលឿនពេកជាងខ្លួនគាត់ ឬដៃគូររួមភេទរបស់គាត់ត្រូវការ ។ ការបាញ់ទឹកកាមលឿនដូច្នេះអាចកើតឡើងមុន ឬក្រោយដាក់បញ្ចូលលិង្គទៅក្នុងទ្វារមាស ។
វាមិនមានអ្វីសំរាប់កំនត់ម៉ោងទៅ លើរយៈពេលប៉ុន្មានថាតើមនុស្សប្រុសម្នាក់ ត្រូវតែចំនាយពេលក្នុងការរួមភេទយូរប៉ុណ្ណានោះ ។ ប៉ុន្តែនៅពេលបុរសម្នាក់ទទួលបានចំនុចកំពូលលឿនពេក មុនពេលដែលគាត់ត្រូវការអោយវាកើត គាត់នឹងត្រូវបាត់បង់នូវភាពឡើងរឹងរបស់លិង្គ និងមិនអាចបន្តការរួមភេទបានទៀតទេ ។ ការបាញ់ទឹកកាមលឿនពេកអាចទៅជាការសាំចិត្ត ឬអាម៉ាសមុខ ។ អ្នកប្រហែលជាមានអារម្មណ៍ថា អ្នកមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការសប្បាយនឹងការរួមភេទនោះទេ ។ អ្នកប្រហែលជាមានការពិបាកផ្តល់នូវភាពពេញចិត្តទៅដល់ដៃគូររួមភេទ របស់អ្នកណាស់ ។ សំរាប់មនុស្សប្រុសខ្លះ ទៀត ការអាម៉ាសមុខទៅលើការបាញ់ទឹកកាមលឿនពេកអាចធ្វើអោយកើតបញ្ហា ជាមួយនឹងភាពស្និទ្ធស្នាល និងបែកបាក់ចំនងមិត្តភាព ។
ការបាញ់ ទឹកកាមលឿនពេកគឺជាបញ្ហាមួយដែលច្រើនតែកើតជាញឹកញាប់ទៅលើមនុស្ស ប្រុសជាច្រើន ក្នុងនោះមានមនុស្សប្រុសប្រមាណ ៣០ ទៅ ៤០%ដែលមានបញ្ហានេះកើតឡើងម្តងម្កាលក្នុងជីវិតរបស់ពួកគេ ។

តើការបាញ់ទឹកកាមលឿនពេកបណ្តាលមកពីមូលហេតុអ្វីខ្លះ?
កត្តា ផ្លូវអារម្មណ៍ និងផ្លូវកាយមួយចំនួនអាចវិវិត្តន៍ទៅជាបាញ់ទឹកកាមលឿនពេកបាន ។ វាប្រហែលជាកើតឡើងនៅពេលដែលមនុស្សប្រុសម្នាក់នោះមានការរំភើប ឬត្រូវបានភ្ញោចអារម្មណ៍ភេទខ្លាំងពេក ។ វាក៏ប្រហែលជាកើតឡើងប្រសិនបើមនុស្សប្រុសម្នាក់នេះមានការភ័យខ្លាច ឬមិនមានអារម្មណ៍ល្អទៅលើដៃគូររួមភេទថ្មីរបស់គាត់ ។ មូលហេតុផ្សេងៗទៀតដែលច្រើនតែកើតមានដូចជា៖
- ការថប់អារម្មណ៍ក្នុងពេលរួមភេទ
- មានអារម្មណ៍ថាមានកំហុស
- បាក់ទឹកចិត្ត
- ស្ត្រេស(Stress)
- ទំនាក់ទំនងមានបញ្ហា

