
មុននឹងឈានទៅបកស្រាយអំពីវិធីសាស្ដ្រចង់បានកូនប្រុសឬកូនស្រី
ដូចបំណង និងទទួលបានជោគជ័យខ្ញុំសូមលើកមក
ជម្រាបជូនអំពីចំណេះដឹងវិទ្យាសាស្ដ្រទាក់ទងនឹងការមានគភ៌ជាកូន
ប្រុសឬកូនស្រីដែលជាមូលដ្ឋានគ្រឹះមួយចំនួនជាមុនសិន។
ប្រវត្ដិក្រូម៉ូសូម
រឿងរ៉ាវសេនេទិច
ផែនការនៃការផលិតសរីរាង្គកាយរបស់មនុស្ស
ដែលជាកេរ្ដិ៍តំណែលសេនេទិចតគ្នាពីឪពុកម្ដាយមាននៅក្នុងកោសិកា នីមួយៗ
នៃខ្លួនរបស់យើង។ ធាតុផ្សំសរីរៈរាង្គកាយ ដែលហៅម្យ៉ាងទៀតថា
សេណូមវាផ្សំផ្ដុំឡើងពីអាស៊ីដដេអ៊ុកស៊ីនុយក្លេអ៊ិច (ឌណៅ)
ដែលបានបង្កើតបានជាក្រូម៉ូសូម។
ក្រូម៉ូសូមស្ថិតនៅក្នុងកោសិការបស់យើង
ជាគូឬជាសមាសភាគពីរ មួយទទួលបានពីឪពុកមួយទៀតបានមកពីម្ដាយ។ ក្នុង
ចំណោមក្រូម៉ូសូមទាំង២៣គូ មានតែមួយគូគត់ដែលមិនដូចគ្នាទេ
គឺក្រូម៉ូសូមភេទ។ ស្ដ្រីជាម្ដាយមានក្រូម៉ូសូមដូចគ្នាមួយគូ ឬចំនួនពីរ
ដែលជាក្រូម៉ូសូមអ៊ិច(ខ)ទាំងពីរ
រីឯបុរសមានក្រូម៉ូសូមអ៊ិច(ខ)មួយនិងក្រូម៉ូសូមតូចអ៊ីក្រិច(យ) មួយ។
តើភេទរបស់ទារកត្រូវបានកំណត់នៅពេលណា?
តើទារកមានភេទប្រុសឬភេទស្រី? ការជ្រើសរើសឬកំណត់ភេទកើតមានឡើងនៅពេលដែលមេជីវិតទាំងពីរជួប
គ្នា(ការកកំណើត)។ ចំពោះការបង្កជាគភ៌
ឪពុកម្ដាយម្នាក់ៗត្រូវបង្កើតឬផលិតកាម៉ែត(គឺជាអូវុលឬមេជីវិតភេទ ស្រីសម្រាប់ស្ដ្រីជាម្ដាយ
ឯ បុរសជាឪពុកជាស្ពែមម៉ាតូសូអ៊ីដ ឬមេជីវិតភេទប្រុស)។
ការបង្កកំណើតត្រូវមានកេរ្ដិ៍តំណែលសេនេទិចរបស់ឪពុកម្ដាយម្នាក់ ពាក់
កណ្ដាល ព្រោះថាក្រូម៉ូសូមដែលដូចគ្នានោះបានញែកចេញពីគ្នា។
ស្ដ្រីជាម្ដាយមានក្រូម៉ូសូមអ៊ិចចំនួន២។
អូវុលនឹងទទួលយកក្រូម៉ូសូមមួយក្នុងចំណោមក្រូម៉ូសូមអ៊ិចទាំងពីរ។
រីឯបុរសជា ឪពុកមានក្រូម៉ូសូមអ៊ិចចំនួនមួយ
និងក្រូម៉ូសូមអ៊ីក្រិចចំនួនមួយ។
ដូចគ្នាផងដែរស្ពែមម៉ាតូសូអ៊ីដមានក្រូម៉ូសូមអ៊ិចមួយ និងក្រូម៉ូសូម អ៊ីក្រិចមួយ។
ដោយហេតុថា
ការកំណត់ភេទកើតឡើងនៅពេលមានការបង្កកំណើតជាពិសេសពេលស្ពែមម៉ាតូ
សូអ៊ីដណាមួយរំលាយ ខ្លួនចូលគ្នាជាមួយអូវុល។
