Thursday, October 19, 2017

ការងារ​ និង​ការ​រួម​ភេទ​:អ្នកត្រូវតែថ្លឹងថ្លៃងអោយល្អ


ចំនួន​មនុស្ស​កាន់តែ​ច្រើន​ឡើង​បាន​បាត់បង់​ជីវិត​ ផ្លូវភេទ​ដោយសារ​តែ​ពួក​គេ​ធ្វើការ​ខ្លាំង​ពេក​។​ អ្នក​គួរតែ​ថ្លឹងថ្លែង​ឡើង​វិញ​អំពី​ជីវិត​ការងារ​និង​ជីវិត​ផ្លូវភេទ​ ដើម្បី​កុំអោយ​វា​បាត់បង់​តុល្យភាព​។​បើ​ពុំនោះ​ទេ​ ជីវិត​របស់​អ្នក​នឹង​គ្មាន​ន័យ​។​ការ​ធ្វើ​ការងារ​ខ្លាំង​ពេក​អាច​នាំ​អោយ​ មានការ​ប៉ះពាល់​លើ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​។​
វប្បធម៌​ធ្វើការ​ជា​ច្រើន​ម៉ោង​មាន​ន័យ​ថា​ យើង​កំពុង​តែ​ឃើញ​នៃ​ការ​កើនឡើង​ចំនួន​នៃ​មនុស្ស​ដែល​ជីវិត​រួម​ភេទ​នឹង​ កាន់តែ​អាក្រក់​ទៅៗ​ដោយសារ​តែ​ការងារ​របស់​ពួក​គេ​។​
ពួក​គេ​និយាយ​ថា​ ពួក​គេ​មិន​បង្កើត​នូវ​សេចក្តី​ស្រលាញ់​ដូចដែល​ពួក​គេ​ធ្លាប់​មាន​ ហើយ​ការងារ​ធ្វើ​អោយ​គេ​លែង​មាន​កម្លាំង​សម្រាប់​រឿង​នោះ​ផង​ដែរ​។​
ការ​ជះ​ឥទ្ធិពល​នៃ​ការ​ធ្វើការ​ច្រើន​ម៉ោង​ទៅ​លើ​ការ​រួម​ភេទ 
ការ​ថយ​ចុះ​ចំ​នង់​ផ្លូវភេទ​
ការ​រួម​ភេទ​តិច​មិនមែន​ជា​និច្ចកាល​នាំ​អោយ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ស្នេហា ​នោះ​ទេ​។​ ចំ​នង់​សិច​អាច​មានការ​ប្រែប្រួល​ថយ​ចុះ​ ឬ​កើនឡើង​បន្តិចបន្តួច​។​ ជួនកាល​យើង​មាន​អារម្មណ៍​ចង់​រួម​ភេទ​ជា​ខ្លាំង​ និង​ជួនកាល​ទៀត​យើង​គ្មាន​អារម្មណ៍​អ្វី​បន្តិច​សោះ​។​កត្តា​ពីរ​ទាក់ទង​នឹង ​ការ​ថយ​ចុះ​នៃ​ការ​រួម​ភេទ​។​
-​ដៃគូរ​ក្លាយទៅជា​ស៊ាំ​នឹង​រឿង​រួម​ភេទ​។​ដូច្នេះ​ភាព​មិនធម្មតា​នៃ​ទំនាក់ទំនង​ស្នេហា​អាច​នឹង​កើត​មាន​។​
-​ចំ​នង់​ផ្លូវភេទ​ហាក់ដូចជា​ថយ​ចុះ​ទៅ​តាម​អាយុ​ ជា​ពិសេស​ចំពោះ​បុរស​
