Monday, October 23, 2017

អតីតតារាសម្ដែងកែវ សុរិយាបានធ្វើអត្តឃាតចងករខ្លួនឯង..................


អតីតតារាសម្ដែងកែវ សុរិយាធ្វើអត្តឃាតចងករហាក់បីដូចជាពេញនិយម សំរាប់អ្នកមានវិបត្តិហើយគិតខ្លី!
ស្ត្រីម្នាក់ធ្លាប់ព្យាយាមសម្លាប់ខ្លួនម្ដងរួចហើយ តែបងប្អូនជួយទាន់ តែលើកនេះមិនមានអ្នកជួយ ស្លាប់បាត់
ភ្នំពេញ៖ ស្ត្រីម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន ក្រោយពីលែងលះជាមួយប្តី អស់រយៈពេលជាងកន្លះឆ្នាំ ករណីធ្វើអត្តឃាតដោយខ្លួនឯងនេះ បានកើតឡើង នៅវេលាម៉ោង៤ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលេខ១០ ផ្លូវM14 បុរីប៉េងហួត ស្ថិតក្នុងភូមិឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ា នួនសុភា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឡេ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានលែងលះគ្នាជាមួយប្តី កន្លះឆ្នាំមកហើយ (មានសាលក្រមតុលាការ) ហើយធ្លាប់លេបថ្នាំសម្លាប់ខ្លួន ម្តងរួចមកហើយ តែត្រូវបងប្អូនជួយសង្គ្រោះទាន់ យកទៅពេទ្យ ។
លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានយកក្រមាចងក ធ្វើអត្តឃាតនៅធ្នឹមបង្អួច ក្នុងបន្ទប់ដេកសា្លប់ ​ពេលនោះអ្នកបំរើក្នុងផ្ទះឃើញ​ ក៏ប្រាប់សន្តិសុខ រួចមករាយការណ៍ប្រាប់សមត្ថកិច្ច ។ យោងតាមសាក្សី និងពិនិត្យកន្លែងកើតហេតុ របស់ការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ និងលោក ឧកញ៉ា នង សុវណ្ណារត្ន័ គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ បានបញ្ជាប់ថា ជនរងគ្រោះស្លាប់ដោយចងកធ្វើអត្តឃាតខ្លួនឯង ។ បច្ចុប្បន្នសពប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕





No comments:

Post a Comment