មនុស្សប្រុសភាគច្រើនត្អូញត្អែរថា
ដៃគូខាងស្រីរបស់ពួកគេមិនមានចំណាប់អារម្មណ៍ខាងការរួមភេទទេ។
ចូរស្នើរសុំនាងទៅ ប្រសិនបើអ្នកទើបតែរៀបការហើយថ្មីៗ ឬជិតរៀបការ
វាមិនមែនថានាងមិនមានចំណាប់អារម្មណ៍លើការរួមភេទទេ។ រឿងនេះទំនងជានាងមិនប្រាកដថាត្រូវធ្វើអ្វី
ឬឈឺចាប់ដោយសារតែការគ្មានផាសុកភាពមួយចំនួនដែលដាក់សម្ពាធលើនាងមិន
អោយរួមភេទ។
នេះគឺជាសំណួរចម្លើយមួយចំនួនដែលមនុស្សប្រុសតែងតែសួរមកកាន់
ពួកយើងថាហេតុអ្វីបានជាដៃគូខាងស្រីរបស់ពួកគេមិនចង់រួមភេទ។
សំណួរ៖ មិត្តស្រីរបស់ខ្ញុំនៅក្រមុំ
តើខ្ញុំគួរតែធ្វើអ្វីខ្លះទៅដើម្បីរួមភេទមិនសូវឈឺចាប់និងផ្តល់
ការរីករាយកាន់តែខ្លាំងដល់នាង?
ចម្លើយ៖ ការរួមភេទជាមួយមនុស្សស្រីក្រមុំមិនមានអ្វីឈឺចាប់ខ្លាំង
ឬពុំមានផាសុកភាពសម្រាប់ដៃគូអ្នកឡើយ។
ប្រសិនបើមិត្តស្រីរបស់អ្នកនៅក្រមុំមែន
សន្ទះព្រហ្មចារីយ៍របស់នាងប្រហែលនៅមិនទាន់ដាច់រហែកទេ។ ខ្ញុំនិយាយថា
ប្រហែលជាមិនទាន់ដាច់នៅឡើយទេព្រោះវាជាសន្ទះមួយដែលអាចដាច់រហែក
បានតាមរយៈការហាត់ប្រាណ ឬធ្វើការងារធ្ងន់
ប៉ុន្តែវានៅតែធ្វើអោយមនុស្សស្រីនៅពេញក្រមុំនៅឡើយ។
ដូច្នេះ ចូររួមភេទដោយយឺតៗ និងប្រាកដថា
អ្នកបានធ្វើការបបោសអង្អែលបានគ្រប់គ្រាន់សម្រាប់មិត្តស្រីរបស់អ្នក
ដើម្បីអោយមានសម្រើបផ្លូវភេទ។
នៅពេលរឿងនេះកើតឡើងហើយយកល្អគួរតែសូកបញ្ចូលម្រាមដៃមួយ
ឬពីរម្រាមទៅក្នុងទ្វាមាសនាងមុនពេលអ្នកចាប់ផ្តើមបញ្ចូលរបស់ដែល
ត្រូវបញ្ចូលពិតប្រាកដ។
រឿងនេះនឹងជួយអោយមិត្តស្រីរបស់អ្នកផ្លាស់ប្តូរយឺតៗ
និងត្រៀមខ្លួនសម្រាប់រួមភេទ។ ជាមួយគ្នានេះដែរ
អ្នកគួរតែសុំអោយនាងប្រាប់អ្នកថាតើនាងចង់បានយឺត និងជ្រៅប៉ុណ្ណាដែរ។
ប្រសិនបើមានការឈឺចាប់ ឬគ្មានផាសុកភាពច្រើន
(ការឈឺចាប់តិចតួចមិនមែនជារឿងដែលត្រូវបារម្មណ៍ទេ)
យកល្អអ្នកប្រហែលជាត្រូវប្រើទឹករំអិលបន្ថែមព្រោះវាគឺជាពេលវេលា
ដំបូងរបស់នាង ហើយនាងក៏មិនអាចបញ្ចេញទឹករំអិលពីធម្មជាតិរបស់នាងបានច្រើនដែរ។
ជាចុងក្រោយ ការពិតនោះគឺថា
អ្នកមានការបារម្មណ៍អំពីនាងដើម្បីបង្ហាញថាអ្នកពិតជា
យកចិត្តទុកដាក់ក្នុងការផ្តល់នូវពេលវេលាដ៏ល្អចំពោះនាង
ហើយរឿងនោះវានឹងអាចកើតមានមែន។
សំណួរ៖ ប្រពន្ធរបស់ខ្ញុំមិនចាប់អារម្មណ៍លើការរួមភេទសោះនៅពេលនាង
ត្អូញត្អែរអំពីការក្រហាយក្នុងទ្វារមាសរបស់នាង។ សូមមេត្តាជួយផង។