ការ​សិក្សា​មួយ​បាន​បញ្ជាក់​ថា​ ការ​រួម​ភេទ​តិច​ទៅ​តាម​អាយុ​,​ ជា​ពិសេស​បន្ទាប់​ពី​អាយុ​៥០​ឆ្នាំ​។​
- ​    ​ប្រសិនបើ​អ្នក​អស់កម្លាំង​,​ អ្នក​ហាក់ដូចជា​គ្មាន​កម្លាំង​សល់​សម្រាប់​សកម្មភាព​រួម​ភេទ​ មិន​ថា​អ្នកជា​បុរស​ ឬ​ជា​ស្ត្រី​នោះ​ទេ​
-​    ​នៅ​ពេល​ដែល​ការងារ​គឺជា​អ្នក​ផ្តល់​ភាព​តានតឹង​ខ្លាំង​នោះ​,​ ការ​ជះ​ឥទ្ធិពល​នៃ​ភាព​តានតឹង​បាន​បន្ថយ​នូវ​បរិមាណ​កម្លាំង​សម្រាប់​អ្នក​ ក្នុង​ការ​រួម​ភេទ​
-​    ​អ្នក​អាច​មាន​អារម្មណ៍​ភ័យ​តក់ស្លុត​,​ សូ​ម្បី​តែ​អ្នក​មិន​គិត​ពី​ការ​រួម​ភេទ​ក្នុង​រយៈពេល​យូរហើយ​ក៏​ដោយ​
អ្វី​ដែល​រៀបរាប់​ខាងលើ​តែងតែ​ជា​ការ​ពិត​,​ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ យើង​បាន​និយាយ​ថា​ការ​ធ្វើ​ការងារ​ច្រើន​ម៉ោង​ក្លាយជា​រឿង​ទូទៅ​ ហើយ​ធ្វើ​អោយ​មានការ​ប៉ះពាល់​អារម្មណ៍​ទៅ​លើ​ជីវិត​រួម​ភេទ​របស់​មនុស្ស​ជា​ ច្រើន​។​
ដំបូង​យើង​បាន​សម្គាល់​ក្នុង​ចំនោម​អ្នកជំងឺ​ដែល​ធ្វើការ​ជា​ផ្នែក​ ហិរញ្ញវត្ថុ​។​ ភ្ញៀវ​មួយ​ចំនួន​ចាប់ផ្តើម​ធ្វើការ​នៅ​ម៉ោង​៦​ព្រឹក​ និង​ត្រូវធ្វើ​លើស​ពី​១២​ម៉ោង​។​
ជា​រឿយៗ​ពួក​គេ​មិន​ឈប់​សម្រាក​សម្រាប់​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់នោះ​ទេ​ ហើយ​ភាគច្រើន​នៃ​ពួក​គេ​មានការ​ធ្វើ​ដំនើរ​ទៅ​ផ្ទះ​វិញ​យ៉ាង​យូរ​។​
ដូចនេះ​នៅ​ពេល​ដែល​យើង​ឃើញ​អ្នក​ដែល​ជា​បុរស​ ឬ​ស្ត្រី​ដែល​ចេញពីផ្ទះ​នៅ​ម៉ោង​៤​ នឹង​៣០​នាទី​ទាប​ភ្លឺ​ និង​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ម៉ោង​ ៨​ នឹង​៣០​នាទី​យប់​,​ វា​មិនមែន​ជា​រឿង​ដែល​គួរ​អោយ​ភ្ញាក់ផ្អើល​នោះ​ទេ​ដែល​ពួក​គេ​ហាក់ដូចជា​មាន ​បញ្ហា​ទៅ​លើ​ជីវិត​រួម​ភេទ​របស់​ពួក​គេ​នោះ​។​