ប្រសិនបើស្ពែមម៉ាតូសូអ៊ីដទី១ដែលជ្រៀតចូលទៅក្នុងអូវុលមាន
ក្រូម៉ូសូមអ៊ិច(ខ)នោះទារកនឹងមានក្រូម៉ូសូមអ៊ិចចំនួន២
ហើយនឹងកើតបានកូនស្រី។
ហើយបើសិនជាស្ពែមម៉ាតូសូអ៊ីដទី១ដែលជ្រៀតចូលទៅក្នុងអូវុលមាន
ក្រូម៉ូសូមអ៊ីក្រិច(យ) នោះទារក នឹងមានក្រូម៉ូសូមអ៊ិចចំនួនមួយ
និងក្រូម៉ូសូមអ៊ីក្រិចចំនួនមួយ កូនដែលនឹងកើតមកនឹងមានភេទប្រុស។
ភេទរបស់កុមារក្ដី
របស់ទារកឬរបស់អំប្រ៊ីយ៉ុងក្ដី
សុទ្ធតែត្រូវបានកំណត់ឡើងពេលដែលមេជីវិតទាំងពីរដែលជាអូវុល និង
ស្ពែមម៉ាតូសូអ៊ីដជួបចាប់យកគ្នា។
ព្រោះថាពេលនោះក្រូម៉ូសូមអ៊ិចរបស់ស្ដ្រីជាម្ដាយបានភ្ជាប់ខ្លួនទៅនឹង
ក្រូម៉ូសូមអ៊ិច និងអ៊ីក្រិច របស់ ស្ពែមម៉ាតូសូអ៊ីដរបស់បុរសជាឪពុក។
សម្ព័ន្ធក្រូម៉ូសូមអ៊ិចអ៊ិចផ្ដល់កំណើតជាកូនស្រី
រីឯសម្ព័ន្ធភាពអ៊ិចអ៊ីក្រិចផ្ដល់កំណើតជាកូនប្រុស។
បើពិនិត្យទៅលើបាតុភូតនេះ អាចសន្និដ្ឋានបានថា
កត្ដាមួយចំនួនដែលកើតមានមុនការបង្កកំណើតអាចកំណត់ភេទរបស់ទារកបាន។
មូលហេតុចង់បានកូនប្រុស
ឬកូនស្រី
នៅប្រទេសកម្ពុជាយើង
មិនទាន់មានច្បាប់ទាក់ទងនឹងការចង់បានកូនប្រុសឬកូនស្រីនេះនៅឡើយទេ។
នៅប្រទេស លូតលាស់ ជម្រើសភេទរបស់ទារកជាជម្រើសស្របច្បាប់
ក្នុងករណីប្ដីប្រពន្ធទាំងពីរនាក់ មាននរណាម្នាក់មានជម្ងឺសួពូជទាក់ទងនឹងភេទ
ដូចជាក្នុងករណីជម្ងឺសួពូជដែលទាក់ទងនឹងហ្សែនរបស់ក្រូម៉ូសូមអ៊ិច
បុរសមានក្រូម៉ូសូមអ៊ិចតែមួយ រីឯស្ដ្រីមានក្រូម៉ូសូមអ៊ិចពីរ ជាដើម។
ព្រោះថាក្រៅពីតួនាទីកំណត់ភេទ ក្រូម៉ូសូមភេទ និងជាពិសេសក្រូម៉ូសូមអ៊ិច
មានហ្សែនអត្ដចរិតជាច្រើនដែលដាច់ដោយឡែកពីភេទ។
បុរសជាឪពុកផ្ដល់ក្រូម៉ូសូមអ៊ិចទៅឱ្យកូនស្រី
ប៉ុន្ដែពិតជាមិនអាចផ្ដល់ដល់កូនប្រុសនោះទេ រីឯស្ដ្រីជាម្ដាយវិញអាច
ចម្លងហ្សែនមិនប្រក្រតីរបស់ក្រូម៉ូសូមអ៊ិចទៅទាំងកូនស្រីទាំង កូនប្រុស។
ជម្ងឺទាំងនេះអាចកើតឡើងលើតែកូនប្រុសដែលទទួលក្រូម៉ូសូមអ៊ិច
ដែលមានហ្សែនមិនប្រក្រតី។ ស្ដ្រីម្នាក់ដែលមានហ្សែន នេះ
