មនុស្សមួយចំនួនហៅស្នេហាថា ជាអារម្មណ៍ដ៏អស្ចារ្យបំផុតក្នុងលោកនេះ ចំណែកឯខ្លះទៀតហាក់បីដូចជាខ្លាចវាទៅវិញ។ អ្នកខ្លះ មានភាពរីករាយនឹងសេចក្តីស្រឡាញ់ខ្លាំងណាស់ ប៉ុន្តែអ្នកផ្សេងទៀតបែរជាចេះតែបែកគ្នាទៅវិញ។ ការដែលមើលឃើញនូវបទពិសោធន៍នៃភាពល្វីងជូរចត់របស់អ្នកដទៃ អាចធ្វើអោយអ្នកកាន់តែពិបាកក្នុងការជឿជាក់ទៅលើសេចក្តីស្រឡាញ់ ហើយច្រើនតែធ្វើអោយយើងនៅកាន់តែឆ្ងាយពីស្នេហាទៀតផង។ ខាងក្រោមនេះ គឺជាហេតុផលមួយចំនួនដែលធ្វើអោយមនុស្សយើងខ្លាចសេចក្តីស្នេហា ៖
ស្នេហាធ្វើអោយយើងឈឺចាប់
នៅពេលយើងឈានជើងចូលទៅក្នុងទំនាក់ទំនងស្នេហាមួយ យើងច្រើនតែមិនបានដឹងពីអ្នកដទៃច្បាស់នោះទេ ហើយការប្រឈមនឹងភាពភ័យខ្លាចក៏មិនបានដឹងដែរ។ គេជឿជាក់ថា កាលណាមនុស្សយើងមានការយកចិត្តទុកដាក់កាន់តែខ្លាំង ការប្រឈមនឹងការឈឺចាប់កាន់តែច្រើន។

ឃើញអ្នកដទៃឈឺចាប់
មនុស្សជាច្រើនជឿជាក់ថា វាគឺជារឿងពិបាកណាស់សម្រាប់ពិភពលោកនាពេលបច្ចុប្បន្នសម្រាប់ស្វែងរក មនុស្សម្នាក់ដែលមានការប្តេជ្ញាចិត្ត និងស្មោះស្ម័គ្រជាមួយអ្នក ១០០ ភាគរយ។ មូលដ្ឋាននៃទំនាក់ទំនងស្នេហា គឺជាការជឿជាក់គ្នា ដែលជាកត្តាដ៏សំខាន់សម្រាប់រក្សាទំនាក់ទំនងនោះបាន។ យើងច្រើនតែមើលឃើញនូវការខូចចិត្ត ដែលបណ្តាលមកពីការបោកប្រាស់ស្នេហាលើមិត្តភក្តិ និងក្រុមគ្រួសាររបស់យើង ដែលវាជាហេតុផលដ៏ធំមួយធ្វើអោយមនុស្សមានភាពភ័យខ្លាចសេចក្តីស្នេហា និងការជឿជាក់។

ស្នេហាត្រូវការប្រើពេលវេលា
ពេលខ្លះ នៅពេលយើងលង់ស្រឡាញ់គ្នា និងបណ្តោយខ្លួនទៅក្នុងទំនាក់ទំនងនោះ យើងពិតជាលែងខ្វល់អំពីគ្រួសាររបស់យើងជាមិនខាន ហើយក៏មានការផ្លាស់ប្តូរច្រើនចេញពីរង្វង់គ្រួសារទៅតាមមនុស្សដែល យើងស្រឡាញ់ដែរ។ ប៉ុន្តែ សម្រាប់មនុស្សមួយចំនួន គ្រួសាររបស់ពួកគេ គឺជារឿងទីមួយដែលត្រូវគិត ហើយពួកគេក៏មិនចង់បង្វែរការយកចិត្តទុកដាក់របស់ពួកគេចេញឆ្ងាយពី គ្រួសារទៅរកមនុស្សម្នាក់ផ្សេងទៀតដែរ។

ខ្លាចភាពជោគជ័យ
មនុស្សមួយចំនួនយល់ថា ពួកគេមិនអាចផ្តោតអារម្មណ៍ទៅលើមុខរបរ និងការសិក្សារបស់ខ្លួនបានទេ បើសិនជាពួកគេមានស្នេហា ព្រោះពួកគេនឹងចំនាយពេលវេលាច្រើនពេកលើស្នេហា។ មុខរបរ គឺជាការងារអទិភាពដំបូងគេសម្រាប់មនុស្សមួយចំនួន ដូច្នេះហើយ ទើបពួកគេមិនចង់អោយមានការំខានពីសេចក្តីស្នេហាឡើយ។

ខ្លាចគេបដិសេធ
មនុស្សយើងច្រើនតែខ្លាចការមិនយល់ព្រម។ ពេលខ្លះ វាពិបាកក្នុងការទទួលយកនូវការបដិសេធពីគេណាស់ ដូច្នេះ វាក៏ធ្វើអោយមនុស្សខ្លាចការស្រឡាញ់ផងដែរ។ អ្នកខ្លះត្រូវជាប់ចំណងដោយបញ្ហសាសនា វណ្ណៈសង្គម។ល។ ការមិនយល់ព្រមពីសំណាក់គ្រួសារ គឺជាហេតុផលដ៏សំខាន់ដែលធ្វើអោយមនុស្សយើងខ្លាចសេចក្តីស្នេហា។

ខ្លាចការប្រែប្រួល
មនុស្សយើងនឹងផ្លាស់ប្តូរទម្លាប់មួយចំនួន នៅពេលអ្នកមានស្នេហា ដើម្បីសម្របតាមដៃគូរបស់អ្នក។ ប៉ុន្តែ មនុស្សជាច្រើនមិនចូលចិត្តការផ្លាស់ប្តូរនោះទេ ហើយចេះតែចង់អោយអ្វីៗនៅដូចមុនដដែល។ ពួកគេស្រឡាញ់អត្តចរិក និងចង់រស់នៅក្នុងជីវិតមួយផ្ទាល់ខ្លួន។ ពួកគេមានទស្សនៈថា ស្នេហាអាចធ្វើអោយមនុស្សម្នាក់ក្លាយជាមនុស្សមួយផ្សេងទៀត ដែលវាជាហេតុផលដ៏សំខាន់ធ្វើអោយមនុស្សយើងមិនចង់មានស្នេហា។

ខ្លាចការប្តេជ្ញា
មនុស្សមួយចំនួនខ្លាចការប្តេជ្ញាចិត្តណាស់ ព្រោះវាជាជម្រើសដែលត្រូវធ្វើចេញពីចិត្ត។ អ្នកខ្លះមិនប្រាប់ថា ពួកគេលង់ស្រឡាញ់នរណាឡើយ ព្រោះវានឹងធ្វើអោយពួកគេឆ្លើយនូវចម្លើយដែលកើតចេញពីចិត្ត ហើយមនុស្សម្នាក់ផ្សេងទៀតអាចនឹងធ្វើអោយពួកគេមានអារម្មណ៍ថាខ្លួនឯង សាងកំហុស បើសិនជារឿងដែលពួកគេប្តេជ្ញានោះធ្វើមិនបានសម្រេច៕

No comments:
Post a Comment