ភាព​លំបាក​នៃ​ការ​រួម​ភេទ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការងារ​ច្រើន​ពេក 

មិន​ថា​ការងារ​អ្វី​របស់​អ្នក​នោះ​ទេ​,​ ការងារ​ច្រើន​ពេក​អាច​បណ្តាល​អោយ​មាន​ភាព​លំបាកទៅ​លើ​សកម្មភាព​រួម​ភេទ​ដូច​ខាងក្រោម​នេះៈ​
-​    ​អ្នក​នឹង​មាន​ពេល​តិច​ទៅ​នឹង​សកម្មភាព​រួម​ភេទ​
-​    ​អ្នក​នឹង​អស់កម្លាំង​ ដូចនេះ​វា​នឹង​មាន​ភាព​លំបាក​ក្នុង​ការ​ចាប់អារម្មណ៍​ទៅ​លើ​បញ្ហា​នេះ​
-​    ​អ្នក​អាច​រក​ឃើញ​នូវ​ភាព​លំបាក​ក្នុង​ការ​ដល់​ចំនុចកំពូល​
-​    ​អ្នក​នឹង​រក​ឃើញ​ពី​ភាព​លំបាក​ដើម្បី​អោយ​មាន​ភាព​ធូរស្រាល​នៅ​លើ​គ្រែ​
- ​    ​ប្រសិនបើ​អ្នកជា​ស្ត្រី​,​ អ្នក​អាច​រក​ឃើញ​ថា​មាន​ភាព​លំបាក​ក្នុង​ការ​ផលិត​នូវ​ទឹករំអិល​គ្រប់គ្រាន់ ​មុន​នឹង​សកម្មភាព​រួម​ភេទ​ចាប់ផ្តើម​មាន​
-​    ​ប្រសិនបើ​អ្នកជា​បុរស​,​ អ្នក​មិន​អាច​អោយ​លិង្គ​ឡើង​រឹង​បាន​យ៉ាង​ងាយស្រួល​នោះ​ទេ​
- ​    ​ការ​មាន​អារម្មណ៍​ថា​ស្ត្រេ​ស​អាច​ធ្វើ​អោយ​អ្នក​ហាក់ដូចជា​មិន​ផ្តល់​នូវ​ ភាព​រ៉ូ​មេន​ទិច​បាន​គ្រប់គ្រាន់​ដល់​ដៃគូរ​របស់​អ្នក​
-​    ​អ្នក​នឹង​រើស​យក​សកម្មភាព​ដដែលៗ​អំឡុង​ពេល​រួម​ភេទ​
- ​    ​ដៃគូរ​របស់​អ្នក​អាច​បង្ហាញ​នូវ​ការ​ខកចិត្ត​ ឬ​ខឹង​អ្នក​ដោយសារ​តែ​ទាំងនេះ​គឺជា​រោគ​សញ្ញា​ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ ការងារ​
វា​អាច​នាំ​អោយ​មានការ​បែកបាក់​នៃ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​។​ ប្រសិនបើ​ការងារ​កំពុង​តែ​ប៉ះពាល់​ដល់​ជីវិត​ស្នេហា​របស់​អ្នក​,​ អ្នក​ត្រូវ​តែ​ធ្វើ​អោយ​អ្វីមួយ​អោយ​បាន​លឿន​។​ ការ​មិន​ធ្វើ​អ្វី​សោះ​ និង​គ្រាន់តែ​សង្ឃឹម​គឺជា​រឿង​ឆ្កួត​មួយ​។​
តើ​មានការ​ផ្លាស់​ប្តូរ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​?
  គ្មាន​ដំណោះស្រាយ​ភ្លាមៗ​ ដែល​ល្អ​នោះ​ទេ​។​ ប៉ុន្តែ​អ្នក​រាល់គ្នា​អាច​បង្កើត​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​តូច​មួយ​នៅ​ ក្នុង​ជីវិត​រស់នៅ​។​មិន​ថា​រវល់​យ៉ាងណា​នោះ​ទេ​។​
ការ​ប្រែប្រួល​ទាំងនេះ​ត្រូវ​តែ​មាន​ដើម្បី​អោយ​មាន​ស្ថេ​រ​ភាព​មួយ​ចំនួន​ក្នុង​ជីវិត​រស់នៅ​របស់​អ្នក​។

១.​ ស្មោះត្រង់​ជាមួយ​ដៃគូរ​របស់​អ្នក 

រឿង​ដំបូង​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ស្មោះត្រង់​ជាមួយ​ដៃគូរ​របស់​អ្នក​។​
យើង​មាន​ភ្ញៀវ​ដែល​មិន​មាន​ចំ​នង់​ផ្លូវភេទ​នៅ​រៀងរាល់ថ្ងៃ​ធ្វើការ​។​ អ្វី​ដែល​ពួក​គេ​ចង់បាន​អំឡុង​ពេល​ចុង​ស​ប្តា​ហ៍​គឺ​ដៃគូរ​ស្នេហា​របស់​ពួក​ គេ​ដែល​នឹង​ផ្តល់​ភាព​កក់ក្តៅ​ និង​ស្តាប់​ពួក​គេ​នូវ​អ្វី​ដែល​បាន​កើតឡើង​ក្នុង​ថ្ងៃ​ធ្វើការ​របស់​ពួក​គេ ​,​ ប៉ុន្តែ​មិន​សំដៅ​ទៅ​លើ​ការ​រួម​ភេទ​នោះ​ទេ​។​
ប្រសិនបើ​មនុស្ស​រវល់​ម្នាក់​មិន​ដែល​ពិភាក្សា​រឿង​នេះ​ជាមួយ​ដៃគូរ​របស់​ ពួក​គេ​,​ វា​អាច​បណ្តាល​អោយ​មាននូវ​រឿង​តូចចិត្ត​ច្រើន​ និង​ពិបាក​អត់ទ្រាំ​។​

