Thursday, October 5, 2017

​ឯកសារ​បរទេស​ខុស​ច្បាប់ ​ជាង ​៧​ម៉ឺន​នាក់ ​ក្នុង​នោះ​វៀតណាម​ ៩៩​%​ទៅ​ហើយ


នាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា​ជនបរទេស​ជាង​ប្រាំពីរ​ម៉ឺន​នាក់ ដែល​សមត្ថកិច្ច​បាន​ដកហូត​ឯកសារ​មិន​ត្រឹមត្រូវ​នោះ មាន​ចំនួន​៥​សញ្ជាតិ ដោយ​ជនជាតិ​វៀតណាម​មាន​ចំនួន​៩៩​ភាគរយ​ទៅ​ហើយ។ ខណៈ​ដែល​ក្រោយ​ពី​ការ​ដក​ហូត​នេះ ​ជន​បរទេស​ដែល​មាន​ឯកសារ​ខុស​ច្បាប់​នេះ​នឹង​ត្រូវ​ទៅ​ស្រុក​វិញ។


កន្លង​មក​មាន​បរទេស​ជាង​ ១៩ ០០០​នាក់​ទៅ​ហើយ ដែល​អាជ្ញាធរ​បាន​ចាប់​បញ្ជូន​ទៅ​ស្រុក​វិញ ក្រោយ​ពី​រក​ឃើញ​ថា​ពួកគេ​មាន​ឯកសារ​មិន​ត្រឹមត្រូវ។


ស្រប​ពេល​ម្សិលមិញ​នេះ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​រឹតបន្តឹង ចំពោះ​ជនអន្តោប្រវេសន៍ ដោយ​មិន​អនុញ្ញាតិ​ឲ្យ​មន្ត្រី​ណា​ម្នាក់ រៀបចំ​ឯកសារ​មិន​ត្រឹមត្រូវ​ឲ្យ​ជនបរទេស​ទៀត​នោះឡើយ៕

ប្រភព៖ cambodiapluz.blogspot.co.uk

No comments:

Post a Comment