Thursday, October 26, 2017

សាហាវមែន!! ករណីឃាតកម្ម​ រំលោភសម្លាប់ក្មេងស្រីសិស្សសាលាម្នាក់...... (មានវីដេអូ)




សាហាវណាស់!! ករណីឃាតកម្ម​ រំលោភសម្លាប់គ្មេងស្រីសិស្សសាលា​កើតឡើងនៅម៉ោង ៧ និង ០០នាទី ព្រឹកមិញនេះ​ នៅចំណុចក្បែររោងចំការ របស់ឈ្មោះ សួង សុខលី ស្ថិតនៅភូមិចាងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
-ជនរងគ្រោះឈ្មោះ កេល លាភ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ ឃុំកើតហេតុខាងលើ។
-ជនរងគ្រោះជាសិស្សរៀននៅវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ហើយបានជួលផ្ទះស្នាក់នៅ ដោយមានការឧបត្ថមចេញថ្លៃស្នាក់នៅពីអង្គការអាយដាល(សង្គ្រោះជនក្រីក្រជនជាតិដើមភាគតិច)។
-កាលពីថ្ងៃទី២២ និងថ្ងៃទី២៣ ព្រឹក ឪពុកជនរងគ្រោះបានទូរស័ព្ទ ទៅជនរងគ្រោះតែមិនចូល ហើយគិតថាកូនជាប់រវល់រៀន។
លុះដល់ថ្ងៃទី២៤ មានអ្នកច្រូតសណ្ដែកបានថតរូប ម៉ូតូ យកមកអោយឪពុកជនរងគ្រោះមើល ពេលឃើញម៉ូតូ ឪពុកជនរងគ្រោះស្គាល់ម៉ូតូក៏នាំគ្នាមកមើល ហើយបានរកឃើញសាកសពជនរងគ្រោះ ទើបរាយការណ៍មកសមត្ថកិច្ចតែម្ដង។
-បច្ចុប្បន្ន កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំជំនាញស្រុកលំផាត់ និងកម្លាំងប៉ុស្ដិ៍ ដើម្បីស៊ើបអង្គេត និងស្រាវជ្រាវ តាមនីតិវិធី សាកសពជនរងយើងបានដំណើរការធ្វើការប្រគល់ និងទទួលជូនគ្រួសារជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។






No comments:

Post a Comment