Sunday, October 15, 2017

ថ្ងៃនេះសម្ដេច​តេ​ជោ​ថ្លែង​ព្រះរាជ​អំណរគុណ​អតីត​ព្រះមហាវីរក្សត្រ​ដែល​ត្រួសត្រាយ​ផ្លូវ​សន្ដិភាព​សម្រាប់​កម្ពុជា​ ​


ភ្នំពេញ​៖ ជាមួយនឹង​ការ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​៥​ឆ្នាំ ដែល​ព្រះ អង្គ​បាន​យាង​ចូល​ទិវង្គត សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​រម្លឹក​ពី​ព្រះរាជ​សកម្មភាព​របស់​ព្រះ​អង្គ​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា ពី​ប្រទេស​បារាំង និង​បាន​គូសបញ្ជាក់​ថា បើ​គ្មាន​ព្រះរាជ​វត្តមាន​របស់​ព្រះ​អង្គ​ក៏​គ្មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​នោះ​ដែរ​។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​និទ្ទេស​A ចំនួន ៤២៤​នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៧​នៅ​វិមាន​សន្តិភាព ពោល​គឺ​មួយ​ថ្ងៃមុន​ការ​ប្រារព្ធ​ខួប​៥​ឆ្នាំ ការ​យាង​ចូល​ទីវ​ង្គ​ត របស់​ព្រះ​បរម​រត​កោដ្ឋ សម្ដេច​ហ៊ុន សែន បាន​កត់​សម្គាល់ថា នៅ​សល់​តែ ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ដល់​ខួប​លើក​ទី​២៤ នៃ​កិច្ចព្រមព្រៀង ទី​ក្រុងប៉ារីស ថ្ងៃ​ទី​២៣ ខែតុលា​។

ក្នុង​ន័យ​នេះ​សម្ដេច​បញ្ជាក់​ថា ប្រសិនបើ​គ្មាន​វត្តមាន​របស់ សម្តេច នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ​ទេតើ​កិច្ចព្រមព្រៀង​ប៉ា​រី​ស​នេះ​វា​កើត​មាន​ឬ​អត់0x017d7

សម្ដេច​បន្ដ​ថា “…​ពិត​ណាស់​ថា មក​ដល់​ដំណាក់កាល​នេះ តួអង្គ​ពីរ​ដែល សំខាន់ បើ​គ្មាន​វត្តមាន​របស់​ព្រះ​អង្គ​ក៏​គ្មាន​វត្តមាន​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ទេ ហើយ​បើ​គ្មាន​វត្តមាន ហ៊ុន សែន ក៏​គ្មាន​កិច្ចព្រមព្រៀង​ទីក្រុង ប៉ា​រី​ស​ដែរ​…​គេ​អាច​បោះបង់ ការ​ចរចា​ជាមួយ ខ្មែរក្រហម ជាមួយ​ក្រុម​លោក​សឺ​ន សាន បាន ប៉ុន្តែ​មិន​អាច​បោះបង់​ចោលការ​ចរចា​ជាមួយ​សម្ដេចព្រះ​នរោត្ដម សីហ​នុ​និង​មិន​អាច​បោះបង់ ចោលការ​ចរចា​ជាមួយ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទេ​…​ដូច្នេះ​ជំនួប​សីហ​នុ ហ៊ុន សែន ថ្ងៃ​ទី​០២ ខែធ្នូ​ឆ្នាំ​១៩៨៧ គឺជា​ចរន្ត​សំខាន់​បំផុត ឆ្ពោះ​មក​កាន់​ដំណាក់កាល​នៃ​ការ​ចរចា ស្វែងរក​សន្តិភាព សម្រាប់​កម្ពុជា​…”​។

សម្ដេច បាន​បញ្ជាក់​ទៀត​ថា “…​ចំណុច​នេះ​យើង​ត្រូវ​ទទួលស្គាល់​ថា ប្រ​សិន បើ​អវត្តមាន ទាំង​ពីរ​នាក់ តើ​ចរន្ត​របស់​កម្ពុជា​ទៅ​ទីណា នេះ​ជា​ចំណុច​ដែល​កម្ពុជា​ត្រូវ​សួរ​…​ទោះ បី​ជា​ព្រះ​កាយ​របស់​ព្រះ​អង្គ​មិន​នៅ​ជាមួយ​កម្ពុជា​ទៀត​ក៏​ដោយ ក៏​ប៉ុន្តែ​អ្វី​ៗ​បាន​រក្សា​ទុក​សម្រាប់​ជា​ការ​ចង ចាំ​តកូនតចៅ​ជំនាន់​ក្រោយ ដែល​រាជរដ្ឋាភិបាល​បាន​រក្សា​ទុក​មួយ​ថ្ងៃ ដើម្បី​ជា​ការ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ របស់​ព្រះ​អង្គ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​…”​។

គួរ​រម្លឹក​ថា ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា ឯករាជ្យ បូរណភាព ទឹកដី​និង​ឯកភាព​ជាតិខ្មែរ ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​កើត ខែ​ក​ក្ដិក ឆ្នាំច ចត្វា​ស័ក ព ស ២៤៦៥ ត្រូវ​នឹង ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​១៩២២​។ ព្រះ​អង្គ​បាន​យាង​ចូល​ព្រះ​ទិវង្គត នៅ​ថ្ងៃ​ច័ន្ទ ១៥​រោច ខែភទ្របទ ឆ្នាំរោង ចត្វា​ស័ក ព ស ២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ ក្នុង​ព្រះ​ជន្មាយុ ៩០​ព្រះ​វស្សា ដោយ​ទទួល​ព្រះ​បរម​ប​ច្ឆា មរណនាម «​ព្រះ​បរម​រតន​កោដ្ឋ​»៕ ប្រភព៖ www.everyday.com.kh



No comments:

Post a Comment