ចម្លើយ៖ អារម្មណ៍នៃការក្រហាយដែលប្រពន្ធអ្នកមានក្នុងទ្វារមាសអាចមាន
មូលហេតុច្រើន។ មូលហេតុដែលកើតមានជាញឹកញាប់បំផុតគឺ ការកង្វះទឹករំអិល។
ប្រសិនបើប្រពន្ធរបស់អ្នកមិនអាចបង្កើតទឹករំអិលពីធម្មជាតិបានទេ
ឬទឹករំអិលមានមិនគ្រប់គ្រាន់នោះ ការរួមភេទនឹងធ្វើអោយនាងឈឺចាប់ខ្លាំង។
អារម្មណ៍ក្រហាយក៏ជាអារម្មណ៍ពីធម្មជាតិមួយដែរនៅពេលរឿងនេះកើតមាន ។
អ្នកអាចដោះស្រាយវាបានយ៉ាងងាយតាមរយៈការប្រើទឹករំអិលបន្ថែមជា លក្ខណៈជែល
ឬក្រែម។
ទោះបីជាយ៉ាងណាក៏ដោយ
បញ្ហាអាចប្រហែលជាធ្ងន់ធ្ងរដោយសារតែមានការបង្ករោគក្នុងទ្វាមាសឬ
វត្តមាននៃជំងឺឆ្លងតាមការរួមភេទ។
ដូច្នេះប្រសិនបើទឹករំអិលសិប្បនិមិត្តមិនអាចជួយដោះស្រាយបានទេ
អ្នកគួរតែនាំប្រពន្ធអ្នកមកជួបគ្រូពេទ្យទៅ។
សំណួរ៖ ប្រពន្ធរបស់ខ្ញុំមិនចាប់អារម្មណ៍លើការរួមភេទទាល់តែសោះ។
តើនាងកំពុងតែខូចមុខងារផ្លូវភេទមែនទេ? តើខ្ញុំគួរតែធ្វើអ្វីបានទៅ?
ចម្លើយ៖ បើ គិតទៅតាមបច្ចេកទេស គឺវាបែបនេះមែន។
គ្រប់ពេលដែលដៃគូរួមភេទមួយគូមានបញ្ហាដោយសារតែពិបាករួមភេទនោះ ហៅថា
ខូចមុខងារផ្លូវភេទហើយ។ ទោះបីជាយ៉ាងណាក៏ដោយមុនពេលសម្លឹងរកជម្រើសព្យាបាល
អ្នកត្រូវតែយល់ថាការខូចមុខងារផ្លូវភេទត្រូវបានចែកជា
ចំណាត់ថ្នាក់ចំនួន ៤ ប្រភេទ៖
១. ខូចមុខងារចំណង់ផ្លូវភេទ៖ រឿងនេះកើតឡើងនៅពេលមនុស្សស្រីមិនមានចំណាប់អារម្មណ៍លើការរួមភេទ
ទាល់តែសោះ ឬមិនសូវចាប់អារម្មណ៍ដូចមុន។
ការខូចមុខងារចំណង់ផ្លូវភេទជាធម្មតាកើតឡើងតែម្តងម្កាល
និងបាត់ទៅវិញដោយខ្លួនឯង (ដូចជាក្រោយពេលសម្រាលកូន
ឬប្រសិនបើនាងកំពុងស្ថិតក្នុងស្ថានភាពតានតឹងនៅកន្លែងធ្វើការ)។
២. ខូចមុខងារសម្រើបផ្លូវភេទ៖ រឿងនេះកើតឡើងនៅពេលនាងមិនមានការសម្រើបផ្លូវភេទទាល់តែសោះ។
និយាយរួម នាងមិនមានការឆ្លើយតបនឹងការភ្ញោចលើផ្លូវភេទដូចជាផ្លូវកាយ
ឬផ្លូវចិត្ត។ ជាមួយគ្នានេះដែរ វាមានន័យថា
នាងមិនមានការឆ្លើយតបនឹងការរួមភេទគ្រប់គ្នាទាំងអស់
មិនមែនតែអ្នកម្នាក់ឯងនោះទេ។
៣. ខូចមុខងារឈានដល់ចំនុចកំពូល៖ រឿងនេះកើតឡើងនៅពេលនាងមិនអាចទទួលបានចំនុចកំពូល
ឬមានការឈឺចាប់ខ្លាំងក្នុងពេលឈានដល់ចំនុចកំពូល។
មនុស្សស្រីពិតជាចាប់អារម្មណ៍លើការរួមភេទ
និងទទួលបានសម្រើបណាស់ប៉ុន្តែមិនអាចឈានអោយដល់ចំនុចកំពូលបាន។
៤. ឈឺចាប់ពេលរួមភេទ៖ រឿងនេះកើតឡើងនៅពេលនាងឈឺចាប់ក្នុងពេល ឬក្រោយពេលរួមភេទ។



No comments:
Post a Comment