ក្នុងចំណោមក្រូម៉ូសូមណាមួយនៃក្រូម៉ូសូមអ៊ិចទាំងពីរមិនមានជម្ងឺ នេះទេ
ប៉ុន្ដែគាត់អាចជាអ្នកចម្លង។ ពោលគាត់អាចចម្លងជម្ងឺ
នោះទៅកូនប្រុសរបស់គាត់ដែលអាចមានអត្រាខ្ពស់។
សព្វថ្ងៃនេះមានជម្ងឺសួពូជជាច្រើនទាក់ទងនឹងភេទដែលគេបានរកឃើញ។
ហើយជម្ងឺសួពូជដែលកើតមានញឹកញាប់ជាងគេ បំផុតគឺជម្ងឺអេម៉ូភីលីអា និងបេ
ឬជម្ងឺឈាមក្រកក(ក្នុងចំណោមក្មេងប្រុស១ម៉ឺននាក់ មាន១នាក់កើត)
និងជម្ងឺសាច់ដុំសួពូជ (ក្នុងចំណោមក្មេងប្រុស៥ពាន់នាក់ មាន១នាក់កើត)។
ក្នុងករណីជម្ងឺសួពូជទាំងនេះ
ចំណង់ចង់បានកូន គឺជម្រើសកូនស្រី។
ព្រោះថាបើកូនប្រុសអាចងាយមានជម្ងឺសួពូជទាំងនេះ។ នេះជាមូលហេតុវេជ្ជសាស្ដ្រ
ក្នុងការជ្រើសរើសកូនប្រុស និងកូនស្រី។ នៅមានមូលហេតុបុគ្គលឬគ្រួសារផងដែរ
ក្នុងការជ្រើសរើសកូន ប្រុសឬកូនស្រី។
មូលហេតុបុគ្គល និងគ្រួសារ
គូស្រករឬប្ដីប្រពន្ធខ្លះចង់បានកូនប្រុស
ហើយគូស្រករខ្លះទៀតចង់បានកូនស្រីជាង។ គូនីមួយៗមានចំណងផ្ទាល់ខ្លួន។
ចំណង់កូនប្រុសឬកូនស្រីអាចកើតមានឡើងអាស្រ័យទៅលើជាតិសាសន៍ ពូជអម្បូរ ជំនឿ
និងកត្ដាផ្សេងៗទៀត។ យ៉ាងណាម៉ិញ ជនជាតិចិនចង់បានកូនប្រុសជាងកូនស្រី
ដោយហេតុផលកាន់ត្រកូល តពូជពង្ស និងមានអំណាចសម្រាប់គ្រួសារវង្សត្រកូល។
រីឯគ្រួសារខ្មែរខ្លះចង់បានកូនស្រីជាងកូនប្រុសជាដើម។ ដោយសារថា
កូនស្រីល្បីឈ្មោះថាស្រួលចិញ្ចឹម និងស្រួលអប់រំជាងកូនប្រុស ព្រមទាំងជិតស្និទ្ធជាមួយឪពុកម្ដាយ
និងសាច់ញាតិខាងម្ដាយជាង ប៉ុន្ដែឆ្ងាយពីសាច់ញាតិខាងឪពុកបន្ដិចជាដើម។
ដោយឡែកកូនប្រុស ឆ្លាត និងអាចជួយកិច្ចការធ្ងន់បានល្អជាងកូនស្រីជាដើម។
ទាំងនេះគ្រាន់តែជាចំណង់បាន និងការយល់ឃើញខុសៗគ្នា
ប៉ុន្ដែអ្វីដែលសំខាន់គឺជម្រើសត្រឹមត្រូវរបស់លោកអ្នក។
ដើម្បីជាជំនួយសម្រាប់លោកអ្នកអាន
ខ្ញុំសូមលើកយកវិធីសាស្ដ្រពីរបីយ៉ាង
ដើម្បីទទួលបានកូនប្រុសឬកូនស្រីតាមចំណង់មកជម្រាប
ជូនគឺកាលបរិច្ឆេទនៃការរួមភេទ របបអាហារទទួលទាន
និងកម្រិតស៊កបញ្ចូលលិង្គពេលធ្វើការរួមភេទ។
តើត្រូវរួមភេទពេលណា?
