សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន ក្មេងប្រុសអាយុទើបតែ១១ឆ្នាំម្នាក់ បែកថ្នាំអុកឡុកក្នុងផ្ទះម្ដាយពិបាកក្នុងការគ្រប់គ្រង ទេីបយកមកប្រគល់ឲ្យនគបាលជំនាញ ជួយអប់រំប្រដៅណែនាំដើម្បីផ្តាច់ជាតិញៀនពីក្នុងខ្លួន បានតែមួយយប់ត្រូវបានដោះលែងទៅវិញ ធ្វើឲ្យបង្កការភ្ញាក់ផ្អើលពេញផ្លូវនៅមុខស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង កាលព្រឹកថ្ងៃទី៣០ ខែកញ្ញ ឆ្នាំ២០១៧។
តាមការរៀបរាប់ពីម្តាយក្មេងប្រុសដែលបែកថ្នាំបានឲ្យដឹងថា កូនរបស់គាត់មានឈ្មោះ ភក្តី អាយុ១១ឆ្នាំ បានប្រើប្រាស់ថ្នាំញៀនជាច្រើនខែមកហើយ ហើយពេលវាធ្វើទុកអត់លុយទិញថ្នាំជក់វាតែងតែរករឿងគេឯង ជាពិសេសគាត់ជាម្តាយតែម្តង មានរហូតដល់លួចលុយទៀតផង មិនត្រឹមតែប៉ុណ្ណោះវាជេប្រមាទមិនស្គាល់ម្តាយឪពុកនោះទេ រហូតដល់ចង់ចងករខ្លួនឯងទៀតផង ។
អ្នកស្រីបន្តទៀតថា ឃើញដូច្នេះទើបគាត់យកមកស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង ដើម្បីឲ្យច្បាប់ជួយអប់រំនឹងផ្តាច់សារធាតុញៀនឲ្យវាដាច់ ជៀសវាងបង្កហឹង្សាក្នុងគ្រួសារ នឹងខូចអណាគត់របស់វាផង។
គាត់បានបញ្ចាក់ទៀតថា ក្រោយពេលដាក់ផ្ញើនៅ ការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគបាលខេត្ត បានមួយយប់ស្រាប់តែព្រឹកឡើងដោះលែងទៅវិញ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សាធារណៈជន ដែលធ្វើដំណើរតាមដងផ្លូវនៅមុខស្នងការខេត្តស្ទឹងត្រែង តែម្តងដោយមានទាំងលិខិតស្នាមបញ្ចាក់ពីរនាយការរិយាយល័យជំនាញទៀតផង។
គាត់សំណូមពរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចជំនាញពក់ព័ន្ធទាំងអស់ ក៍ដូចអង្គការក្រៅរដ្ឋាភិបាល មេត្តាជួយលុបបំបាត់គ្រឿងញៀន ឲ្យអស់កំឲ្យលំហូចូលពីរប្រទេសជិតខាង។ នឹងគ្មេងកំពង់ប្រើប្រាស់គួរតែបង្កើតមណ្ឌលកែប្រែគ្មេងញៀនថ្នាំ មួយរបស់រដ្ឋ ដោយមិនបាច់បង់ប្រាក់ ព្រោះភាគច្រើនសុទតែជាកូនក្រគ្មានប្រាក់បង់នោះទេ ចំពោះអ្នកជួញដូរវិញគួរតែដាក់ទោសទាន់ឲ្យថ្ងុនថ្ងរទៅតាមច្បាប់ដែលបានកំណត់។
កំឲ្យដូចពាក់គេថា នគបាលយុត្តិធម៍ខំចាប់តុលាការលួចដោះលែងឲ្យធ្វើសកម្មភាពដដែល កំដោយសារតែលុយក្រោមតុបន្តិចបន្តួចភ្លិចឧត្តមគត្តិ តួនាទីរបស់ខ្លួន ធ្វើឲ្យសង្គមចលាចល ដោយតែមន្ត្រីគ្រាប់ល្ពៅថ្នាក់ក្រោមទាំងអស់នេះ៕





No comments:
Post a Comment