Wednesday, October 11, 2017

អ្នកបើកតាក់ស៊ីក្បាលខូច!!​ ហ៊ានបៀតបៀនកេរ្តិ៍ខ្មាស់របស់នារីភេទជាច្រើន ដែលជិះឡានតាក់ស៊ីរបស់វាឥឡូវ............


គិតៗទៅមានមនុស្សប្រុសមួយចំនួនតូច ព្រោះតែកាមតណ្ហា អាចធ្វើបានគ្រប់រឿង គ្រប់ប្រភេទ និងគ្រប់ល្បិចថែមទៀត អ្នកខ្លះបោកឲ្យផឹកស្រវឹង រួចយកទៅរំលោភធ្វើបាបក៏មាន រីឯអ្នកខ្លះទៀតបបួលទៅទីនេះ ទីនោះ តែនៅទីបំផុតដឹកទៅកន្លែងដែលស្ងាត់រួចក៏ចាប់រំលោភក៏មាន ហើយក៏នៅមានទង្វើរជាច្រើនទៀតដែលមិនអាចរៀបរាប់អស់ តែទោះជាយ៉ាងណាក៏ដោយសូមបងប្អូននារីៗមេត្តាប្រុងប្រយ័ត្នឲ្យមែនទែន ដោយមានជនមួយចំនួនគឺសាហាវណាស់ មិនត្រឹមតែរំលោភប៉ុណ្ណោះទេគឺថែមទាំងសម្លាប់ដើម្បីបំបាត់ដានក៏មានដែរ។

ក្នុងនោះផងដែរ កាលពីប៉ុន្មានម៉ោងមុននេះគេបានឃើញក្នុង Facebook បងប្រុសម្នាក់ឈ្មោះ Sin Sony គាត់មានការខឹងយ៉ាងខ្លាំងចំពោះបុរសដែលជាអ្នករត់តាក់ស៊ីម្នាក់ ដែលបានប្រព្រឹត្តនូវអំពើដែលឥតខ្មាសអៀន ហើយបងប្រុសម្នាក់នេះមានបំណងចង់ឲ្យបងប្អូនផ្សេងទៀតបានស្គាល់ជនម្នាក់ដែលប្រព្រឹត្តទង្វើរដ៏ថោកទាបបំផុតនេះ ក្នុងនោះបងប្រុសបានបញ្ជាក់ក្នុង Facebook របស់គាត់ថា៖


"បងប្អូនចាំមុខវាទុក អានេះអ្នករត់ឡានតាក់ស៊ី នៅច្រកឡែម វាតែងតែបៀតបៀនកេរ្តិ៍ខ្មាស់នារីភេទជាច្រើន ដែលជិះឡានតាក់ស៊ីរបស់វា ឥឡូវបៀតប៉ះចំប្រពន្ធសមត្ថកិច្ច ដេកស្អាត !

បើមានបងប្អូនស្រី ឬប្រពន្ធកុំឲ្យជិះឡានវា (សៀមរាប 2B-1345) អាមួយនេះវាដាច់ដាប និងល្មោភកាមខ្លាំងណាស់ខាងបៀតបៀនកេរ្តិ៍ខ្មាស់ស្រីៗ !"







ប្រភព៖ cambpos.blogspot.com

No comments:

Post a Comment