២.​ ផ្តល់​ការ​យកចិត្តទុកដាក់​ដល់​ដៃគូរ​របស់​អ្នក 

គេ​និយាយ​ថា​ ភាព​ស្មោះត្រង់​នឹង​មិន​គ្រប់គ្រាន់​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ស្នេហា ​អោយ​រឹង​មាំ​ទាំងស្រុង​នោះ​ទេ​ ប្រសិនបើ​អ្នក​មិន​ចំណាយពេល​យកចិត្ត​ទុក​យ៉ាង​ពិតប្រាកដ​មួយ​ចំនួន​ទៅ​លើ​ ដៃគូរ​របស់​អ្នក​នោះ​។​ អ្នក​ដែល​ជា​ដៃគូរ​ត្រូវការ​អារម្មណ៍​ដែល​ទុកចិត្ត​ និង​សំខាន់​ទោះបីជា​រឿង​នៃ​ការ​រួម​ភេទ​ក៏​ដោយ​។​
៣.​ គិត​ថា​តើ​អ្នក​និយាយ​ទៅ​កាន់​ដៃគូរ​របស់​អ្នក​យ៉ាងដូចម្តេច​?
វា​ជា​រឿង​ងាយស្រួល​ដោយ​យក​ភាសា​នៅ​កន្លែងធ្វើការ​ចូល​មក​ក្នុងផ្ទះ​,​ ប៉ុន្តែ​វា​អាច​ជា​រឿង​ធ្វើ​អោយ​មិន​សប្បាយចិត្ត​ ឬ​មិន​រាក់ទាក់​ទៅ​វិញ​។​ កុំ​ព្យាយាម​និយាយ​អ្វី​ទៅ​កាន់​អ្នកជា​ទីស្រលាញ់​របស់​អ្នក​។​
សូមកុំ​នាំ​ភាព​តានតឹង​ពី​កន្លែងធ្វើការ​មក​ផ្ទះ​។​ចូរ​គិត​ពី​ពេល​មួយ​ដែល​ ល្អ​ប្រសើរ​។​ ជំនួស​ពី​ការងារ​នៅ​ក្នុង​កុំព្យូទ័រ​យួរដៃ​របស់​អ្នក​,​ សូម​អាន​សៀវភៅ​ ឬ​លេងល្បែង​មួយ​ចំនួន​។​
៤.​ សូមកុំ​ទុក​អោយ​ការងារ​បំពាន​ដល់​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ និង​ថ្ងៃ​ឈប់​សម្រាក​របស់​អ្នក 
ប្រសិនបើ​អ្នក​ចង់​រក្សា​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​,​ ដៃគូរ​របស់​អ្នក​នឹង​ចង់​ទទួល​អារម្មណ៍​ថា​អ្នក​ទុក​ពួក​គេ​នៅ​មុខ​គេ​ជា​ និច្ច​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ ឬ​ថ្ងៃ​ឈប់​សម្រាក​នោះ​។​
សូមកុំ​ព្យាយាម​យក​កិច្ចការ​ការងារ​មក​ផ្ទះ​ ឬ​នៅ​តែ​បន្ត​មើល​អ៊ី​ម៉ែ​លអី​ និង​បិទ​ទូរស័ព្ទ​ដៃ​របស់​អ្នក​។​
៥.​ បង្កើត​ភាព​ពិសេស​នៃ​ការ​រួម​ភេទ 
