វាជាការសំខាន់ណាស់ដែលត្រូវបារម្ភអំពីសុខភាពផ្លូវភេទរបស់អ្នក។ ការបត់ជើងតូចភ្លាមបន្ទាប់ពីរួមភេទផ្តល់អត្ថប្រយោជន៍ច្រើនដល់អ្នក និងរាងកាយរបស់អ្នក ដោយហេតុថា វាជួយអ្នកប្រឆាំងការឆ្លងមេរោគ ដែលអាចប៉ះពាល់ដល់សុខភាពទាំងមូលរបស់អ្នក។

ទ្វារធំមានទីតាំងកៀកនឹងទ្វារមាសណាស់ ដូច្នេះមានន័យថា បាក់តេរីពីលាមកក៏ស្ថិតនៅកៀកទ្វារមាសដូចគ្នា។ ស្ថានភាពបែបនេះក្រោយរួមភេទរួចអាចបណ្តាលឱ្យអ្នកជួបរឿងរំខានចិត្តច្រើន។ ការស៊កប្រដាប់ភេទបុរសនៅពេលរួមភេទអនុញ្ញាតឱ្យបាក់តេរីចូលមកកៀកនឹងបង្ហូរនោម។

បន្ទាប់ពីរួមភេទ មានពពួកមីក្រុបនិងបាក់តេរីជាច្រើននៅតំបន់អង្គជាតិនារី និងរន្ធគូទ។ វាអាចរុលចូល និងពូនផ្តុំពេញបង្ហូរនោម ដែលបង្កើនហានិភ័យនៃការឆ្លងមេរោគនៅក្នុងប្លោកនោម។ ជាការពិត គេបានសបញ្ជាក់ថា នេះគឺជាមូលហេតុបង្កឱ្យឆ្លងមេរោគធំបំផុតមួយចំពោះផ្លូវបង្ហូរនោមរបស់នារី។ ដូច្នេះ ដើម្បីទប់ស្កាត់បញ្ហានេះ វាជារឿងសំខាន់ណាស់ដែលត្រូវបត់ជើងតូចភ្លាមបន្ទាប់ពីរួមភេទ។

ជាងនេះទៅទៀត ការបាញ់ទឹករំអិលរបស់ស្ត្រីមិនអាចកើតឡើងតាមរយៈបង្ហូរនោមបានទេ ដែលនេះមានន័យថាវិធីតែមួយគត់ដើម្បីយកចេញនូវសារធាតុទាំងនេះ ឬភាគល្អិតទទួលបានពីការរួមភេទ គឺតាមរយៈការបត់ជើងតូចនេះឯង។ ហេតុដូច្នេះហើយ ទើបបានជាក្រុមវេជ្ជបណ្ឌិតបានណែនាំឱ្យបត់ជើងតូចក្នុងរយៈពេល ៤៥ នាទីបន្ទាប់ពីការរួមភេទ។
ក្រៅពីនេះ អ្នកអាចការពារប្រឆាំងការឆ្លងមេរោគទាំងនេះ និងជំងឺកាមរោគតាមរយៈការប្រើស្រោមអនាម័យ។

ប្រភព៖ an2day.co

No comments:
Post a Comment