Thursday, November 23, 2017

ក្នុង​​រឿង​​ភាគ​​ថ្មី សុ​គន្ធ នី​សា បានសម្តែង​​តួ​​ប្រពន្ធ​​ទី​​បួន​​របស់ ហ្សូ​ណូ


តារា​​ច​ម្រៀង​​ស្រី​ល្បី​ឈ្មោះ​ស្រគត់​ស្រ​គុំ កញ្ញា សុ​គន្ធ នី​សា នឹង​បង្ហាញ​វត្ត​មាន ​ក្នុង​ការ​សម្តែង​ភាព​យន្ត​ភាគ​ថ្មី​​មួយ​របស់​ទូរទស្សន៍ ​ហង្សមាស​ គឺ​រឿង “​រាជ​នី​ភូមិ​គ្រឹះ”​ដោយ​សម្តែង​ជា​តួ​​ឯក​រួម​ជា​មួយ​តារា​ប្រុស​ស្រស់​សង្ហា ហ្សូ​ណូ។
ភាព​យន្ត​ភាគ​ដែល​នឹង​ ចំនាយ​ទុន​ផលិត​ខ្ពស់​របស់ ​ទូរទស្សន៍​ហង្ស​មាស​បាន​ចាប់​ផ្តើម ​ដំណើរ​ការ​ផលិត​ ជា​បន្ត​បន្ទាប់​ហើយ​។ ទោះ​មិន​បង្ហាញ​ជា​ផ្លូវ​ការ ​ក្តី​ក៏​តាម​ការ​ទម្លាយ​របស់ ​តារា​ស្រី​ល្បី​ឈ្មោះ​ម្នាក់ ​បាន​បង្ហើប​ថា ភាព​​យន្ត​​ភាគ​​ថ្មី​​រឿង​​”​រាជ​​នី​​ភូមិ​​គ្រឹះ​”​ បាន​​ចាប់​​ផ្តើម​ដំណើរ​​ការ​​ផលិត ​​ហើយ​​ដែល​​មាន​​តារា​សម្តែង ​ជា​ច្រើន​ចូល​រួម​សម្តែង​ ហើយ​តំណែង​តួឯ​ក​គឺ ​លោក ហ្សូណូ និងកញ្ញា សុគន្ធ នីសា។
ប្រភព​បញ្ជាក់​ថា ក្នុង​រឿង​នេះ​​គេ​ចំណាយ ​ទុន​ផលិ​ត​ខ្ពស់​ព្រោះតែ​ជា​ភាព​យន្ត ​ដែល​ពណ៌​នា​អំពី​ទិដ្ឋ​ភាព ​នា​សម័យ​បារាំង​ និង​ត្រូវ​ថត​នៅ​តំបន់​មួយ ​ចំនួន​ដែល​ត្រូវ​នឹង​សាច់​រឿង ​ដូច​ជា​ខេត្ត បាត់​ដំបង សៀម​រាប និង​រាជ​ធានី​ភ្នំពេញ។​ប្រភព​បន្ត​ថា ភាព​យន្ត​នេះត្រូ​វ​បាន​ដឹក​នាំ​សម្តែង ​ដោយ​លោក កៅ សី​ហា និង​និពន្ធ​ដោយ​លោក យូ សុភា ដែល​ជា​កវី​និពន្ធ​ធ្លាប់ ​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន ​បន្ត​បន្ទាប់​ក្នុង​ការ​តែង​និពន្ធ​។
មាន​ការ​លើក​ឡើង​ដែរ​ថា ភាព​យន្ត​នេះនឹ​ង ​ត្រូវ​ចំណាយ​រយៈ​ពេល​ច្រើន​ ជាង​៣​ខែ ដែ​ល​​តារា​សម្តែង​ភាគ​ច្រើន​ជា​តារា​ល្បីៗ​ ជា​ច្រើ​ន​រូប​។ ក្នុង​រឿង​នេះសុ​គន្ធ នី​សា នឹង​ត្រូវ​សម្តែង​ ជា​តួ​ប្រពន្ធ​ទី​៤​របស់ ហ្សូណូ ខណៈ​ដែល​តួ​អង្គ​ ប្រពន្ធ​​ផ្សេង​ទៀត​មាន​ តារា​ស្រី អ្នកនាង ចន ច័ន្ទ​លក្ខិណា អ្នក​នាង​លី ម៉ារី​ណា កញ្ញា សូដា​នីតា​ជា​ដើម។ ប្រភព​បន្ត​ថា ​ហ្សូណូ សម្តែង​ជាតួ​លោក​ម្ចាស់​ ដែល​មាន​ទ្រព្យ​សម្បត្តិ និង​អំណាច និង​មាន​ភរិយា ​បន្ត​បន្ទាប់​គ្នា​រ ហូត​ដល់​ទៅ​បួន​នាក់​។
ក្រៅ​ពី​​ជា​ភាព​យន្ត​ភាគ​ខ្នាត​ធំ ភាព​យន្ត​នេះនឹ​ង ក៏​នឹង​ជា​ភាព​យន្ត​ដែល​គាស់ ​រំលើងបង្ហាញ​ពីតថ​ភាព ​នា​សម័យ​អាណា​ និគម​និយម​បារាំង ឲ្យ​ទស្សនិក​ជន​បាន​ស្គាល់​ផង​ដែរ​។ ការ​ផ្តល់​តំណែង​ជា ​តួ​ឯក​សម្រាប់​តារា​ស្រី​សុគន្ធ នីសា ព្រោះ​តែ​រូប​សម្រស់​តូច​ច្រឡឹង​ ស្រគត់​ស្រគុំ​របស់​នាង ​សាក​សម​ទៅ​នឹង​សាច់​រឿង និ​ង​ស្រប​ពេល​ដែល​ផលិត​កម្ម ​ចង់​លើក​មុខ​មាត់ ​តារា​ស្រី​រូប​នេះ​ក្រោយ​ពី​វិល​ ចូល​ទ្រនុំ​ហង្ស​មាស​វិញ​ បន្ទាប់​ពី​ចាក​ចេញ​ទៅ​ជ្រក​ក្រោម​ដំបូល​ផលិត​កម្ម​ថោន​ អស់​មួយ​ខ្សល់​ធំ៕ ប្រភព៖ an2day.co












No comments:

Post a Comment