ភ្នំពេញ ៖ មុននេះបន្តិចនៅលើគណនីហ្វេសប៊ុកមានឈ្មោះ អូនណាំហ្វា បានបង្ហោះខ្លឹមសារនៅថ្ងៃទី២៥ កញ្ញា ២០១៧ នេះអោយដឹងថា មានផលិតករម្នាក់ជំពាក់លុយខ្ញុំ៤០០ដុល្លារ ថ្លៃថតរឿង «ម្ជុលបាតសមុទ្រ» រយៈពេលជិតមួយឆ្នាំហើយ រឿងភាគនោះខ្ញុំបានសម្តែងជាមួយលោក ចា រិទ្ធី ហើយបានបញ្ចប់ការបញ្ចាំង នៅទូរទស្សន៍ CTN ជាយូរមកហើយ ។
នាងណាំហ្វា បន្តថា ខ្ញុំបានទូរសព្ទ័ទៅគាត់ច្រើនដងហើយ ប៉ុន្តែគាត់និយាយថា ថ្ងៃនេះ ថ្ងៃនោះ រហូតមក ជួនកាលអត់លើកលេខខ្ញុំទៀត ។ ការពិតខ្ញុំបានឃើងព័ត៌មានពីតារាផ្សេងៗទៀត ដែលបានត្រូវគាត់បោកប្រាស់ តាមការផ្សាយព័ត៌មានផ្សេងៗ ។
បច្ចុប្បុន្ន គាត់កំពុងផលិតរឿងអោយទូរទស្សន៍ PNN ខ្ញុំមានការសោកស្តាយណាស់ មិននឹកស្មានថា គាត់ធ្វើអញ្ចឹងដាក់ខ្ញុំ កម្លាំងញើសឈាមរបស់ខ្ញុំ ខ្ញុំខំចំណាយកម្លាំងបើកឡានទៅថត ចាក់សាំងខ្លួនឯង ទិញសំលៀកបំពាក់ខ្លួនឯង មិនគួរ គាត់ធ្វើអំពើថោកទាប ដាក់ខ្ញុំជាតារាថ្មីម្នាក់អញ្ចឹងទេ ។
អូនណាំហ្វា បញ្ជាក់ថា នេះជាសារចុងក្រោយរបស់ខ្ញុំ ដែលផ្ញើទៅអោយផលិតករម្នាក់នោះ សូមទូទាត់បំណុលនោះអោយបានលឿនបំផុត ព្រោះខ្ញុំទ្រាំលេងបានហើយ មុននឹងខ្ញុំផុសរូបលោកជាសាធារណៈ ព្រោះការអត់ធ្មត់របស់ខ្ញុំ ពេលនេះផុតកំណត់ហើយ ! សូមបងប្អូនមិត្តសិល្បករទាំងអស់ជួយស៊ែផង, សូមអរគុណ ពីនាងខ្ញុំ ណាំហ្វា ៕








ប្រភព៖ angrut.com



No comments:
Post a Comment