
កញ្ញា រតនៈ ពិសី ត្រូវបានអ្នកគាំទ្រស្គាល់យ៉ាងច្បាស់ថា នាងគឺជាតារាចម្រៀងសិចស៊ីលំដាប់ជួរមុខ មើលហើយព្រឺសម្បុរ។ ពេលនេះកញ្ញាបានអួតប្រាប់លោក តាន់ ចន្ថា អ្នកផលិតព័ត៌មានKqube.net ថា នាងបានងាកមកទទួលថតភាពយន្ត និងស្ពតពាណិជ្ជកម្ម បន្ថែម ដោយមិនខ្លាចឈុតស្រើបស្រាលឡើយ ហើយឈុតដែលនាងហ៊ានថត លើកលែងតែប្លង់ណាអស់អាវអស់ខោ តែបើត្រឹមតែប៊ិះៗគឺមិនជាបញ្ហាសម្រាប់នាងឡើយ។
ក្នុងបទសម្ភាសន៍នេះ រតនៈ ពិសី បានប្រាប់ថា ការដែលនាងងាកមកបន្ថែមអាជីពសម្ដែងគឺមិនមែនមកពីអាជីពចម្រៀងមិនទៅមុខនោះទេ គ្រាន់តែចង់បង្ហាញវត្តមាន និងទេពកោសល្យសម្ដែងបម្រើអារម្មណ៍បងប្អូនបន្ថែមតែប៉ុណ្ណោះ ព្រោះមុននេះមានផលិតករទាក់ទងហៅសម្ដែងច្រើន តែនាងមិនទទួលយក ព្រោះមិនសូវមានពេល និងមិនសូវចង់ផងដែរ។
រតនៈ ពិសី បន្តថា ពេលនេះនាងក៏បានទទួលយកការងារថតរឿងខ្លីៗឲ្យទូរទស្សន៍ ថោន រួចហើយ ដែលទើបចេញថតថ្មីៗនេះទេ។ ជាមួយគ្នានេះក៏មានផលិតផលពីរផ្សេងទៀត បានទាក់ទងមកនាងហើយដែរ តែមិនទាន់ធ្វើកុងត្រាសម្រេច ដូច្នេះហើយនាងសុំមិនទាន់ប្រាប់ឈ្មោះទេ។ កញ្ញាបន្ថែមថា ការងារថ្មីនេះនាងមិនខ្លាចថតឈុតស្នេហារោលរាល ឬឈុតក្ដៅសាច់នោះទេ ពោលគឺត្រឹមឈុតថើប ស្ទាប់អង្អែល បឺតមាត់ គឺម៉ាត្រឹមគេទទួលយកបាននាងហ៊ានថត លើកលែងតែឈុតអស់អាវអស់ខោ ទើបមិនទទួលយក។ពាក់ព័ន្ធនឹងតម្លៃសម្ដែងវិញនោះតារាស្រីសម្រស់គួរឲ្យក្នាញ់រូបនេះក៏បានប្រាប់ថា នាងមិនទាមទារថ្លៃពេកទេ គឺម៉ាអាចទទួលយកបាន៕ប្រភព៖ kqube




No comments:
Post a Comment