តាមការស្រាវជ្រាវបានបង្ហាញថា
បើចង់បានកូនប្រុស ប្រសើរបំផុតត្រូវចាប់ផ្ដើមរួមភេទនៅពេលមានធ្លាក់មេជីវិត
ឬពីរ បីថ្ងៃក្រោយ
ប៉ុន្ដែបើចង់បានកូនស្រីត្រូវរួមភេទមុនធ្លាក់មេជីវិតពីរបីថ្ងៃ
ឬអាចមុន៥ថ្ងៃជាដើម។ បែបនេះជាបច្ចេកទេសនៃការចង់ បានកូនប្រុស ឬកូនស្រី
ដោយផ្អែកទៅលើកាលបរិច្ឆេទនៃការរួមភេទ។
តើផ្អែកទៅលើអ្វីទៅបានជាមានការលើកឡើងបែបនេះ?
បើសិនជាមិនចម្លែកពេកទេ
បុរាណភាសិតនេះឈរលើមូលដ្ឋានអត្ដសញ្ញាណរូបសាស្ដ្រនៃទឹករំអិលមាត់ស្បូន។
ព្រោះថាទឹករំអិលដែលបញ្ចេញមកមានសភាពសថ្លា និងអន្ធឹលៗនេះ
ជួយសម្រួលដល់ការរំកិលខ្លួនចូលទៅក្នុងស្បូនបានយ៉ាងងាយ។
ពេញមួយវដ្ដរដូវជារៀងរាល់ខែ
កំហាប់នៃទឹករំអិលមាត់ស្បូននេះប្រែប្រួល។ មុនពេលធ្លាក់មេជីវិតអូវុល
ស្បៃនៃទឹករំអិលមាត់ស្បូននេះ ធ្វើជារនាំងទប់ស្កាត់ស្ពែមម៉ាតូសូអ៊ីដ
មានតែពួកស្ពែមម៉ាតូសូអ៊ីដដែលធន់ប៉ុណ្ណោះ ដែលអាចឆ្លងកាត់រនាំងនេះបាន។
ពេលដែលមេជីវិតអូវុលកំពុងធ្លាក់ ពេលនោះស្ថានភាពរនាំងមានសភាពរលា
ហើយរាល់ស្ពែមម៉ាតូសូអ៊ីដដែលមាននៅក្នុងទឹកកាម
អាចឆ្លងកាត់រនាំងនោះបានទាំងអស់។ អាចនិយាយបានថា
ស្ពែមម៉ាតូសូអ៊ីដទាំងតូចទាំងតាច ដែលមានលក្ខណៈមិនដូចគ្នាក្ដីសុទ្ធតែអាចហែលចូលបានទាំងអស់។
ស្ពែមម៉ាតូសូអ៊ីដដែលមានក្រូម៉ូសូមអ៊ិច
ដែលអាចផ្ដល់កំណើតជាទារកភេទស្រី មានដំណើរយឺត និងធន់ជាងស្ពែមម៉ាតូ
សូអ៊ីដដែលមានក្រូម៉ូសូមអ៊ីក្រិច។
ហេតុនេះប្រភេទឬលក្ខណៈរបស់ស្ពែមម៉ាតូសូអ៊ីដជាអ្នកកំណត់ភេទរបស់ទារក
ឬអំប្រ៊ីយ៉ុង។ លក្ខណៈពិសេសរបស់កាម៉ែតទាំងនេះជាអ្នកសម្រេច និងកំណត់ភេទ។
ស្ពែមម៉ាតូសូអ៊ីដ
ដែលមានក្រូម៉ូសូមអ៊ីក្រិច ដែលមានល្បឿនលឿន
មានសន្ទុះស្ទុះឡើងនៅពេលរួមភេទដែលធ្វើឡើង ក្រោយពេលមេជីវិតអូវុលធ្លាក់។
ដោយឡែកស្ពែមម៉ាតូសូអ៊ីដដែលផ្ទុកក្រូម៉ូសូមអ៊ិច
មានសន្ទុះនៅពេលរួមភេទមុនមេជីវិតអូវុលធ្លាក់។
ដូច្នេះបើតាមការពន្យល់ខាងលើ
អ្វីដែលត្រូវធ្វើសម្រាប់លោកអ្នកគឺកំណត់ឱ្យបាននូវពេលវេលាធ្លាក់
មេជីវិតអូវុលពិតប្រាកដ។
វិធីវាស់វែងការធ្លាក់មេជីវិតអូវុលត្រូវធ្វើទៅតាមក្រាហ្វិក សីតុណ្ហភាព
ឬការធ្វើតេស្ដវិភាគទឹកនោម ដែលជាវិធីមួយដែលអាចជឿជាក់បានបំផុត។
របបអាហារទទួលទាន បែបណាទៅ?
