+ គ្រឿងផ្សំ
– បង្គា 300g
– ប្រេងខ្យង 2 ស្លាបព្រាបាយ
– ទឹកស៊ីអ៊ីវ 1 ស្លាបព្រាបាយកន្លះ
– ស្រាចម្អិនម្ហូប 1 ស្លាបព្រាបាយ
– ទឹកស៊ុបមាន់ 4 ស្លាបព្រាបាយ
– ស្ករស 2 ស្លាបព្រាកាហ្វេ
– ម្រេចខ្មៅ 1 ស្លាបព្រាបាយកន្លះ
– ខ្ទឹមស 5 កំពឹស
– ដើមជីវ៉ាន់ស៊ុយ 4-5 សរសៃនៃដើម
– ខ្ទឹមបារាំង 1 ចំហៀង
– ម្ទេសប្លោកក្រហម 1/3 នៃផ្លែ
– បង្គា 300g
– ប្រេងខ្យង 2 ស្លាបព្រាបាយ
– ទឹកស៊ីអ៊ីវ 1 ស្លាបព្រាបាយកន្លះ
– ស្រាចម្អិនម្ហូប 1 ស្លាបព្រាបាយ
– ទឹកស៊ុបមាន់ 4 ស្លាបព្រាបាយ
– ស្ករស 2 ស្លាបព្រាកាហ្វេ
– ម្រេចខ្មៅ 1 ស្លាបព្រាបាយកន្លះ
– ខ្ទឹមស 5 កំពឹស
– ដើមជីវ៉ាន់ស៊ុយ 4-5 សរសៃនៃដើម
– ខ្ទឹមបារាំង 1 ចំហៀង
– ម្ទេសប្លោកក្រហម 1/3 នៃផ្លែ
+ វិធីធ្វើ
– ដំបូងយកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្រាចម្អិនម្ហូប ទឹកស៊ុបមាន់ ស្ករស លាយចូលគ្នាកូរឲ្យរលាយសព្វល្អ ។
– បុកម្រេចឲ្យម៉ដ្ឋ ចិញ្ច្រាំខ្ទឹមស ហាន់ដើមជីវ៉ាន់ឲ្យល្អិតៗ ហាន់ខ្ទឹមបារាំង ហាន់ម្ទេសប្លោក ទុកមួយអន្លើ យកបង្គាកាត់ពុកមាត់វាចេញ កាត់ខាងលើខ្នងវា ដើម្បីយកអាចម៍វាចេញ ប៉ុន្តែមិនចាំបាច់បកសម្បកចេញទេ រួចលាងឲ្យស្អាត ។
– ដាក់ខ្ទះដាក់ប្រេងឆា រលីងខ្ទឹមស ជាមួយម្រេច ប្រហែលកន្លះនាទី ឲ្យមានក្លិនឈ្ងុយ រួចដាក់ដើមជីវ៉ាន់ស៊ុយចូល កូរវាបន្តិចសឹមដាក់ទឹកប្រេងខ្យងដែលលាយហើយចូល ទុកឲ្យពុះរីងបន្តិចដាក់ បង្គាចូលឆាត្រឡប់ចុះឡើងឲ្យចូលគ្រឿងជាមួយបង្គារ បន្ទាប់មកដាក់ខ្ទឹមបារាង ម្ទេសប្លោកចូល ថែមទឹកធម្មតាបន្តិច ឆាកូរវាចុះឡើង ឲ្យឆ្អិន ដួសដាក់ចាន រួចជាការស្រេច ៕ ប្រភព: Hot Thai Kitchen

No comments:
Post a Comment