Wednesday, October 4, 2017

អត្ថប្រយោជន៍ ៤យ៉ាងបានមកពីការដេកស្រាត – ចុចទីនេះដើម្បីអានអត្តបទទាំងមូល


ចំណេះដឹង៖យោងតាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ប្រជាជន​អង់គ្លេស​ចូលចិត្ត​ដេក​ស្រាត (Naked Sleep) ជាងគេ​បំផុត​នៅក្នុង​លោក ចំណែក​ប្រទេស​ក្រៅពីនេះ​មានតែ​៨​ភាគរយ​ប៉ុណ្ណោះ​។ដេក​ស្រាត វា​អាចជា​ទម្លាប់​មួយ ប៉ុន្តែ​លោកអ្នក​មាន​ដឹង​ទេ​ថា ការ​ដេក​ស្រាត​វា​បាន​ផ្ដល់នូវ​អត្ថប្រយោជន៍​ដល់​ខ្លួន​អ្នក​។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​៤​យ៉ាង ដែល​បានមកពី​ការ​ដេក​ស្រាត ៖
១-​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​
​តាម​ការបញ្ជាក់​ពី​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹងថា ការ​ដេក​ស្រាត (sleep nake) វា​បាន​ជួយ​ឲ្យ​លោកអ្នក​គេង​ស្កប់ស្កល់ និង​ជំរុញ​ឲ្យ​សីតុណ្ហភាព​នៅក្នុង​ខ្លួន​ដើរ​បានល្អ ជាពិសេស​គឺ​ប្រព័ន្ធ​ឈាម និង​ញើស ប៉ុន្តែ​វេជ្ជបណ្ឌិត​ក៏បាន​ណែនាំ​ឲ្យ​រក​ពួក​ណា​ដែល​ទន់ និង​ស្ដើង ព្រោះ​វា​ជួយ​ឲ្យ​ការ​គេង​របស់​លោកអ្នក​កាន់តែ​ស្កប់ស្កល់​ថែមទៀត​។​
២-​ធ្វើ​ឲ្យ​ស្បែក​ខិតជិត​រកគ្នា​
​បើទោះបីជា​មិនទាន់មាន​អំណះអំណាង​ណាមួយ​ច្បាស់​ក្ដី ប៉ុន្តែ​តាម​ការស្រាវជ្រាវ​បាន​លើកឡើងថា ការ​ដេក​ស្រាត​ជាប្រចាំ​ថ្ងៃ​រវាង​មនុស្ស​ពីរ​នាក់ គឺ​បានធ្វើ​ឲ្យ​ពណ៌​សម្បុរ​នៃ​ស្បែក​របស់​ពួកគេ​ខិតជិត​រកគ្នា​មានន័យថា ពួគគេ​អាច​នឹង​ចម្លង​ពណ៌​ស្បែក​ទៅ​ឲ្យ​គ្នា​ទៅវិញទៅមក​។​
៣-​ធ្វើ​ឲ្យ​អ្នក និង​ដៃគូ​កាន់តែ​ស្និទ​ស្នាល​បំផុត​
​វា​អាចជា​រឿង​អៀនខ្មាស់​មួយ​សម្រាប់​គូស្នេហ៍​មួយចំនួន ដែល​តម្រូវ​ឲ្យ​ដេក​ស្រាត​ជាមួយគ្នា ប៉ុន្តែ​បើតាម​ការរាយការណ៍​បាន​ឲ្យ​ដឹងថា គូស្នេហ៍​ជិត​៦០​ភាគរយ បាន​រក្សា​នូវ​ទំនាក់ទំនង​ល្អ និង​បង្កើន​ភាពជិតស្និទ្ធ​រវាង​គ្នា​តាមរយៈ​ការ​ដេក​ស្រាត ដោយ​សកម្មភាព​មួយ​នេះ បាន​ជំរុញ​ឲ្យ​ភាពសប្បាយ​រីករាយ និង​សេចក្ដីសុខ​នៅក្នុង​គ្រួសារ​កាន់តែ​ល្អប្រសើរ​។ អ្នកជំនាញ​ខាង​សិច​សាស្ត្រ​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ការ​ដេក​ស្រាត​ជាមួយគ្នា ក៏​ជា​ក្បាច់​មួយ​ដ៏​ពិសេស​ក្នុងចំណោម​ក្បាច់​នៃ​ការ​រួមភេទ​ដែល ហើយ​វា​មាន​អត្ថន័យ​ជ្រាលជ្រៅ​ជា​ក្បាច់​ផ្សេង​។
៤-​អ្នកនឹង​គ្មាន​អារម្មណ៍​តានតឹង​
​អារម្មណ៍​ស្រស់ថ្លា នឹង​ទទួលបាន​នៅពេលដែល​អ្នក​ដេក​ស្រាត នេះ​ជាការ​អះអាង​របស់​អ្នកជំនាញ​។ ផ្នែក​មួយ​នៃ​ការ​ដេក​ស្រាត​បានធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​មាន​អារម្មណ៍ ស្រស់ស្រាយ និង​ធ្វើ​ឲ្យ​អារម្មណ៍​តានតឹង​រសាត់អណ្ដែត​ចេញ​បន្ដិច​ម្ដងៗ ជាពិសេស​គឺ​ខ្លួនឯង​ផ្ទាល់​បានគិត​ថា ខ្លួនឯង​នៅពេលនេះ​គឺ Free គ្មានអ្វី​ទាំងអស់​ដែល​អារម្មណ៍​មួយ​នេះ ជា​អារម្មណ៍​ធម្មជាតិ ដែល​ទទួល​បានមកពី​ការ​ដេក​ស្រាត​៕
ប្រភព៖ toutovnews.com

No comments:

Post a Comment