១ ពេលមានម្ហូបមិនគ្រប់គ្រាន់ គាត់តែងនិយាយថា “ម៉ែមិនឃ្លានទេកូន!”
២ ពេលមានម្ហូបឆ្ងាញ់ គាត់តែងនិយាយថា “ម៉ែមិនចូលចិត្តទេកូន! កូនញ៉ាំទាំងអស់ចុះ!
៣ ពេលគ្មានប្រាក់គ្រប់គ្រាន់គាត់និយាយថា “ម៉ែមិនចូលចិត្តខៅអាវថ្មីទេ! ខោអាវចាស់ស្រួលពាក់ហើយ! កូនមិនបាច់ទិញទេ!
៤ ពេលនឿយហត់អស់កម្លាំង គាត់តែងនិយាយថា “ម៉ែមិនហត់ទេ! ម៉ែអាចទ្រាំបាន!
៥ ពេលធ្វើការពេញមួយថ្ងៃ ហើយសម្រាន្ដយប់ជ្រៅ គាត់តែងថា “ម៉ែមិនងងុយទេកូន! កូនគេងមុនទៅ!
៦ ពេលគាត់ខ្ចីលុយគេឱ្យកូនរៀន គាត់តែងកុហកថា “លុយម៉ែទេកូន! កុំខ្វល់អី ខំតែរៀនទៅ!
៧ ពេលកូនទិញខោអាវថ្មិ ម្ដាយទាំងសរសើរថា “គ្មាននរណាស្អាត ឬសង្ហារជាងកូនម៉ែទេ!
៨ ពេលគាត់ឈឺគាត់តែងនិយាយថា “ម៉ែមិនអីទេកូន! ស្អែកៗម៉ែជាវិញហើយ!








ប្រភព៖ cambodiapluz.blogspot.co.uk



No comments:
Post a Comment