ដើម្បីទទួលបានកូនស្រី
អនាគតម្ដាយត្រូវមានរបបអាហារដែលសម្បូរទៅដោយជាតិកាល់ស្យូម
និងមិនសូវមានអំបិល (សាប)។ ផ្ទុយទៅវិញបើចង់បានកូនប្រុស ត្រូវទទួលទានប្រៃ
និងគ្មានជាតិប៉ូតាស្យូម។ តើវិធីសាស្ដ្រដែលពឹងផ្អែកលើរបបចំណី អាហារបែបនេះ
មានប្រភពពីណាមក?
ពេលនេះខុសពីករណីទាក់ទងនឹងកាលបរិច្ឆេទនៃការរួមភេទ
គឺជាលក្ខណៈអត្ដសញ្ញាណគីមីសាស្ដ្រ(មិនមែនលក្ខណៈរូប សាស្ដ្រ)
នៃទឹករំអិលមាត់ស្បូនដែលត្រូវគិតគូរ ឬយកជាគោលដៅ។ ស្ថានភាពប៉េហាស់(pH) មានលក្ខណៈអាស៊ីដក្រៅដំណាក់កាលធ្លាក់មេជីវិតអូវុល ហើយប៉េហាស់នេះក្លាយជាបាសក្នុងរយៈពេលវដ្ដរដូវប៉ុន្មានថ្ងៃនោះ
ពេលនោះហើយដែលជាឱកាសជំរុញឱ្យមានការរត់ចូលនៃស្ពែមម៉ាតូសូអ៊ីដទៅក្នុង
ស្បូនដែលឈានទៅការបង្កកំណើតបានយ៉ាងងាយ។
ចំណីអាហារពិសេសណាមួយរបស់ស្ដ្រីជាម្ដាយអាចធ្វើឱ្យមានការ
ប្រែប្រួលប៉េហាស់នេះបានខ្លះ និងជួយសម្រួលដល់ដំណើរ
រត់ចូលរបស់ស្ពែមម៉ាតូសូអ៊ីដប្រភេទណាមួយបាន។
របបអាហារដែលមិនសូវមានជាតិអំបិល(សាប) និងសម្បូរជាតិកាល់ស្យូម អាច
ធ្វើឱ្យទឹករំអិលមាត់ស្បូនមានលក្ខណៈអាស៊ីដ
ដែលផ្ដល់ឱកាសឱ្យតែស្ពែមម៉ាតូសូអ៊ីដ ឬកាម៉ែតដែលផ្ទុកក្រូម៉ូសូមអ៊ិច ដែលមាន
សភាពធន់ អាចឆ្លងកាត់បានតែប៉ុណ្ណោះ។ ដូច្នេះបើចង់បានកូនស្រី
សូមទទួលទានចំណីអាហារប្រភេទទឹកដោះ បន្លែបៃតង សាច់ត្រី និងស៊ុត។
ចំណីអាហារដែលសម្បូរទៅដោយជាតិអំបិល(ប្រៃ) និងជាតិប៉ូតាស្យូម
ធ្វើឱ្យប៉េហាស់ប្រែប្រួលតិចតួចបំផុត។ ក្នុងបរិស្ថានប៉េហាស់នេះ
មានតែស្ពែមម៉ាតូសូអ៊ីដទេដែលទ្រាំទ្រស្ថានភាពបាស
ឬអាល់កាឡាំងនៅក្នុងទ្វារមាស
និងស្ពែមម៉ាតូសូអ៊ីដដែលមានល្បឿនលឿនជាងគេប៉ុណ្ណោះ
ដែលអាចរត់ចូលទៅធ្វើការបង្កកំណើតបាន។ ដូច្នេះបើចង់បានកូនប្រុស
សូមទទួលទានចំណីអាហារប្រភេទសាច់រាងឆៅ សាច់សត្វ និងសាច់ត្រីអាំង ឬឆ្អើរ ឬដុត។
ចុះកម្រិតស៊កបញ្ចូលលិង្គក្នុងពេលរួមភេទ?