នៅ​ពេល​ដែល​អ្នក​រួម​ភេទ​ អ្នកជំនាញ​អោយ​ដំបូន្មាន​ថា​កុំ​ប្រញាប់ប្រញាល់​សម្រេច​កាម​ពេក​។​អ្នក​ ត្រូវធ្វើ​អារម្មណ៍​អោយ​ល្អ​និង​យកចិត្តទុកដាក់​ដល់​ការ​សម្រេច​កាម​របស់​ ដៃគូរ​។​អ្នក​មិន​គួរ​ធ្វើការ​រួម​ភេទ​តាម​របៀប​មួយ​ដែល​នាំ​អោយដៃ​គូរ​របស់ ​អ្នក​គិត​ថា​អ្នក​គ្រាន់តែ​ចង់​សម្រេច​កាម​អោយ​ឆាប់​ដោយ​មិន​រវល់​នឹង​ សេចក្តីសុខ​ផ្លូវភេទរ​បស់ដៃ​គួរ​ឡើយ​។​
ដៃគូរ​ចង់​ទទួល​បាន​អារម្មណ៍​យកចិត្តទុកដាក់​ និង​ស្រលាញ់​ ដូចនេះ​ដំបូង​គេង​កៀកកើយ​ជាមួយ​គ្នា​ ឬ​មាននូវ​អាហារ​ដែល​រ៉ូ​មេន​ទិច​។​បន្ទាប់​មក​ចំនាយពេល​ប្រហែល​កន្លះ​ម៉ោង​ ដើម្បី​ផ្តល់​អោយ​អ្នកជា​ទីស្រលាញ់​របស់​អ្នក​នូវ​ការ​ម៉ាស្សា​ ឬ​មានការ​ងូតទឹក​ជាមួយ​គ្នា​។​
៦.​ បន្ថែម​នូវ​ភាព​ផ្សេងៗ​នៅ​ក្នុង​បន្ទប់​គេង 
សូម​ព្យាយាម​បង្កើត​នូវ​ភាព​ប្លែកៗ​សម្រាប់​ការ​ស្រលាញ់​របស់​អ្នក​។​ ចំពោះ​បទ​ពិសោធន៍​របស់​យើង​,​ អ្នក​ដែល​រវល់​ខ្លាំង​មាន​ទំនោរ​ធ្វើការ​រួម​ភេទ​លឿនៗ​តែ​ម្តង​។​ ពួក​គេ​យក​ស្ទីល​ការងារ​មក​ឡូ​កឡំ​នឹង​ជីវិត​លើ​គ្រែ​។​មិនល្អ​សោះ​។​
ប្រសិនបើ​អ្នក​នៅ​តែ​បន្ត​ធ្វើ​អ​ញ្ចឹ​ង​,​ វា​ហាក់ដូចជា​អោយ​អ្នក​ទាំង​ពីរ​បញ្ឈប់​នូវ​ការ​រួម​ភេទ​ និង​នេះ​អាច​អោយ​គេ​ហៅ​ថា​ជា​ការ​បំបែកបំបាក់​ទំនាក់ទំនង​ស្នេហា​នៃ​អ្នក​ ទាំង​ពីរ​អ​ញ្ចឹ​ង​។​
ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​ដើម្បី​បន្ថយ​ស្ត្រេ​ស 
អ្នក​ត្រូវ​តែ​បង្កើត​នូវ​ការ​ផ្លាស់​ប្តូរ​នូវ​របៀប​រស់នៅ​ដែល​នឹង​ផ្តល់​ ផលប្រយោជន៍​ដល់​គំនិត​ និង​សុខភាព​រាង​កាយ​របស់​អ្នក​ និង​ពង្រឹង​នូវ​ភាព​វិជ្ជមាន​នៃ​ជីវិត​ស្នេហា​របស់​អ្នក​។