មនុស្សប្រុសដែលមានSerotoninក្នុងខួរក្បាលតិចប្រហែលជាមានបញ្ហាច្រើនលើការបាញ់ទឹកកាមលឿនពេក
។
តើការបាញ់ទឹកកាមលឿនពេកគឺជាសញ្ញានៃបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរមួយមែនទេ?
វា មិនមែនគ្រប់ករណីទាំងអស់នោះទេ ហើយវាគឺជាលក្ខណៈមួយកម្រ នឹងកើតមានណាស់ដែលថាការបាញ់ទឹកកាមលឿនពេកបណ្តាលមកពីបញ្ហា សុខភាពធ្ងន់ធ្ងរដូចជា ខូចខាតប្រព័ន្ធប្រសៃប្រសាទដោយសារការវះកាត់ ឬការបាក់បែកឆ្អឹង ។
តើការបាញ់ទឹកកាមលឿនពេកព្យាបាលយ៉ាងដូចម្តេចទៅ?
ការ បាញ់ទឹកកាមលឿនពេកភាគច្រើនវានឹងជាវិញដោយឯងៗដោយមិនបាច់ទាមទារ ការព្យាបាលអ្វីទេ ។ ប៉ុន្តែប្រសិនបើវាកើតឡើងច្រើនដង ហើយធ្វើអោយដៃគូររួមភេទរបស់អ្នកមិនសប្បាយចិត្ត អ្នកប្រហែលជាត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យហើយ ។ យើងមានវិធីសាស្ត្រជាច្រើនក្នុងការធ្វើអោយអ្នកកុំអោយឆាប់ចេញ ទឹកកាមពេកក្នុងពេលរួមភេទ ។

វិធីសាស្ត្រអាកប្បកិរិយា
វិធីមួយមួយប្រភេទនេះគឺមានប្រយោជន៍សំរាប់ច្រើនជាង ៩៥% ទៅលើមនុស្សប្រុសណាដែលមានការឆាប់ចេញទឹកកាមពេក ។
ការព្យបាលប្រភេទនេះ អ្នកត្រូវតែវឹកហាត់គ្រប់គ្រងការបាញ់ទឹកកាមរបស់អ្នកដោយខ្លួនឯង ឬជាមួយដៃគូរ ។
- វិធីចាប់ផ្តើម និងបញ្ឈប់៖ អ្នក ឬដៃគូររបស់អ្នកនឹងនឹងត្រូវភ្ញោចលិង្គរបស់អ្នករហូតដល់រូប អ្នកមានអារម្មណ៍ថាអ្នកប្រហែលជាជិតចេញទឹកកាមហើយ ។ បន្ទាប់មកត្រូវបញ្ឈប់ការ ភ្ញោចនេះរយៈពេលប្រមាណ ៣០វិនាទីសិន ។ នៅពេលមួយអ្នកដែលបានត្រលប់មករកភាពដើមវិញដោយសារការភ្ញោចជា លើកដំបូង ចូរធ្វើការភ្ញោចបែបនេះដដែលម្តងទៀត ។ ដំនើរការមួយនេះត្រូវតែធ្វើចុះឡើងៗ ៣ ទៅ៤ដងមុនពេលអ្នកអនុញ្ញាតអោយខ្លួនរបស់អ្នកទទួលបានចំនុចកំពូល ។
- វិធីច្របាច់ អាចមានប្រសិទ្ធភាពដូចគ្នានឹងវិធីខាងលើដែរ ។ នៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកប្រហែលជានឹងត្រូវបាញ់ទឹកកាមចេញ ហើយ អ្នក ឬដៃគូររបស់អ្នក ត្រូវតែច្របាច់ក្បាលលិង្គរបស់អ្នកថ្នមៗរយៈពេល ៣០វិនាទីសិន។ អ្នកត្រូវធ្វើដូច្នេះម្តងហើយម្តងទៀតជាច្រើនដងមុនពេលដែលអ្នក អនុញ្ញាតអោយខ្លួនរបស់អ្នក ទទួលបាននូចចំនុចកំពូល ។

លើសពីនេះទៅទៀត
ការប្រើវិធីសាស្ត្រអាកប្បកិរិយា
អ្នកប្រហែលជាចង់ព្យាយាមគិតអំពីការមិនផ្ចង់ស្មារតី ។ ឧទាហរណ៍ថា
ខណៈពេលដែលអ្នកកំពុងភ្ញោចក្នុងការរួមភេទ
ចូរអ្នកគិតអំពីឈ្មោះកីឡាករម្នាក់ដែលអ្នកចូលចិត្ត ។
ជំនួយខាងសាតិអារម្មណ៍
ភាព ថប់អារម្មណ៍ ការបាក់ទឹកចិត្ត និងបញ្ហាក្នុងអារម្មណ៍ផ្សេងៗទៀតអាចនឹងធ្វើអោយមានការបាច់ទឹកកាម លឿនជាងធម្មតា ។ ចំពោះបញ្ហាទាំងនេះ ការទៅជួបពិគ្រោះ និងសុំជំនួយពីអ្នកឯកទេសខាងចិត្តសាស្ត្រ វិកលវិទ្យា ឬអ្នកព្យាបាលខាងការរួមភេទប្រហែលជាមានប្រយោជន៍សំរាប់អ្នក ។ ការដែលត្រូវព្យាបាលទាំងពីរអ្នក ក៏ប្រហែលជាប្រការមួយអាចជួយបានដែរប្រសិនបើបញ្ហាទំនាក់ទំនងរបស់ អ្នកទាំងពីរធ្វើអោយមានការបាច់ទឹកកាមលឿនពេក ។