ក្រៅពីកាលបរិច្ឆេទនៃការរួមភេទ
និងរបបចំណីអាហារ កម្លាំងឬកម្រិតស៊កបញ្ចូលលិង្គក្នុងពេលរួមភេទក៏ដើរតួនាទី
សំខាន់ផងដែរ។ ការស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាសមិនសូវជ្រៅ(រាក់)នៅពេលរួមភេទ
ក្នុងដំណាក់កាលធ្លាក់មេជីវិតអូវុល
អាចសម្រួលឱ្យតែស្ពែមម៉ាតូសូអ៊ីដរត់ចូលបានវែងឆ្ងាយ ដោយមិនអស់កម្លាំង។
នៅក្នុងលក្ខខណ្ឌនេះ ស្ពែមម៉ាតូសូអ៊ីដដែលផ្ទុកក្រូម៉ូសូមអ៊ិច ហើយដែលធន់ជាងគេ
អាចទៅជួបមេជីវិតអូវុល សម្រាប់បង្កកំណើតជាមួយគ្នាបានប្រសើរ។ ផ្ទុយទៅវិញ
ការស៊កបញ្ចូលលិង្គទៅក្នុងទ្វារ មាសក្នុងកម្រិតធម្មតា
ឬរាងជ្រៅផ្ដល់ឱកាសឱ្យមានផ្ទៃពោះ ឬគភ៌ជាកូនប្រុសច្រើនជាង។
បណ្ដាំផ្ញើ ៖ លោកអ្នកបានជ្រាបហើយអំពីបច្ចេកទេសដែលអាចផ្ដល់កំណើតជាកូនប្រុស
និងកូនស្រីតាមចំណង់។ ទោះជាក្នុងករណីណាក្ដី
សូមកុំភ្លេចថាគ្មានវិធីណាមួយដែលផ្ដល់ប្រសិទ្ធភាព១០០%នោះទេ
ហើយទារកឬបុត្រធីតាដែលផ្ដល់សុភមង្គលដល់គ្រួសារ លោកអ្នកមិនមែនចាំតែកូនប្រុស
ឬកូនស្រីនោះទេ។
នៅពេលខាងមុខ ទស្សនាវដ្ដី
សុខភាពយើង នឹងបន្ដស្រាវជ្រាវ និងលើកយកបទពិសោធន៍ ចំណេះដឹង
និងការស្រាវជ្រាវថ្មីៗទៀត ទាក់ទងនឹងការចង់បានកូនប្រុស និងកូនស្រីនេះ
មកជម្រាបជូនជាបន្ដទៅទៀត។
បណ្ដាំផ្ញើ ៖ អ្វីដែលបានរៀបរាប់មកនេះ
ជាមូលដ្ឋានគ្រឹះសម្រាប់បន្ដស្វែងយល់និងអនុវត្ដវិធីសាស្ដ្រចង់
បានកូនប្រុសឬកូនស្រីតាម ប្រាថ្នា។
(ដោយ ៖
វេជ្ជ. លី ចេងហ៊ុយ)


No comments:
Post a Comment