ញ៉ាំ​អាហារ​ពេល​ព្រឹក 

វា​ជា​រឿង​ឆ្កួត​មួយ​ដែល​រំលង​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​។​ ចូរ​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​។

ពេល​សម្រាក​បាយ​ថ្ងៃត្រង់ 

អ្នក​អាច​និយាយ​ថា​គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ការិយាល័យ​ញ៉ាំ​អាហារ​ថ្ងៃ​ ត្រង់នោះ​ទេ​,​ ប៉ុន្តែ​ហេតុ​អ្វី​មិន​ត្រូវ​បាន​គេ​ចាត់ទុកជា​ករណី​លើកលែង​?​ ប្រសិនបើ​អ្នក​ចេញ​ក្រៅ​កន្លែងធ្វើការ​ក្នុង​រយៈពេល​កន្លះ​ម៉ោង​ និង​ទទួល​បាន​នូវ​អារម្មណ៍​ដ៏​ល្អ​មួយ​,​ អ្នក​នឹង​មាន​អារម្មណ៍​ធូរស្រាល​បន្ថែម​ទៀត​។​ នៅ​ពេល​ថ្ងៃ​នៅ​ពេល​ដែល​អ្នក​ញ៉ាំ​អាហារ​នៅ​ក្នុង​ការិយាល័យ​,​ សូម​ស្នើ​សុំ​អាហារ​ដែល​មាន​សាឡា​ត់​ និង​ផ្លែ​ឈើ​ជាដើម​។​ នេះ​ជា​អាហារ​ដែល​ផ្តល់​នូវ​ថាមពល​ល្អ​សម្រាប់​ខ្លួន​របស់​អ្នក​ដែល​ធ្វើការ ​ច្រើន​។

ផឹកទឹក​អោយ​បាន​ច្រើន 

សូម​ផឹកទឹក​អោយ​បាន​ច្រើន​។​ ជា​រឿយៗ​មនុស្ស​នឹង​ទទួល​អារម្មណ៍​ថា​ធុញថប់​ និង​ខឹង​នៅ​ពេល​ដែល​ពួក​គេ​ខ្វះ​ជាតិ​ទឹក​។​ អ្នក​នឹង​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ​ប្រសិនបើ​អ្នក​ផឹកទឹក​ពេញ​មួយ​ថ្ងៃ​ និង​បន្ថយ​នូវ​ការ​ផឹក​កាហ្វេ​ដែល​ជា​អតិបរិមា​គឺ​២​ ឬ​៣​ពែង​ក្នុង​មួយ​ថ្ងៃ​។​

លំ​ហាត់ប្រាណ​បន្ថែម 

យ៉ាងណាមិញ​អ្នក​ត្រូវ​តែ​ធ្វើ​លំ​ហាត់ប្រាណ​បន្ថែម​។​ អ្នក​គួរតែ​រក​ពេល​ត្រឹមតែ​កន្លះ​ម៉ោង​ដែល​អ្នក​អាច​ហាត់ប្រាណ​ ឬ​ហែល​ទឹកជា​ដើម​។​ ប្រសិនបើ​ចំនុច​ខាងលើ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​,​ សូម​ឈប់​ជិះឡាន​ក្រុង​ ឬ​រថភ្លើង​ ឬ​ចត​ឡាន​របស់​អ្នក​រាង​ឆ្ងាយ​បន្តិច​ រួច​ហើយ​ដើរទៅ​កន្លែងធ្វើការ​។​ នៅ​ឯ​ការិយាល័យ​,​ សូម​ឡើងជណ្តើរ​ជើង​ជំនួស​អោយ​ការ​ជិះ​ជណ្តើរយន្ត​។​
តើ​មាន​អ្វី​ប្រសិនបើ​ខ្ញុំ​មិន​មាន​ពេល​ដើម្បី​ធ្វើ​នូវ​ការ​ផ្លាស់​ប្តូរ​ទាំងនេះ​?
នៅ​ពេល​ដែល​អ្នក​រវល់​ជាមួយ​អាជីព​របស់​អ្នក​,​ អ្នក​អាច​ជា​មាន​អារម្មណ៍​ថា​អ្នក​ត្រូវ​តែ​ទុក​កា​ងារ​នៅ​ខាង​មុខជា​និច្ច​ ។​ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ខិតខំ​ដើម្បី​អោយ​មាន​ស្ថេ​រ​ភាព​ក្នុង​ជីវិត​ របស់​អ្នក​ទេ​នោះ​ ជីវិត​របស់​អ្នក​នឹង​គ្មាន​ន័យ​ទោះបីជា​អ្នកមាន​ស្ថេ​រ​ភាព​ខាង​សុខភាព​ហើយ​ ក៏​ដោយ​។​
វា​ដល់​ពេល​ហើយ​ដែល​ថ្លឹងថ្លែង​អោយ​បាន​ល្អ​រវាង​ការងារ​និង​សិច​។​

អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន



No comments:

Post a Comment