ការព្យាបាលដោយប្រើថ្នាំ
មានការ ព្យាបាលដោយប្រើថ្នាំជាច្រើនប្រភេទ ប្រហែលជាអាចជួយទៅដល់អ្នកដែលមានបញ្ហាបាញ់ទឹកកាមលឿនពេកបាន ។ ថ្នាំ Antidepressants មួយចំនួនហាក់បីដូចជាជួយពន្យាពេលទៅដល់ការបាញ់ទឹកកាមបាន ក្នុងនោះថ្នាំដែលមានមុខងារជា Antidepressants ឈ្មោះថា Selective Serotonin Reuptake Inhibitors (SSRIs) ។ ថ្នាំ Antidepressants ទាំងនេះត្រូវបានអោយគ្រូពេទ្យអនុវត្តន៍សំរាប់ចេញវេជ្ជបញ្ជាបាន ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលចំនីអាហារ និងឪសថអាមេរិកមិនបានគាំទ្រក្នុងការប្រើសថ្នាំទាំងនេះដើម្បី ព្យាបាលការបាញ់ទឹកកាមលឿនពេកនោះទេ ។ ជាមួយគ្នានេះដែរ ថ្នាំ Antidepressants ក៏ប្រហែលជាធ្វើអោយមានផលប៉ះពាល់ជាច្រើនដូចជា ក្អួតចង្អោ ស្ងួតមាត់ និងសន្លឹម ។ ថ្នាំ Antidepressants ក៏ប្រហែលជាបន្ថយនូវចំនង់ផ្លូវភេទរបស់អ្នកផងដែរ ។ គ្រូពេទ្យអាចជួយអ្នកក្នុងការសំរេចចិត្តប្រសិនបើការប្រើថ្នាំ Antidepressants មានផលល្អចំពោះអ្នក ។
ក្រែមធ្វើអោយស្ពឹកក៏ អាចអោយប្រើសំរាប់បង្ការការបាច់ទឹកកាមលឿនពេកដែរ ។ ក្រែមទាំងនេះត្រូវតែយកទៅលាបនៅពីលើក្បាលលិង្គ ដើម្បីកុំអោយមានភាពភ្ញោចខ្លាំងពេក ។ ជាធម្មតា ក្រែមនេះត្រូវតែលាបអោយបានប្រហែលជា ៣០នាទីមុនពេលពេលរួមភេទ និងក្រោយមកត្រូវតែលាងវាចេញអោយស្អាតរហូតដល់អ្នកអាចប៉ះក្បាល លិង្គរបស់អ្នកដឹងធម្មតាវិញ ។ ក្រែមនេះត្រូវតែលាងចេញមុនពេលរួមភេទ ។ ប្រសិនបើមិនធ្វើដូច្នោះទេ វាអាចធ្វើអោយលិង្គរបស់អ្នកបាត់បង់នូវភាពរឹង និងធ្វើអោយទ្វាមាសរបស់ដៃគូរទៅជាស្ពឹកដែរ ។
សំរាប់បុរសមួយ ចំនួន វិធីងាយៗដោយប្រើស្រោមអនាម័យអាចជួយអ្នក ក្នុងការពន្យាពេលលើការបាញ់ទឹកកាមបានដែរ ព្រោះវាធ្វើអោយលិង្គរបស់អ្នកមិនសូវជាភ្ញោចខ្លាំងនោះទេ ។

អត្ថបទនេះត្រួតពិនិត្យដោយ៖ វេជ្ជ.ម៉ែនបញ្ញារតន៍ (health.com.kh)

No comments:
Post a Comment