យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ "សម្លេង ប្រជាជនបាវិត" បានបង្ហោះលិខិតមួយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ បានលើកឡើងថា ពួកគេមិនអាចទទួលយកបាននូវសកម្មភាពដ៏ឆ្គាំឆ្គងរបស់លោកឧត្តមសេនីយ៍ត្រី ខាត់ សារ៉ាត់ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលបានប្រើក្មួយប្រុសបង្កើតរបស់ខ្លួនឲ្យដើរទាមទារលុយពីមន្ត្រីនគរបាលគ្រប់ផ្នែកកំពុងធ្វើការនៅទីនោះ។
នៅក្នុងលិខិតនេះ បានរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន ថា "ដោយខ្ញុំបាទ នាងខ្ញុំ ជាមន្ត្រីរាជការបម្រើការនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ទាំងអស់មានការកើតទុក្ខមិនសុខចិត្តចំពោះទង្វើរបស់លោក ខាត់ សារ៉ាត់ ដែលជាប្រធានច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលបានបញ្ជាឲ្យក្មួយប្រុសបង្កើតរបស់គាត់ឈ្មោះ ប្រាក់ ពេញ ដែលនៅវ័យក្មេង ទើបតែចូលបម្រើការងារជាមន្ត្រីអន្តោប្រវេសន៍ មិនទាន់មានបទពិសោធន៍ ឲ្យមកគ្រប់គ្រងលើមន្ត្រីអន្តោប្រវេសន៍ទាំងអស់នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដោយមានអាកប្បកិរិយាក្អេងក្អាងជាទីបំផុត។ ដោយឈ្មោះ ប្រាក់ ពេញ បានដើរទាមទារឯកសារគ្រប់ផ្នែក មិនថាឡើយផ្នែកបែបបទ ផ្នែកច្បាម ឲ្យតែការងារទាក់ទងនឹងលុយ គឺគេគំរាមយកលុយគ្រប់ផ្នែកទាំងអស់។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសម្តេចតេជោ និង [សម្តេចកិត្តិព្រឹទ្ធបណ្ឌិត] ដែលជាឪពុកម្តាយរបស់ប្រជាជនទូទាំងប្រទេស ក៏ដូចជាមន្ត្រីរាជការទាំងអស់ មេត្តាជួយអន្តរាគមន៍ និងដោះស្រាយដល់ពួកយើងដោយក្តីអនុគ្រោះ"។
ក្នុងនោះផងដែរនៅលើទំព័រហ្វេសប៊ុករបស់គណនីឈ្មោះ សម្លេង ប្រជាជនបាវិតនេះ បានបន្តបង្ហោះសារមួយទៀតដែលមានន័យខ្លឹមសារថា "កូនក្មេងមិនទាន់បាត់ហៀរសំបោរម្នាក់នេះត្រូវជាក្មួយប្រុសបង្កើតរបស់លោកឧត្តមសេនីត្រីខាត់ សារ៉ាត់ ដែរមានតួនាទីជានាយប៉ុស្ដិច្រកទ្វារព្រំដែនអន្តរជាតិបាវិតដែរមានឈ្មោះ ប្រាក់ ពេញ ឋានៈ អនុ/ឯកបាននិងកុំពុងធ្វើព្យុះធ្វើភ្លៀងពេញប៉ុស្ដិប្រើអំណាចផ្ដាច់ការរបស់ពូ ដើរប្រមូលលុយ តាមគោលដៅនៅក្នុងប៉ុស្ដិដោយមុខខ្លាញ់បំផុត ដោយលោក ខាត់ សារ៉ាត់ បានបញ្ជអោយមន្ត្រីរបស់ខ្លួនរកលុយឡើងអោយខ្លួនអោយបាន តាមការកំណត់ នៃគោលដៅនិមួយៗដោយមានក្មួយឈ្មោះ ប្រាក់ ពេញ នេះជាអ្នកដើរប្រមូល គ្មានញញើតខ្លាចអ្នកណាឡើយ ទង្វើទាំងអស់នេះសូមសម្ដេចនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ដោយក្ដីអនុគ្រោះ ពីយើងខ្ញុំទាំងអស់ នៅបំរើការនៅប៉ុស្ដិច្រកទ្វារបាវិត សូមអរព្រះគុណទុកជាមុន"៕
ប្រភព៖ cambpos.blogspot.com








No comments:
Post a Comment