Monday, October 9, 2017

វិធីធ្វើ សាច់​ត្រី​បំពង​ទឹកត្រី​ស្វាយ​ខ្ចី​



+ គ្រឿងផ្សំ​
– ត្រី​ទី​ឡា​ព្យា (​ឬ​ជា​ប្រភេទ​ត្រី​ធំៗ អាចចៀរ​យក​សាច់​បាន​ច្រើន​) 2 ខាំ​កន្លះ​
– ទឹកត្រី 1 ស្លាបព្រា​កាហ្វេ + 2 ស្លាបព្រា​បាយ​
– ស្វាយ​ខ្ចី 1 ចំហៀង​ផ្លែ​
– ម្ទេសដៃនាង 3 ផ្លែ​
– ស្ករត្នោត 2 ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មារ 2 ស្លាបព្រា​បាយ​
– ខ្ទឹមក្រហម 1 ចំហៀង​ផ្លែ​
– បង្គា​ក្រៀម 1 ស្លាបព្រា​បាយ​
+ វិធី​ធ្វើ​
– ត្រី​ចៀយ​កសាច់ ហាន់​ដុំ​តូច​ល្មម រួច​ប្រឡាក់​ជាមួយ​ទឹកត្រី 1 ស្លាបព្រា​កាហ្វេ បន្ទាប់មក​យក​ត្រី​ទៅ ចំ​ហ៊ុយ​៥​នាទី
– សាប់​ស្វាយ​ដាក់​ចាន រួច​បុក​ម្ទេស ស្ករត្នោត ដាក់​ទឹកត្រី 2 ស្លាបព្រា​បាយ ទឹកក្រូច​ឆ្មារ កូរ​ឲ្យ​សព្វ រួច​ចាក់​ដាក់ ចាន ហាន់​ខ្ទឹមក្រហម​ដាក់ និង​បង្គា​របុក​ឲ្យ​បែក​តិចៗ​ដាក់ចូល​ចាន​ទឹកត្រី បន្ទាប់មក​យក​ស្វាយ​ដាក់ចូល
– បន្ទាប់មក​យក​សាច់​ត្រី​ចំ​ហ៊ុយ​មក​ពូត​ទឹក​ចេញ​ឲ្យ​អស់ រួច​យក​សាច់​ត្រី​មក​បុក​ឲ្យ​ម៉ដ្ឋ ដាក់​ប្រេងឆា​ក្នុង​ខ្ទះ​ឲ្យ ច្រើន​ទុក​ឲ្យ​ក្ដៅ​សឹម​ដាក់​សាច់​ត្រី​បំពង​ឲ្យ​ក្រៀម​រួច​ស្រង់​ចេញ ដាក់​ចាន​ជ្រលក់​ជាមួយ​ទឹកត្រី​ស្វាយ​ញ៉ាំ ៕ 
ប្រភព​: Hot Thai Kitchen

No comments:

Post a Comment