កាលពីពេលថ្មីៗនេះ ក្រុមអ្នកកាសែត បានរាយការណ៍ព័ត៌មានមួយ ពីស្ត្រីម្នាក់ឈ្មោះ ជិករៈវឌី អាយុ២៨ឆ្នាំ ត្រូវបានអតីតមិត្តប្រុស លួងលោមទៅចាប់រំលោភ នៅក្នុងបន្ទប់ជួលមួយកន្លែង ព្រមទាំងថតវីដេអូ យកទៅបង្ហោះគំរាម មិនឲ្យនាងរៀបការជាមួយប្រុសថ្មី ។
ស្ត្រីរងគ្រោះ រស់នៅក្នុងស្រុក ឃាគសូង ខេត្តស្រះកែវ ហើយនាងបាន រៀបរាប់ប្រាប់ឲ្យដឹងថា កាលពី២ឆ្នាំមុន ពួកគេទាំង២នាក់ បានរស់នៅជាមួយគ្នា រហូតមានកូន១ទៀតផង ហើយកូនស្រីនោះ អាយុបាន ១ឆ្នាំ៣ខែ ដោយបុរសជាអតីតមិត្តប្រុសនោះ ឈ្មោះ សុងក្រាន អាយុ៣៣ឆ្នាំ រស់នៅក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។
នាងបានបន្តទៀតថា រហូតមកដល់២ខែកន្លងមកនេះ នាងបានដឹងថា លោក សុងក្រាន មានប្រពន្ធរួចទៅហើយ ហើយថែមទាំងមានកូនទៀត ទើបនាងបានសុំបែក ចេញពីជីវិតរបស់គេ មិនតែប៉ុណ្ណោះ បុរសនោះថែមទាំងយក ទ្រព្យសម្បត្តិមួយចំនួន ពីខ្លួននាងទៀតផង។
នាងបានរៀបរាប់បន្តថា ដំបូងឡើយ រូបនាងនិងមិត្តប្រុសថ្មីរបស់នាង មានគំរោងរៀបការជាមួយគ្នា តែនៅសុខៗ ស្រាប់តែលេខមុខ បុរសឈ្មោះសុងក្រាននោះ បានទូរស័ព្ទមករកនាង ព្រមទាំងសុំអង្វរនាង ដើម្បីសុំជួបកូន ព្រោះតែនឹកខ្លាំងពេក តែមិនដូចពាក្យ ដែលគាត់និយាយនោះទេ ។ ពេលដែលទៅដល់ បុរសដែលជាអតីត មិត្តប្រុសនាងនោះ បានចាប់នាង និងកូនស្រីចូលក្នុងរថយន្ត ហើយបានបើកចូល ទៅក្នុងបន្ទប់ជួលមួយកន្លែង ព្រមទាំងហែកសម្លៀកបំពាក់របស់នាង និងទាញយកទូរស័ព្ទមកថតវីដេអូឃ្លីប ហើយបានផ្ញើវីដេអូនោះ ទៅកាន់មិត្តប្រុសថ្មីរបស់នាងទៀងផង។
ក្រោយពីបានចាប់រំលោភនាង នៅចំពោះមុខកូនស្រីហើយ បុរសជាជនល្មើសនោះ បានគម្រាមសម្លាប់រូបនាងទៀត ប្រសិនបើនាងហ៊ានទៅប្តឹងប៉ូលិស។ ក្រោយមករូបនាងក៏បាន សុំអង្វរបុរសរូបនោះ ឲ្យជួយជូនរូបនាង និងកូនទៅផ្ទះវិញ ។
ក្រោយពីបានមកដល់ផ្ទះនាងហើយ នាងបានរៀបរាប់ប្រាប់ម្តាយរបស់នាង និងក្រុមគ្រួសារ ទើបម្តាយរបស់នាង បាននាំនាងទៅដាក់ពាក្យប្តឹងប៉ូលិសតែម្តង ។ ខណៈនេះ រូបនាងមានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះបុរសជាជនល្មើសនោះ បានគម្រាមថា នឹងមកសម្លាប់នាងទៀតផង ហើយនាងក៏មានការខ្មាសអៀនយ៉ាងខ្លាំង ដោយអតីតមិត្តប្រុសជាជនល្មើសនោះ បានយកវីដេអូឃ្លីប ទៅបង្ហោះក្នុងហ្វេសប៊ូក និង Line ជាសាធារណៈនោះ ៕
ប្រភព៖ www.news-today24h.online



No comments:
Post a Comment